ព័ត៌មានអន្ដរជាតិ
ក្រុមជួយសង្គ្រោះនៅថៃ សម្រុកជួយខ្លាំង ពេលឮសម្រែក «ជួយផងៗ!»
ក្រុមជួយសង្គ្រោះក្នុងប្រទេសថៃប្រមាណ៤៨នាក់ប្រញាប់ប្រញាល់ចូលជួយសង្គ្រោះនៅទីតាំងបាក់រលំអគារកម្ពស់ជាង៣០ជាន់ បន្ទាប់ពីបានឮសំឡេងស្រែកឱ្យជួយពីក្រោមគំនរអគារដួលរលំដោយឥទ្ធិពលនៃការរញ្ជួយដីដែលបានវាយប្រហារក្នុងប្រទេសមីយ៉ាន់ម៉ា។

សារព័ត៌មានថៃ Khaosod បានរាយការណ៍ថា ក្រុមជួយក្រុមសង្គ្រោះបានប្រញាប់ប្រញាល់បញ្ជូនក្រុមការងារប្រមាណ៤៨នាក់ដើម្បីចូលជួយសង្គ្រោះ បន្ទាប់ពីបានឮសំឡេងស្រែកស្រដៀងនឹងពាក្យ «ជួយផងៗ» ចេញពីក្រោមអគារដួលរលំដោយការរញ្ជួយដីកាលពីថ្ងៃទី២៨ខែមីនាក្នុងទីក្រុងបាងកក។
នៅយប់ឈានចូលថ្ងៃទី៣ខែមេសាឆ្នាំ២០២៥នេះ មានសេចក្តីរាយការណ៍ថា មជ្ឈមណ្ឌលប្រតិបត្តិការជួយសង្គ្រោះមួយក្រុមបានប្រញាប់ប្រញាល់បញ្ជូនក្រុមការងាររបស់ខ្លួនចូលជួយរុករកអ្នករងគ្រោះនៅក្រោមអគារដែលដួលរលំដោយការរញ្ជួយដី បន្ទាប់ពីបានឮសំឡេងស្រែកចេញពីតំបន់ B។
សេចក្តីរាយការណ៍នោះ បានបន្តថា ភ្លាមៗនោះ បុគ្គលិកជួយសង្គ្រោះក៏បានបញ្ជាក្រុមការងារនៅខាងក្រៅឱ្យបញ្ឈប់សកម្មភាព និងកុំឱ្យមានសម្លេងប្រមាណជាង១០នាទី បន្ទាប់ពីបានឮសម្លេងឆ្លើយតបពីអ្នករងគ្រោះជាប់នៅក្រោមអគារដែលដួលរលំ ជាសំឡេងស្រដៀងនឹងពាក្យ «ជួយផងៗ»។
បន្ទាប់មកក៏ប្រញាប់ប្រញាល់បញ្ជូនក្រុមជួយសង្គ្រោះមកពីអង្គភាពជាច្រើនសរុបប្រមាណ៤៨នាក់ចូលទៅកាន់នៅចំណុចដែលបានឮសំឡេងទាំងនោះ ដើម្បីបើកផ្លូវចូលត្រួតពិនិត្យនិងជួយសង្គ្រោះ ដោយរំពឹងថា មានអ្នកនៅរស់រានមានជីវិតនៅឡើយ។
ប្រទេសថៃទទួលរងឥទ្ធិពលធ្ងន់ធ្ងរជាងគេបន្ទាប់ពីប្រទេសមីយ៉ាន់ម៉ា។ តាមរបាយការណ៍ យ៉ាងហោចណាស់មនុស្ស ១៩ នាក់បានស្លាប់ ប្រហែល៧០នាក់នៅតែបាត់ខ្លួន និង ១៥នាក់ផ្សេងទៀតត្រូវបានបញ្ជាក់ថាស្លាប់ បន្ទាប់ពីការដួលរលំនៃអគារខ្ពស់នៅទីក្រុងបាងកក។ ប្រតិបត្តិការជួយសង្គ្រោះកំពុងបន្តនៅឡើយ ហើយតួលេខទាំងនេះអាចផ្លាស់ប្តូរនៅពេលដែលកិច្ចខិតខំប្រឹងប្រែងនៅតែបន្ត៕
ភ្នាក់ងារ


-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក