ព័ត៌មានអន្ដរជាតិ
ថៃ រកឃើញសពមនុស្ស ៦នាក់ទៀត នៅក្នុងគំនរអគារបាក់រលំ
ក្រុមរុករកបានសន្មត់ថា ពួកគេរកឃើញសាកសពមនុស្សបន្ថែម៦នាក់ទៀតជាប់នៅក្នុងគំនរអគារសវនកម្មដែលបាក់រលំដោយសារឥទ្ធិពលនៃគ្រោះរញ្ជួយដីកម្រិត៧.៧រ៉ិចទ័រជះពីប្រទេសមីយ៉ាន់ម៉ា។ នេះបើយោងតាមការចុះផ្សាយរបស់ The Nation នៅថ្ងៃអង្គារទី១ខែមេសាឆ្នាំ២០២៥។

ហេតុដែលក្រុមរុករកហ៊ានសន្មត់បែបនេះគឺដោយសារតែ ការស្កេន X-Ray នៅ Zone A និង Zone C របស់អគារបង្ហាញថា អ្នកទាំងនោះមិនធ្វើចលនាអ្វីសោះហើយគ្មានសញ្ញានៃជីវិតឡើយ ពោលពួកគេគឺជាសាកសព។
តាមការបញ្ជាក់ពីអភិបាលរងក្រុងបាងកកអ្នកស្រី Tavida Kamolvej, អ្វីដែលគេចាប់សញ្ញាឃើញ គឺមិនមានចលនាឡើយ ហើយក៏មិនទាន់ដឹងច្បាស់ដែរថាតើ ពួកគេត្រូវជាប់ក្រោមគំនរអគារនៅជម្រៅជ្រៅប៉ុនណា។

ដោយមិនទាន់រាប់បញ្ចូលទាំងតួលេខថ្មីនេះ, ចំនួនមនុស្សស្លាប់ដោយសារបាក់រលំអគារសវនកម្មក្នុងខណ្ឌចតុចក្រនៃទីក្រុងបាកក បានកើនឡើងដល់១៣នាក់ហើយ ខណៈ៩នាក់រងរបួសនិង៧៣នាក់រកមិនទាន់ឃើញ។
នៅប្រទេសមីយ៉ាន់ម៉ាឯណោះ ចំនួនមនុស្សស្លាប់ដោយសារការរញ្ជួយដីដ៏ខ្លាំងក្លា បានកើនឡើងដល់ ៣ ០៣៤នាក់ហើយ បន្ទាប់ពីសាកសពចំនួន ១ ៨០៧នាក់ ត្រូវបានយកចេញពីគំនរបាក់បែកនៃអគារដែលដួលរលំនៅទីក្រុង Mandalay។

ប្រទេសមីយ៉ាន់ម៉ា បានប្រកាសកាន់ទុក្ខថ្នាក់ជាតិរយៈពេល១សប្តាហ៍ ពោលគឺរហូតដល់ថ្ងៃទី៦ខែមេសា ដោយទង់ជាតិត្រូវបង្ហូតពាក់កណ្តាលដង។
របបយោធាក៏ប្រកាសដែរថា នៅថ្ងៃអង្គារទី១ខែមេសា នឹងមានការស្មិងស្មាធិ៍រយៈពេល១នាទី ដើម្បីរម្លឹកឧទ្ទិសដល់វិញ្ញាណក្ខន្ធជនរងគ្រោះដែលបាត់បង់ជីវិត ដោយគ្រោះរញ្ជួយដីដ៏សាហាវនេះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មីយ៉ាន់ម៉ា កាន់ទុក្ខមួយសប្តាហ៍ ខណៈរកឃើញមនុស្សស្លាប់ដោយរញ្ជួយដី ច្រើនឡើងៗ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៦ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី