ព័ត៌មានអន្ដរជាតិ
កងកម្លាំងរបបយោធា វាយប្រហារលើក្បួនរថយន្តជំនួយមនុស្សធម៌ចិន
យោងតាមការចេញផ្សាយរបស់ The Irrawaddy នៅថ្ងៃទី២ ខែមេសានេះ ក្បួនរថយន្តជំនួយសង្គ្រោះរបស់ចិនសម្រាប់គ្រោះរញ្ជួយដី ត្រូវបានវាយប្រហារដោយកងកម្លាំងរបបយោធានៅភាគខាងជើងរដ្ឋ Shan ខណៈប្រទេសមីយ៉ាន់ម៉ាកំពុងមានទុក្ខជាទម្ងន់ដោយសារគ្រោះរញ្ជួយដ៏សាហាវតាំងពីថ្ងៃសុក្រសប្ដាហ៍មុន។

ក្បួនរថយន្តជំនួយមនុស្សធម៌ដែលមានរថយន្តចំនួន៩គ្រឿងរៀបចំដោយកាកបាទក្រហមចិនត្រូវបានវាយប្រហារដោយកងកម្លាំងរបបយោធាកាលពីយប់ថ្ងៃអង្គារនៅក្នុងភូមិ Ommathi សង្កាត់ Nawnghkio ភាគខាងជើងរដ្ឋ Shan។ នេះបើយោងតាមកងទ័ពរំដោះជាតិតាអាំង (TNLA) ។
ក្បួនរថយន្តនេះកំពុងផ្តល់ជំនួយសង្គ្រោះគ្រោះរញ្ជួយដីពីប្រទេសចិន ហើយត្រូវបានបង្ខំឱ្យត្រឡប់ទៅក្រុង Nawnghkio ដែលគ្រប់គ្រងដោយ TNLA វិញ បន្ទាប់ពីការវាយប្រហារ។ បើតាមTNLA កងកម្លាំងរបបយោធាត្រូវបានគេជូនដំណឹងអំពីចលនារបស់ក្បួនរថយន្តនេះជាមុន ប៉ុន្តែនៅតែបើកការបាញ់ប្រហារ។
ក្រោយការវាយប្រហារអ្នកនាំពាក្យរបស់រដ្ឋាភិបាលលោកឧត្តមសេនីយ៍ទោ Zaw Min Tun បានទទួលស្គាល់ថា កងទ័ពរបបនេះបានបាញ់ទៅលើក្បួនរថយន្តកាកបាទក្រហមចិនដែលផ្តល់ជំនួយសង្គ្រោះគ្រោះរញ្ជួយដីនៅក្នុងរដ្ឋ Shan កាលពីថ្ងៃអង្គារពិតមែន ប៉ុន្តែបានទទូចថាមានតែការបាញ់ព្រមានចំនួនបីប៉ុណ្ណោះលើរថយន្តដឹកជំនួយទាំងនោះ។ លោកថា ក្បួនរថយន្តនេះមិនបានរាយការណ៍ទៅអាជ្ញាធរ ឬស្ថានទូតចិនជាមុនទេ។

នេះមិនមែនជាការវាយប្រហារលើកទីមួយនោះទេ ព្រោះទើបប្រកាសកាន់ទុក្ខចំពោះអ្នកស្លាប់ដោយការរញ្ជួយដីបានមួយថ្ងៃប៉ុណ្ណោះ លោក មីន អ៊ុងឡាំង ស្រាប់តែបញ្ជាឲ្យកងទ័ពមីយ៉ាន់ម៉ា បើកការវាយប្រហារអាកាសនៅក្រុង Salin នៃតំបន់ Magway និងក្រុង Singu នៃតំបន់ Mandalay បណ្តាលឲ្យជនស៊ីវិលជាង៤០នាក់ស្លាប់ រួមមានទាំងកុមារផងដែរ។ លើសពីនេះក៏មានការវាយប្រហារលើភូមិចំនួន២នៅក្រុង Nawnghkio ភាគខាងជើងរដ្ឋ Shan បណ្តាលឲ្យជនស៊ីវិល៥នាក់រងរបួស និងខ្ទេចអស់ផ្ទះ២ខ្នងផងដែរ។
សូមបញ្ជាក់ថាគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ាបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធប្រទេសនេះយ៉ាងធ្ងន់ធ្ងរ ខណៈចំនួនអ្នកស្លាប់បានកើនដល់ជិត៤០០០នាក់គិតត្រឹមថ្ងៃទី០២មេសានេះ។ ក្រុមជួយសង្គ្រោះដែលត្រូវបានបញ្ជូនមកពីប្រទេសផ្សេងៗកំពុងមមាញឹកបន្តជួយជនរងគ្រោះចេញពីគំនរបាក់បែក ទោះបីជាសង្ឃឹមរស់កាន់តែតិចទៅៗក៏ដោយ៕



-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់