Connect with us

ព័ត៌មានអន្ដរជាតិ

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

បានផុស

នៅ

នារី​វ័យ​ក្រមុំ​​ម្នាក់ត្រៀមទទួលសញ្ញាបត្រនៅខែមេសានេះ ហើយមកធ្វើ​ការ​ទើប​បានតែ​២ថ្ងៃ​ប៉ុណ្ណោះ​នៅ​ក្រុងបាងកក​ បានស្លាប់បាត់បង់ជីវិត​ជាមួយម្តាយនិងបងប្រុស ខណៈឪពុកនៅបាត់ខ្លួននៅ​ក្នុងហេតុការណ៍រលំអគារ​​ដោយ​សារ​ឥទ្ធិពល​​គ្រោះ​រញ្ជួយ​ដី​​នៅក្រុងបាងកក​​កាលថ្ងៃ​សុក្រ​​សប្តាហ៍​មុន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារ​ព័ត៌មាន Khaosod ​របស់ថៃ​ បាន​រាយការណ៍​ថា នារីវ័យក្មេងថៃម្នាក់ គឺកញ្ញា នងនុន ដែលត្រូវបានស្លាប់បាត់បង់ជីវិតជាមួយម្តាយនិងបងប្រុសរបស់នាងក្នុងហេតុការណ៍ដួលរលំអគារការិយាល័យសវនកម្មរដ្ឋនៅទីក្រុងបាងកក ខណៈឪពុករបស់នាងនៅបាត់ខ្លួននៅឡើយ។

សេចក្តីរាយការណ៍​បាន​បន្ត​​ថា​ កញ្ញា នងនុន ទើបមក​ធ្វើ​ការបានតែ២​ថ្ងៃ​ប៉ុណ្ណោះជាមួយឪពុកម្តាយនិងបងប្រុស ហើយកញ្ញា​គ្រោងនឹងទទួលសញ្ញាបត្រនៅ​ខែ​ចុងមេសាខាងមុខនេះ ប៉ុន្តែបែរជាមកជួយគ្រោះអាក្រក់បែបនេះ។

ប្រភពបានចុះផ្សាយដោយដកស្រង់ពីគណនីទំព័រហ្វេសប៊ុក៖«ខ្ញុំស្រឡាញ់សាកលវិទ្យាល័យសុខាភិបាល Rajabhat»​ បានបង្ហោះសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះកញ្ញា នងនុន អាយុ២៣ឆ្នាំ ជានិស្សិតមហាវិទ្យា​ល័យ​សុខាភិបាល បានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ Rajabhat បានស្លាប់បាត់បង់ជីវិតជាមួយម្តាយនិងបងប្រុសរបស់នាងនៅក្នុងហេតុការណ៍ដួលរលំអគារនៅក្រុងបាងកក។

​ជាមួយ​គ្នា​នេះ ផ្នែកសុខាភិបាលនៃសាកលវិទ្យាល័យ Rajabhat សូម​ចូលរួមរំលែក​ទុក្ខនិងសោកស្ដាយបំផុតចំពោះការស្លាប់​បាត់បង់ជីវិតរបស់កញ្ញា នងនុន ក្នុងហេតុការណ៍បាក់រលំអគារដោយការរញ្ជួយដីកាលពីថ្ងៃទី២៨ខែមីនា ឆ្នាំ​២០២៥​ ​សូមឱ្យកញ្ញាបានទៅកាន់ឋានសួគ៌។

ដំបូងឡើយ គេដឹងថា កញ្ញា នងនុន មានស្រុកកំណើតនៅស្រុកហ្វាវរ៉ៃ ខេត្តណងខាយ បានធ្វើដំណើរមកធ្វើការជាមួយឪពុកម្តាយនិងបងប្រុសរបស់នាងនៅថ្ងៃទី២៦​ខែមីនាកន្លងទៅ ដើម្បីរកប្រាក់ចំណូលបន្ថែម បន្ទាប់ពីបញ្ចប់ការសិក្សា ដោយ​កញ្ញាគ្រោងនឹងទទួលសញ្ញាបត្រនៅចុងខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ។

សាកសពទាំង៣នាក់​នៃ​ក្រុម​គ្រួសារនោះ​ត្រូវបានក្រុមជួយ​សង្គ្រោះ​​រក​ឃើញ ​ដោយ​ឡែក​​ឪពុករបស់នាងនៅបាត់ខ្លួននៅឡើយ។ បច្ចុប្បន្នសមត្ថកិច្ចបាននាំ​យកសាកសពទាំង៣នាក់ត្រឡប់​ទៅ​ស្រុក​កំណើត​ក្នុង​ខេត្តណងខាយដើម្បីធ្វើបុណ្យតាមប្រពៃណី៕

ដោយភ្នាក់ងារ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

ទូកទេសចរណ៍ផ្ទុកមនុស្ស ៣៦នាក់ ផ្ទុះឆេះនៅ ថៃ

សេដ្ឋកិច្ច៥ នាទីutes មុន

មន្ត្រីកសិកម្ម ជួបប្រធានសមាគមជប៉ុន-កម្ពុជា ពិភា​ក្សាគម្រោងវិនិយោគកែច្នៃគ្រឿងសម្អាង និងផលិត​ផលកសិកម្ម

ព័ត៌មានជាតិ៦ នាទីutes មុន

សមាគមធនាគារនៅកម្ពុជា ចាត់ទុកកិច្ចការពារអតិថិជន ជាអាទិភាពចម្បងចំណោមសកម្មភាពផ្សេងទៀត

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

អ៊ីរ៉ង់ ព្រមាន​ថា​នឹង​ផលិត​អាវុធ​នុយក្លេអ៊ែរ បើ​ត្រូវ​អាមេរិក​វាយ​ប្រហារមែន

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម