ព័ត៌មានអន្ដរជាតិ
ប្រុងប្រយ័ត្ន! អ្នកជំងឺ កូវីដ ១៩ ដែលធាត់លើសទម្ងន់ប្រឈមហានិភ័យស្លាប់ខ្ពស់
បើយោងតាមរបាយការណ៍របស់សហព័ន្ធធាត់ពិភពលោក (WOF) បានឲ្យដឹងថា អត្រាការស្លាប់ដោយសារជំងឺកូវីដ ១៩ នៅក្នុងប្រទេសដែលមានចំនួនប្រជាជនធាត់លើសទម្ងន់ច្រើនគឺខ្ពស់ជាង ១០ ដង ។
របាយការណ៍ដែលបានចេញផ្សាយនៅថ្ងៃពុធមានចំណងជើងថា ជំងឺកូវីដ ១៩ និងការធាត់លើសទម្ងន់បានឲ្យដឹងថា ការធាត់លើសទម្ងន់គឺជា “មូលហេតុដ៏សំខាន់មួយ” នៃការវិវត្តស្ថានភាពជំងឺ បន្ទាប់ពីការឆ្លងជំងឺកូវីដ ១៩ ដូចជាការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ការចូលបន្ទប់សង្គ្រោះបន្ទាន់ (ICU) និងការដាក់បំពង់ខ្យល់ជំនួយការដកដង្ហើមជាដើម ហើយអ្នកជំងឺដែលធាត់លើសទម្ងន់អាចស្លាប់ពីជំងឺនេះលឿនណាស់ ។

ក្រុមអ្នកស្រាវជ្រាវនិយាយថា បណ្តាប្រទេសដែលមានប្រជាជនធាត់លើសទម្ងន់តិចជាង ៤០ ភាគរយ មានការស្លាប់ទាក់ទងនឹងជំងឺកូវីដ ១៩ តិចតួចណាស់ ខណៈដែលបណ្តាប្រទេសដូចជា ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងអ៊ីតាលី គឺមានចំនួនប្រជាជនធាត់លើសទម្ងន់លើសពី ៥០ ភាគរយដូច្នេះហើយទើបប្រទេសទាំងនោះមានអត្រាស្លាប់ខ្ពស់ ។
របាយការណ៍បាននិយាយថា “ប្រជាជនលើសទម្ងន់គឺជាប្រជាជនដែលមិនមានសុខភាពល្អ ហើយជំងឺរាតត្បាតកំពុងរង់ចាំឱកាសនេះដើម្បីវាយលុកអ្នកដែលមានសភាពបែបនេះ” ។

របាយការណ៍បានបង្ហាញថា នៅចក្រភពអង់គ្លេស ៧៣.៧ ភាគរយនៃអ្នកជំងឺចំនួន ១០,៤៦៥ នាក់ដែលមានជំងឺកូវីដ ១៩ ធ្ងន់ធ្ងរគឺជាអ្នកធាត់លើសទម្ងន់ ។
ទន្ទឹមនឹងនេះដែរប្រទេសវៀតណាមមានអត្រាមនុស្សលើសទម្ងន់ទាបបំផុតក្នុងចំនួនប្រជាជន និងអត្រាស្លាប់ទាបបំផុតទី ២ លើពិភពលោក ។

វាក៏បានគូសបញ្ជាក់ផងដែរថា ការលើសទម្ងន់ និងភាពធាត់អាចជាកត្តាហានិភ័យ និងគ្រោះថ្នាក់ចំពោះមនុស្សដែលមានអាយុក្រោម ៦០ ឆ្នាំដោយអ្នកដែលមានសន្ទស្សន៍ម៉ាសរាងកាយ (BMI) ចន្លោះពី ៣០ ទៅ ៣៤ ដងហាក់ដូចជាត្រូវចូលបន្ទប់ ICU បើធៀបនឹងអ្នកដែលមានសន្ទស្សន៍ម៉ាស់រាងកាយអាយុក្រោម ៣០ ឆ្នាំ ។
ការស្ទង់មតិកាលពីខែមុនដោយមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ (CDC) បានរកឃើញថា អត្រាធាត់នៅសហរដ្ឋអាមេរិកមានចំនួន ៤២ ភាគរយខ្ពស់ជាង ៤០ ភាគរយដែលរកឃើញនៅក្នុងការសិក្សាឆ្នាំ ២០១៥-១៦ ។

ព័ត៌មានដែលប្រមូលបានក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះក៏បានបង្ហាញផងដែរថា ការលើសទម្ងន់រាងកាយក៏ប្រឈមកាន់តែអាក្រក់ជាមួយនឹងជំងឺផ្លូវដង្ហើម MERS ជំងឺផ្តាសាយ H1N1 និងជំងឺឆ្លងដទៃទៀតដែលទាក់ទងនឹងជំងឺផ្តាសាយ ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះជំងឺកូវីដ ១៩ បានសម្លាប់មនុស្ស ៥៥៦,៨៨៣ នាក់នៅអាមេរិក និង ២,៧៤៧,១២៧ លាននាក់នៅទូទាំងពិភពលោក ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ ដំណឹងល្អ! ការចាក់វ៉ាក់សាំងកូវីដលើស្ត្រីមានផ្ទៃពោះនៅ អាមេរិក មិនមានផលប៉ះពាល់អាក្រក់ឡើយ
ចុចអាន ៖ វ៉ាក់សាំង AstraZeneca មានប្រសិទ្ធភាពការពារកូវីដ ៧៩ ភាគរយក្នុងការសាកល្បងនៅអាមេរិក

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក