Connect with us

ព័ត៌មានអន្ដរជាតិ

ចិន អង្វរករមីយ៉ាន់ម៉ា សូមឈប់បាញ់លើក្បួនដឹកជំនួយ យកទៅជួយជនរងគ្រោះរញ្ជួយដី

បានផុស

នៅ

ប្រទេសចិនបានអង្វរករដល់ភាគីទាំងអស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា សូមឈប់បាញ់ប្រហារលើក្បួនដែលដឹកជំនួយសង្គ្រោះបន្ទាន់យកទៅជួយជនរងគ្រោះដោយរញ្ជួយដី តទៅទៀត។ នេះបើតាមការចុះផ្សាយរបស់ Xinhua

អ្នកនាំពាក្យក្រសួងការពារជាតិចិនលោក Guo Jiakun (រូបថត៖ ក្រសួងការពារជាតិចិន)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងសន្និសីទកាសែតកាលពីថ្ងៃពុធទី២ខែមេសាឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការពារជាតិចិនលោក Guo Jiakun និយាយថា រដ្ឋាភិបាលទីក្រុងប៉េកាំង សូមអំពាវនាវដល់ភាគីទាំងអស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវធានាសុវត្ថិភាពដល់កម្មករសង្គ្រោះរញ្ជួយដី និងក្បួនដឹកគ្រឿងជំនួយពីរដ្ឋចិន និងប្រទេសផ្សេងទៀត ខណៈជំនួយដែលផ្តល់ដោយកាកបាទក្រហមចិន បានទៅដល់ប្រទេសមីយ៉ាន់ម៉ាហើយ និងកំពុងធ្វើដំណើរទៅកាន់តំបន់រងគ្រោះដោយគ្រោះមហន្តរាយនៅទីក្រុង Mandalay។

ការអង្វរកររបស់ចិន កើតឡើងមួយថ្ងៃបន្ទាប់ពីមានសេចក្តីរាយការណ៍ថា កងកម្លាំងរបបយោធានៅភាគខាងជើងរដ្ឋ Shan បានវាយប្រហារលើក្បួនរថយន្តជំនួយសង្គ្រោះ​​​​​​របស់​ចិន។

(រូបថត៖ China Daily)

យោងតាមប្រភពពីកងទ័ពរំដោះជាតិតាអាំង (TNLA), ក្បួន​រថយន្តជំនួយមនុស្សធម៌ដែលមានរថយន្តចំនួន៩​គ្រឿងរៀបចំដោយកាកបាទក្រហមចិន ត្រូវបានវាយប្រហារដោយកងកម្លាំងរបបយោធាកាលពីយប់ថ្ងៃអង្គារនៅក្នុងភូមិ Ommathi សង្កាត់ Nawnghkio ភាគខាងជើងរដ្ឋ Shan។​

ក្រោយរងការវាយប្រហារ ក្បួន​រថយន្តត្រូវ​បង្ខំចិត្តវិល​ត្រឡប់​ទៅ​ក្រុង Nawnghkio ​ដែល​គ្រប់គ្រង​ដោយ TNLA វិញ។

(រូបថត៖ VCG)

កាលពីដើមសប្តាហ៍នេះដែរ លោក មីន អ៊ុងឡាំង ​បានបញ្ជាឲ្យកងទ័ពមីយ៉ាន់ម៉ា បើកការវាយប្រហារអាកាសនៅក្រុង Salin នៃតំបន់ Magway និងក្រុង Singu នៃតំបន់ Mandalay បណ្តាលឲ្យជនស៊ីវិលជាង៤០នាក់ស្លាប់ រួមមានទាំងកុមារផងដែរ។ លើសពីនេះក៏មានការវាយប្រហារលើភូមិចំនួន២នៅក្រុង Nawnghkio ភាគខាងជើងរដ្ឋ Shan បណ្តាលឲ្យជនស៊ីវិល៥នាក់រងរបួស និងខ្ទេចអស់ផ្ទះ២ខ្នងទៀតផង។

សូមជម្រាបថា យោងតាមសមាគម​សំឡេង​ប្រជាធិបតេយ្យ​ភូមា​ (DVB) គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ទី៣ខែមេសាឆ្នាំ២០២៥ តួលេខមនុស្សស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិតធ្ងន់៧.៧រ៉ិចទ័រដ៏សាហាវ បានកើនឡើងដល់ ៣ ៨៦៦នាក់ហើយ ខណៈ ៥ ៤៥៥នាក់របួសនិង៧១៩នាក់បាត់ខ្លួន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ កងកម្លាំងរបបយោធា វាយប្រហារ​លើ​ក្បួនរថយន្តជំនួយមនុស្សធម៌ចិន​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៤ នាទីutes មុន

សហជីព​នៅ​កម្ពុជា​ថា ​ការ​ដំឡើង​ពន្ធ​អាមេរិក នឹង​មិន​នាំ​ដល់​ការ​រើរោងចក្រ ធ្វើ​ឱ្យ​ពលរដ្ឋខ្មែរបាត់បង់ការងារ​ទេ

សេដ្ឋកិច្ច៣ ម៉ោង មុន

ក្រុមហ៊ុនមូលបត្រចាប់ដៃជាមួយធនាគារ ផ្ដល់សេវាឥណទាន ទាក់ទាញវិនិយោគិនអន្តរជាតិ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

TV360 byMetfone –ពិភពកម្សាន្តរំភើបជាមួយភាពយន្តបកប្រែជាភាសាខ្មែរ

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីមហាផ្ទៃ ឱ្យសិក្សាដាក់សេវាលិខិតឆ្លងដែននៅច្រកចេញចូលតែមួយ ដែលជាការសាកល្បងខេត្តចំនួន៤

រថយន្តក្រុង
ព័ត៌មានជាតិ៤ ម៉ោង មុន

អាជ្ញាធរខណ្ឌឬស្សីកែវ ចុះពិនិត្យរៀបចំចំណតរថយន្តក្រុងត្រៀមដឹកពលរដ្ឋឥតគិតថ្លៃក្នុងឱកាសបុណ្យចូលឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម