Connect with us

ព័ត៌មានអន្ដរជាតិ

ឡាវបញ្ជូនកងទ័ព​៣៣នាក់ទៅ​ជួយមី​យ៉ាន់​ម៉ាក្នុងហេតុការណ៍គ្រោះរញ្ជួយដី​​ដ៏​ប្រល័យ​

បានផុស

នៅ

​រដ្ឋាភិបាល​ឡាវ​​បានសម្រេច​បញ្ជួន​កង​កម្លាំង​ជួយសង្គ្រោះ​​ចំនួន​៣៣​នាក់​ទៅកាន់​ប្រទេស​មីយ៉ាន់​ម៉ា​ដើម្បី​​ចូលរួ​មប្រតិបត្តិការ​ជួយសង្គ្រោះ​​ជនរងគ្រោះ​​​​ក្នុងគ្រោះ​រញ្ជួយ​ដី​​​​​ដ៏​មហា​ប្រល័យ​​កាលថ្ងៃទី​​២៨ខែ​មីនា ដោយ​​បានសម្លាប់​​ប្រជាជន​មីយ៉ាន់ម៉ា​​ជាង​២០០០នាក់ រាប់ពាន់​នាក់​រងរបួស​ និង​បន្ត​បាត់ខ្លួន​រាប់សិប​នាក់។

កង​កម្លាំង​ឡាវ​ត្រូវ​បញ្ជូន​ទៅប្រទេសមីយ៉ាន់​ម៉ា​ក្នុងបេសកកម្ម​សង្គ្រោះ​​​ក្នុងគ្រោះរញ្ជួយដី​។​ Lao Youth Radio​
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Lao Youth Radio ផ្សាយថ្ងៃទី១​មេសា​​ ឲ្យ​ដឹង​ថា កងទ័ពប្រជាជនឡាវដឹកនាំ​ដោយ​ លោកវរសេនីយ៍ឯក Pathana Buttichak អនុប្រធានការិយាល័យអគ្គសេនាធិការកងទ័ពប្រជាជនឡាវ គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយនៃក្រសួងការពារជាតិ​​​ឡាវ​បានបញ្ជូនសម្ភារៈនិងកងទ័ពដើម្បីទៅ​ជួយ​មីយ៉ាន់ម៉ា​ក្នុងប្រតិបត្តិការជួយសង្គ្រោះនិងស្វែងរកអ្នកដែលបាត់ខ្លួនពីគ្រោះរញ្ជួយដីកាលពីថ្ងៃទី២៨ខែមីនា។ ការ​សម្រេច​​បញ្ជូន​​កង​កម្លាំង​សង្គ្រោះ​នេះ​​ បាន​កើត​ឡើង​នៅ​ថ្ងៃ​ទី​៣១ខែមីនាឆ្នាំ២០២៥​។

សម្រាប់កម្លាំងកងទ័ពឡាវដែលបញ្ជូនទៅជួយមីយ៉ាន់ម៉ាលើកនេះសរុបចំនួន៣៣នាក់ ក្នុងនោះមានកម្លាំងវិស្វករពន្លឺចំនួន១៣នាក់ បុគ្គលិកសន្តិសុខ១១នាក់ ក្រៅពីនេះមានប្រធានក្រុមនិងបុគ្គលិកជំនួយមួយចំនួនទៀត។

សេចក្តីរាយការណ៍បន្តថា គណៈប្រតិភូកងទ័ពប្រជាជនឡាវបានទៅដល់អាកាសយានដ្ឋានរដ្ឋធានីណៃពិដោ​ របស់​ប្រទេស​មីយ៉ាន់​ម៉ា បន្ទាប់មកបានធ្វើដំណើរទៅកាន់​ទីក្រុង Mandalay ជា​ទីក្រុង​ដែល​បានរង​ផល​ប៉ះពាល់​ដោយ​ការ​រញ្ជួយ​ដីខ្លាំងជាងគេនៅក្នុងទេសមីយ៉ាន់ម៉ា៕

​រហូត​មកដល់​ពេលនេះ មានប្រទេស​មួយចំនួន​បាន​បញ្ជូន​កង​កម្លាំង​ជួយសង្គ្រោះ​ទៅកាន់ប្រទេស​​​មីយ៉ាន់ម៉ា នៅ​ក្នុង​នោះ ប្រទេសរុស្ស៊ី​​ដែល​ជាសម្ព័ន្ធ​មិត្ត​យោធា​ដ៏សំខាន់​របស់​មីយ៉ាន់ម៉ា បាន​​បញ្ជូន​កងកម្លាំង​រាប់រយនាក់មុន​គេ​ទៅកាន់​​ប្រទេស​មីយ៉ាន់ម៉ា​។ ក្រៅ​ពីនោះ មានប្រទេសចិន កម្ពុជា វៀតណា និង​ប្រទេស​មួយចំនួនទៀត​ក៏បាន​​បញ្ជួន​កងកម្លាំងសង្គ្រោះ​នេះ​ដែរ​៕​

​ភ្នាក់​ងារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ នាទីutes មុន

ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាល ទប់ស្កាត់ការប្រើពលកម្មកុមារ តាមសហគ្រាសផលិតឥដ្ឋ ក្បឿង នៅខេត្តរតនគិរី

បទសង្ក្រាន្តឆ្នាំថ្មី
ជីវិតកម្សាន្ដ៣ នាទីutes មុន

ផលិតកម្ម និងតារាចម្រៀងល្បីៗជាច្រើនរូប បានបញ្ចេញបទចម្រៀងប្រពៃណីអបអរសង្ក្រាន្តឆ្នាំថ្មី

ជីវិតកម្សាន្ដ១៣ នាទីutes មុន

Seungri គ្រោងបណ្តាក់ទុនអាជីវកម្មថ្មីលើទឹកដី ចិន

សេចក្ដីជូនដំណឹង២០ នាទីutes មុន

អ្នកនាង កាតុ បង្ហាញក្តីរីករាយខ្លាំង ក្រោយទទួលបានប័ណ្ណកម្មសិទ្ធិពីបុរី ឡេង ណាវ៉ាត្រា 6A ដែលសម្របសម្រួលពីសួងរៀបចំដែនដី

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

ធនាគារពិភពលោក ឲ្យ​អ៊ុយក្រែន​ចំនួន​​៤៣២​លានដុល្លារ ស្ដារហេដ្ឋារចនាសម្ព័ន្ធដឹក​ជញ្ជួន

Sokha Hotels

ព័ត៌មានពេញនិយម