ព័ត៌មានអន្ដរជាតិ
កាម៉ាឡា ហារីសថា ការឈ្នះឆ្នោតរបស់ចៅក្រម Susan Crawford គឺជាជ័យជម្នះរបស់ប្រជាជនវីសខនស៊ីន
អតីតបេក្ខនារីប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី កាម៉ាឡា ហារីស (Kamala Harris) បានចេញសារជាលើកដំបូងទៅកាន់ប្រជាជនរដ្ឋ វិសខនស៊ីន (Wisconsin) ដែលបានបោះឆ្នោតគាំទ្របេក្ខជនចៅក្រម Susan Crawford ដែលជាអ្នកសេរីនិយម គាំទ្រដោយគណបក្សប្រជាធិបតេយ្យក្នុងការបោះឆ្នោតជ្រើសចៅក្រមសម្រាប់តុលាការកំពូលប្រចាំរដ្ឋនេះ។

ក្នុងសារវីដេអូថតទុកនិងបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក លោកស្រី កាម៉ាឡា ហារីស បានហៅការឈ្នះឆ្នោតរបស់របស់ចៅក្រម Susan Crawford ថាជាការឈ្នះឆ្នោតរបស់ប្រជាជនអ្នកធ្វើការ ហើយចៅក្រមដែលគាំទ្រដោយគណបក្សប្រជាធិបតេយ្យរូបនេះ នឹងការពារសេរីភាព និងសិទ្ធិរបស់ពួកគេប្រឆាំងនឹងអ្នកមានទ្រព្យ។
លោកស្រី ហារីស និយាយថា៖«តាងនាមឲ្យមនុស្សជាច្រើន តាងនាមឲ្យសហគមន៍ទាំងមូល តាងនាមឲ្យប្រជាជនដែលអ្នកប្រហែលមិនដែលជួបប្រទះ ខ្ញុំគ្រាន់តែសូមអរគុណអ្នកទាំងអស់គ្នា។ អ្នកទាំងអស់គ្នាកំពុងធ្វើកិច្ចជំនួសឲ្យបុគ្គល បេក្ខជនចៅក្រម Crawford ដែលតែងតែប្រយុទ្ធដើម្បីការពារសេរីភាពរបស់អ្នក និង សិទ្ធិរបស់អ្នក រួមទាំងសិទ្ធិរបស់អ្នកដើម្បីរៀបចំ និងការតស៊ូមតិសម្រាប់ប្រាក់បៀវត្សរ៍សមរម្យ និងលក្ខខណ្ឌការងារដែលសុវត្ថិភាព និងដែលនឹងការពារសិទ្ធិរបស់អ្នកដើម្បីសម្រេចចិត្តអំពីរាង្គកាយរបស់អ្នកផ្ទាល់ ដោយគ្មានការជ្រៀតជ្រែករបស់រដ្ឋាភិបាល»។
លោកស្រី បន្ថែមថា៖«មានមហាសេដ្ឋីដែលមិនត្រូវបានបោះឆ្នោតឲ្យដែលមិនគួរ និងដែលមិនមានសំឡេងខ្លាំងជាងប្រជាជនធ្វើការងារនៃរដ្ឋ វិសខនស៊ីនឡើយ»។
ការចាញ់ក្នុងការបោះឆ្នោតចៅក្រមសម្រាប់តុលាការកំពូលប្រចាំរដ្ឋ Wisconsin របស់ លោក Brad Schimel ដែលជាបេក្ខជនទទួលបានការយល់ព្រមពីប្រធានាធិបតី ដូណាល់ ត្រាំ និង ការចំណាយប្រាក់រាប់សិបលានដុល្លារ របស់មហាសេដ្ឋី Elon Musk កំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងដែលនយោបាយរបស់ លោកដូណាល់ ត្រាំ បាត់បង់ប្រជាប្រិយភាពក្នុងស្រុកក្នុងរយៈពេលដ៏ខ្លីបែបនេះ។

រដ្ឋ Wisconsin ជារដ្ឋប្រទាញប្រទង់មួយក្នុងចំណោមរដ្ឋទាំង៧ដែលអាចកំណត់ជ័យជម្នះសម្រាប់ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិករៀងរាល់អាណត្តិ ប៉ុន្តែក្នុងការបោះឆ្នោតប្រធានាធិបតីកាលខែវិច្ឆិកា២០២៤ គណបក្សសាធារណៈរដ្ឋរបស់លោកដូណាល់ ត្រាំ បានឈ្នះទាំង៧រដ្ឋ ដែលធ្វើឲ្យប្រធានាធិបតី ដូណាល់ ត្រាំ មានអំណួតជាខ្លាំងលើជ័យជម្នះកន្លងមកនេះ។
ប៉ុន្តែត្រឹមតែប្រមាណ៤ខែ លទ្ធផលបោះឆ្នោតចេញពីរដ្ឋប្រទាញប្រទង់នេះបានបង្ហាញពីភាពខុសគ្នាទាំងស្រុង ដោយអ្នកបោះឆ្នោតលែងនៅខាងលោក ដូណាល់ ត្រាំ ទៀតហើយ ក្រោយការអនុវត្តនយោបាយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ នាំភាពរំជើបរំជួលយ៉ាងខ្លាំងមិនត្រឹមតែលើពិភពលោកទេ សូម្បីប្រជាជនអាមេរិកខ្លួនឯងផ្ទាល់នៅក្នុងប្រទេស៕

ដោយ រ៉ាន់ រើយ


-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ