ព័ត៌មានអន្ដរជាតិ
ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា
បើកទំព័រឆ្នាំ២០២៥មិនទាន់បានពាក់កណ្តាលផ្លូវស្រួលបួលផង ពិភពលោកបានជួបគ្រោះផ្ទួនៗដូចជាធ្លាក់យន្តហោះនិងគ្រោះធម្មជាតិជាដើម ប៉ុន្តែអ្វីដែលគេនឹកស្មានមិនដល់នោះគឺថា គ្រាន់តែចូលខែមេសាភ្លាម មានករណីអគ្គិភ័យដ៏រន្ធត់កើតឡើងក្នុងប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ដំណាលគ្នា ក្នុងនោះមានទាំងកម្ពុជាផងដែរ។

១. កម្ពុជា
អគ្គិភ័យបានឆាបឆេះរោងចក្រមួយកន្លែងយ៉ាងសន្ធោសន្ធៅនាវេលាម៉ោង១០ព្រឹក តាមបណ្ដោយផ្លូវជាតិលេខ៤ ទល់មុខស្ថានីយប្រេងឥន្ទនៈ PTT ចន្លោះគីឡូម៉ែត្រលេខ ២៧-២៨ ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល។ ករណីនេះត្រូវបានកម្លាំងជំនាញបង្ការ និងពន្លត់អគ្គិភ័យជាច្រើនអង្គភាពចេញអន្តរាគមន៍ភ្លាមៗរហូតគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។
បើតាមការឲ្យដឹងពីលោកឧត្ដមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋានបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ, រោងចក្រដែលត្រូវអគ្គិភ័យឆាបឆេះនេះ គឺជារោងចក្រផលិតជាតិស្នោ និងជ័រ។ លោកបន្ថែមថា ករណីនេះបណ្ដាលឲ្យឆេះរោងចក្រចំនួន២អគារទាំងស្រុង រួមទាំងសម្ភារៈមួយចំនួនធំ។

២. ម៉ាឡេស៊ី
ករណីអគ្គិភ័យដ៏ធំមួយ បានកើតឡើងបន្ទាប់ពីការផ្ទុះឆេះបំពង់បង្ហូរឧស្ម័ននៅសង្កាត់ Putra Heights ទីក្រុង Subang Jaya ក្នុងប្រទេសម៉ាឡេស៊ី ខណៈអណ្តាតភ្លើងបានរាលដាលដល់តំបន់លំនៅដ្ឋានក្បែរនោះ របួសមនុស្ស២៥នាក់។ អគ្គិភ័យនេះ បង្កឡើងដោយការលេចធ្លាយបំពង់បង្ហូរឧស្ម័នដែលមានប្រវែងប្រហែល៥០០ម៉ែត្រនៅតំបន់ Jalan Putra Harmoni នាវេលាម៉ោង ៨និង១០ព្រឹក។

៣. ថៃ
ទូកទេសចរណ៍មួយគ្រឿង មានដឹកភ្ញៀវនិងនាវិកសរុប៣៦នាក់ បានឆាបឆេះក្បែរកោះ Maiton នៃសមុទ្រភូកេតនាវេលាម៉ោង៩ព្រឹក ប៉ុន្តែជាសំណាងល្អ មិនមានមនុស្សបាត់បង់ជីវិតទេ គ្រាន់តែរបួស៦នាក់ ខណៈអ្នកខ្លះលោតចុះពីទូកហែលទៅគោក។ ទូក Thana Marine 555 បានចេញពីផែ Tha Chalong ក្នុងដំណើរឆ្ពោះទៅកោះ Mai Thon ហើយក៏ជួបបញ្ហាម៉ាស៊ីន បណ្តាលឲ្យឆាបឆេះតែម្តង៕

អត្ថបទ៖ សុខ សុវណ្ណ

-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ