ព័ត៌មានអន្ដរជាតិ
ភ្លើងឆេះព្រៃបន្តឆាបឆេះរាលដាលយ៉ាងខ្លាំងនៅខេត្តឈៀងម៉ៃប្រទេសថៃ
ខេត្តឈៀងម៉ៃនៃប្រទេសថៃ កំពុងប្រឈមជាមួយនឹងខ្យល់ពុលយ៉ាងធ្ងន់ធ្ងរ ខណៈដែលភ្លើងឆេះព្រៃនៅតែបន្តរាលដាលពាសពេញស្រុកជាច្រើន ដោយបានរកឃើញកន្លែងភ្លើងឆេះសកម្មចំនួន១៥០ទូទាំងខេត្ត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bangkok Post នៅថ្ងៃទី២ខែមេសានេះ។

ភ្លើងឆេះព្រៃនៅខេត្តឈៀងម៉ៃបានបន្តឆេះកាលពីថ្ងៃអង្គារនៅតំបន់ភ្នំក្នុងខេត្តភាគខាងជើង ដោយមានចំណុចក្តៅសកម្មចំនួន ១៥០ នៅទូទាំងស្រុក ១៥ ។ ស្រុកដែលរងគ្រោះខ្លាំងជាងគេរួមមាន Hot ដែលមាន ៣៤ កន្លែង, Chiang Dao មាន ២៦ កន្លែងនិង Phrao មាន ២៣កន្លែង។ ក្រុមពន្លត់អគ្គិសភ័យនៅមមាញឹកពន្លត់ភ្លើងជាពិសេសតាមរយៈឧទ្ធម្ភាចក្រ។
ផ្សែងដ៏ក្រាស់បានបន្តគ្របដណ្តប់ទីក្រុង ដែលបានក្លាយជាទីក្រុងបំពុលខ្លាំងបំផុតទីបីរបស់ពិភពលោកកាលពីព្រឹកថ្ងៃអង្គារ ដែលបង្កឱ្យរលាកភ្នែក និងបំពង់កក្នុងចំណោមអ្នកស្រុកក្នុងខេត្តនេះ។
IQAir បានឲ្យដឹងថា ឈៀងម៉ៃ មាន PM2.5 ប្រមាណ ១៧០ មីក្រូក្រាមក្នុងមួយម៉ែត្រគូប (µg/m³) លើសពីកម្រិតសុវត្ថិភាព ៣៤.៧ μg/m3 ។
បើតាមទិន្នន័យពីមជ្ឈមណ្ឌលទិន្នន័យបម្រែបម្រួលអាកាសធាតុនៅសាកលវិទ្យាល័យឈៀងម៉ៃ បានបង្ហាញកម្រិត PM2.5 ដែលគួរឱ្យព្រួយបារម្ភនៅក្នុងតំបន់មួយចំនួនកាលពីព្រឹកថ្ងៃអង្គារដោយនៅស្រុក Chiang Dao កម្រិត PM2.5 ឈានដល់ ២៤០ μg/m³។
កម្រិតនៃការបំពុលនៅតែមានកម្រិតគ្រោះថ្នាក់ ដែលជំរុញឱ្យអាជ្ញាធរមូលដ្ឋានធ្វើសកម្មភាពបាញ់ទឹកដើម្បីបង្កើនសំណើម និងកាត់បន្ថយអ័ព្ទ ជាពិសេសនៅតំបន់ដែលមានប្រជាជនរស់នៅច្រើន៕





អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល