ព័ត៌មានអន្ដរជាតិ
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
បុរសម្នាក់ត្រូវបានក្រុមជួយសង្គ្រោះជួយសង្គ្រោះបានទាំងនៅមានជីវិត បន្ទាប់ពីជាប់គាំងអស់រយៈពេលប្រាំថ្ងៃនៅក្រោមសណ្ឋាគារ Aye Chan Thar ដែលដួលរលំដោយសារគ្រោះរញ្ជួយដីដ៏សាហាវក្នុងសង្កាត់ Ottarathiri ទីក្រុង Naypyitaw ប្រទេសមីយ៉ាន់ម៉ា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Irrawaddy នៅថ្ងៃទី០២ខែមេសានេះ។

បើយោងតាមនាយកដ្ឋានពន្លត់អគ្គីភ័យមីយ៉ាន់ម៉ា អគារសណ្ឋាគារ Aye Chan Thar កម្ពស់៦ជាន់បានបាក់រលំមួយផ្នែក ដោយមានពីរជាន់នៅខាងក្រោមជាប់មនុស្សពីរនាក់។
នៅថ្ងៃពុធនេះក្រុមអ្នកជួយសង្គ្រោះដែលធ្វើការជាមួយនឹងក្រុមស្វែងរក និងជួយសង្គ្រោះ GEA របស់ប្រទេសតួកគី បានទាញអ្នកនៅរស់រានមានជីវិតម្នាក់ជាបុរសចេញពីគំនរបាក់បែកដោយជោគជ័យ ខណៈព័ត៌មានលម្អិតនិងស្ថានភាពរបស់បុរសនោះមិនត្រូវបានដឹងនៅឡើយនោះទេ។
កិច្ចខិតខំប្រឹងប្រែងស្វែងរកអ្នកដែលបាត់ខ្លួនផ្សេងទៀតកំពុងបន្ត ខណៈវាជារឿងដែលមិននឹកស្មានដែលបុរសម្នាក់នេះអាចមានជីវិតបាន៥ថ្ងៃ ក្រោមគំនរបាក់បែកក្រោយរងគ្រោះរញ្ជួយដីដ៏សាហាវតាំងពីថ្ងៃសុក្រសប្ដាហ៍មុនមកម្លេះ។
កាលពីព្រឹកថ្ងៃទី០១ខែមេសាជួយសង្រ្គោះស្ត្រីអាយុ៦៣ឆ្នាំម្នាក់ ដែលបានជាប់នៅក្នុងផ្ទះល្វែងដែលដួលរលំអស់រយៈពេលប្រហែល ៩១ ម៉ោងនៅទីក្រុង Naypyitaw។
ស្រដៀគ្នានេះកាលពីថ្ងៃទី៣១ខែមេសាក៏មានក្មេងស្រីម្នាក់ត្រូវបានជួយសង្គ្រោះបានទាំងនៅរស់រានមានជីវិតផងដែរ ក្មេងស្រីនេះត្រូវបានក្រុមអ្នកជួយសង្គ្រោះជួយសង្គ្រោះបានទាំងនៅរស់រានមានជីវិតដ៏មិនគួរឲ្យជឿ បន្ទាប់ពីជាប់អស់រយៈពេលជាង៥០ម៉ោង នៅក្រោមគំនរសណ្ឋាគារបាក់បែកក្នុងទីក្រុង Mandalay។ បើតាមសម្ដីក្មេងស្រីប្រាប់ក្រុមអ្នកជួយសង្គ្រោះថា នាងអាចនៅរស់បានគឺដោយសារតែមានដបទឹកចំនួនបួនដបនៅក្នុងបន្ទប់របស់នាង ដែលអាចទ្រទ្រង់ជីវិតរបស់នាងបានរហូតដល់ក្រុមជួយសង្គ្រោះរកឃើញ។

សូមបញ្ជាក់ថាប្រទេសមីយ៉ាន់ម៉ាបានរងផលរងគ្រោះរញ្ជួយដីដ៏សាហាវកម្រិត៧.៧រ៉ិចទ័រ កាលពីថ្ងៃសុក្រសប្ដាហ៍មុន ហើយមកដល់ថ្ងៃទី០២ខែមេសានេះមានមនុស្សជិត៤ពាន់បានស្លាប់។ ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថានឹងកើនឡើង ខណៈក្រុមអ្នកជួយសង្គ្រោះបន្តទាញយកសាកសពចេញពីគំនរបាក់បែក៕


អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានជាតិ២៤ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ