Connect with us

ព័ត៌មានអន្ដរជាតិ

សម្ព័ន្ធមិត្តក្រុមប្រដាប់អាវុធមីយ៉ាន់ម៉ាប្រកាស​​​​ផ្អាក​ប្រយុទ្ធ​១ខែ តែរក្សាសិទ្ធិ​​ការពារខ្លួន​

បានផុស

នៅ

​​បណ្តាញ​​សារ​ព័ត៌មាន MGR online មាន​មូលដ្ឋាន​នៅ​ប្រទេស​ថៃ​​ បាន​​ផ្សាយថ្ងៃទី២មេសា​​នេះ​ឲ្យដឹងថា សម្ព័ន្ធមិត្តក្រុមប្រដាប់អាវុធជនជាតិភាគតិចសំខាន់ៗនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានប្រកាស​​​ជាឯកតោភាគីដាក់​ចេញ​នូវ​បទឈប់បាញ់​រយៈពេល​១ខែ​ដើម្បី​ជួយ​​​​ដល់​ជន​រងគ្រោះ​​​ដោយសារ​​ការរញ្ជួយដី​​ដែលវាយប្រហារ​យ៉ាង​ខ្លាំងក្លា​​​​ជា​ប្រវត្តិសាស្រ្ត​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ដែលកំពុង​ហែក​ហួរ​ដោយសារ​សង្គ្រាម​។​

​កងកម្លាំង​​​​​របស់​​សម្ព័ន្ធ​មិត្ត​ត្រីភាគី​​ពេល​​វាយដណ្តើម​បាន​​​​​ទីតាំង​​ក្នុងពេលកន្លងមក។​ TNLA
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការ​ប្រកាស​នេះ​​​បាន​​ធ្វើឡើង​​​​កាលពីថ្ងៃអង្គារទី១ខែមេសាឆ្នាំ២០២៥ ដែល​ជា​​ផ្នែក​នៃ​ការ​គាំទ្រការឆ្លើយតបជំនួយមនុស្សធម៌អន្តរជាតិ​ដល់ជនរងគ្រោះដោយសារការរញ្ជួយដីដ៏ខ្លាំងកាលពីថ្ងៃទី២៨ ខែមីនាកន្លងទៅ។

សម្ព័ន្ធ​មិត្តភាតរភាពចំនួន៣ (Three Brotherhood Alliance) ដែល​រួម​មាន៖«កងទ័ព​សម្ព័ន្ធ​ប្រជាធិបតេយ្យ​ជាតិមីយ៉ាន់ម៉ា កងទ័ព​រំដោះជាតិ​តាអ៊ាំង និង ​កងទ័ព​អារ៉ាកាន់» បាន​​លើក​ឡើង​​នៅ​ក្នុងសេចក្តី​ថ្លែងការ​ណ៍​នោះ​ថា ខ្លួននឹង​មិនធ្វើសកម្មយោធារយៈពេល១​ខែ ​ដើម្បីបើកផ្លូវសម្រាប់ជំនួយមនុស្ស ប៉ុន្តែពួកគេនឹងចូល​រួម​ក្នុង​ការ​ប្រយុទ្ធ​ដើម្បីការពារ​ខ្លួន​តែ​ប៉ុណ្ណោះ ប្រសិនបើមានការយាយីណាមួយពីគួបដិបក្ខ។

ប្រភពបានរាយការណ៍ដោយដកស្រង់ការ​បញ្ជាក់​របស់​សម្ព័ន្ធមិត្តប្រដាប់អាវុធជនជាតិភាគតិចមីយ៉ាន់ម៉ាបាននិយាយថា៖ «យើង​សង្ឃឹម​យ៉ាងមុតមាំថា កិច្ចខិតខំប្រឹងប្រែងផ្នែកជំនួយមនុស្សធម៌ជាបន្ទាន់ គឺជាការចាំបាច់បំផុតសម្រាប់អ្នកដែល​រង​ផល​ប៉ះពាល់​ដោយសារការរញ្ជួយដី ត្រូវដំណើរការយ៉ាងឆាប់រហ័សនិងមានប្រសិទ្ធភាពបំផុត»៕

ដោយ ភ្នាក់ងារ​

កងកម្លាំង​​សម្ព័ន្ធ​មិត្ត​ត្រីភាគី​​ប្រយុទ្ធ​​​រឹបអូស​បាន​​កាំភ្លើង​ផ្លោង​ក្នុងពេលកន្លងទៅ។
​កងកម្លាំង១​របស់​សម្ព័ន្ធ​មិត្ត​ត្រីភាគី​នៅមីយ៉ាន់ម៉ា​។
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៥ វិនាទី មុន

ប.ស.ស ប្រកាសឱ្យសមាជិកបង្កើនការប្រុងប្រយ័ត្នការឆបោករបស់ក្រុមជនអនាមិក ចៀសវាងខាតបង់ប្រាក់ ឬ ទ្រព្យសម្បត្តិផ្សេងៗ

ព័ត៌មានអន្ដរជាតិ៥៧ វិនាទី មុន

សម្ព័ន្ធមិត្តក្រុមប្រដាប់អាវុធមីយ៉ាន់ម៉ាប្រកាស​​​​ផ្អាក​ប្រយុទ្ធ​១ខែ តែរក្សាសិទ្ធិ​​ការពារខ្លួន​

សេដ្ឋកិច្ច៣ នាទីutes មុន

អ្នកនាំពាក្យ៖ កម្ពុជាមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទី ៥ ម៉ឺនតោន

ព័ត៌មានជាតិ៦ នាទីutes មុន

ជនដើមភាគតិចខេត្តរតនគិរី កាប់ព្រៃចម្ការដុតនៅរដូវក្តៅ ដើម្បីដាំដំណាំចិញ្ចឹមជីវិត

កីឡា៩ នាទីutes មុន

ពាន​​រង្វាន់​ស​ម្ដេច​តេជោ​ ជើង​ទី២​ នឹង​ចាប់​ផ្ដើម​ពី​ម៉ោង​៦ល្ងាច​តទៅ​ ស្វាយរៀង​ ប៉ះ​ គិរីវង់ វិសាខា​ ប៉ះ ទ័ព​

Sokha Hotels

ព័ត៌មានពេញនិយម