Connect with us

ព័ត៌មានអន្ដរជាតិ

ទូកទេសចរណ៍ផ្ទុកមនុស្ស ៣៦នាក់ ផ្ទុះឆេះនៅ ថៃ

បានផុស

នៅ

តាមរបាយការណ៍របស់ The Metro នៅថ្ងៃអង្គារទី១ខែមេសាឆ្នាំ២០២៥ ទូកដឹកភ្ញៀវទេសចរបរទេសមួយគ្រឿង បានផ្ទុះឆេះនៅសមុទ្រភូកេត នៃប្រទេសថៃ។

ទូកទេសចរណ៍កំពុងតែឆេះ (រូបថត៖ Viral Press)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទូកទេសចរណ៍នេះ មានដឹកភ្ញៀវនិងនាវិកសរុប៣៦នាក់ បានឆាបឆេះក្បែរកោះ Maiton នាវេលាម៉ោង៩ព្រឹក ប៉ុន្តែជាសំណាងល្អ មិនមានមនុស្សបាត់បង់ជីវិតទេ គ្រាន់តែរបួស៦នាក់ ខណៈអ្នកខ្លះលោតចុះពីទូកហែលទៅគោក។

ទន្ទឹមនោះ Bangkok Post ផ្សាយថា ទូក Thana Marine 555 បានចេញពីផែ Tha Chalong ក្នុងដំណើរឆ្ពោះទៅកោះ Mai Thon ហើយក៏ជួបបញ្ហាម៉ាស៊ីន បណ្តាលឲ្យឆាបឆេះតែម្តង។

ពាក់ព័ន្ធឧបទ្ទវហេតុនេះ អាជ្ញាធរដែនសមុទ្រថៃ បានបើកការស៊ើបអង្កេតរួចហើយ។

ទូកទេសចរណ៍កំពុងតែឆេះ (រូបថត៖ Viral Press)

នេះគឺជាហេតុការណ៍អាក្រក់ថ្មីទៀតដែលវាយប្រហារប្រទេសថៃ ខណៈប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ មិនទាន់ធូរស្បើយផងពីឥទ្ធិពលនៃគ្រោះរញ្ជួយដីកម្រិត៧.៧រ៉ិចទ័រ បណ្តាលឲ្យមានមនុស្សស្លាប់ និងបង្កការបំផ្លិចបំផ្លាញ ជាពិសេសក្នុងរាជធានីបាងកក។

តួលេខគិតត្រឹមថ្ងៃអង្គារទី១ខែមេសា មនុស្សស្លាប់ក្នុងគ្រោះរញ្ជួយដីដែលជះឥទ្ធិពលមកពីប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់១៩នាក់ហើយ ខណៈ៧០នាក់បាត់ខ្លួន។

មនុស្សស្លាប់ភាគច្រើនគឺ ដោយសារបាក់អគារសវនកម្មរដ្ឋដែលកំពុងសាងសង់នៅក្នុងខណ្ឌ ចតុចក្រ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ថៃ រកឃើញសពមនុស្ស ៦នាក់ទៀត នៅក្នុងគំនរអគារបាក់រលំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

ទូកទេសចរណ៍ផ្ទុកមនុស្ស ៣៦នាក់ ផ្ទុះឆេះនៅ ថៃ

សេដ្ឋកិច្ច៤ នាទីutes មុន

មន្ត្រីកសិកម្ម ជួបប្រធានសមាគមជប៉ុន-កម្ពុជា ពិភា​ក្សាគម្រោងវិនិយោគកែច្នៃគ្រឿងសម្អាង និងផលិត​ផលកសិកម្ម

ព័ត៌មានជាតិ៦ នាទីutes មុន

សមាគមធនាគារនៅកម្ពុជា ចាត់ទុកកិច្ចការពារអតិថិជន ជាអាទិភាពចម្បងចំណោមសកម្មភាពផ្សេងទៀត

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

អ៊ីរ៉ង់ ព្រមាន​ថា​នឹង​ផលិត​អាវុធ​នុយក្លេអ៊ែរ បើ​ត្រូវ​អាមេរិក​វាយ​ប្រហារមែន

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ក្រុមគ្រួសារ និង​នារី​ក្រមុំ​ជា​និស្សិត​ពេទ្យ​​ជិត​បានសញ្ញាបត្រ​ ស្លាប់​ក្នុងអគារ​​​រលំ​នៅថៃ​

Sokha Hotels

ព័ត៌មានពេញនិយម