Connect with us

ព័ត៌មានអន្ដរជាតិ

ហ្វីលីពីន៖ ការ​ទិញ​ F-16 ពី​អាមេរិក មិន​មែន​ទុក​សម្រាប់​គំរាម​ប្រទេស​ណា​មួយ​ទេ

បានផុស

នៅ

រដ្ឋាភិបាលហ្វីលីពីន បាន​​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣​ខែ​មេសា​ឆ្នាំ​២០២៥​នេះ​ថា ការទិញយន្តហោះចម្បាំង F-16 ចំនួន ២០​គ្រឿងពីសហរដ្ឋអាមេរិក គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងទំនើបកម្មយោធារបស់ខ្លួន​តែ​ប៉ុណ្ណោះ ហើយមិនមានគោលបំណងគំរាមកំហែងដល់ប្រទេសណាមួយ​ឡើយ រួមទាំងប្រទេសចិនផងដែរ។

យន្តហោះចម្បាំង F-16 (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ លោក Jonathan Malaya បាន​និយាយ​ថា៖ «យើងចង់ធានាដល់សាធារណៈរដ្ឋប្រជាមានិតចិនថា ការទិញយន្តហោះចម្បាំង F-16 ដែលបានគ្រោងទុក ទៅកាន់ឃ្លាំងអាវុធហ្វីលីពីន មិនប៉ះពាល់ដល់ផលប្រយោជន៍របស់ភាគីទីបីណាមួយទេ»។

កាលពីពេលថ្មីៗនេះ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានអនុម័តការលក់​​ផ្នែក​យោធា​ដល់​ហ្វីលីពីន ដោយរួមបញ្ចូលយន្តហោះ F-16 ចំនួន ២០គ្រឿងដែលមានតម្លៃប្រហែល ៥,៥៨​ពាន់លានដុល្លារ។

ការអនុម័តនេះ មានគោលបំណងពង្រឹងសមត្ថភាពល្បាតដែនទឹករបស់ហ្វីលីពីន និងធ្វើ​ឲ្យ​ប្រសើរឡើងនូវអន្តរប្រតិបត្តិការរវាងយោធាអាមេរិក និងហ្វីលីពីន។

ការអនុម័តនេះ​ទៀត​សោត​ធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth ទៅកាន់ទីក្រុងម៉ានីល ក្នុងអំឡុងពេលដែលលោកបានអះអាងឡើងវិញនូវការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះសន្ធិសញ្ញាការពារ​គ្នា​ទៅវិញទៅមក​ជាមួយហ្វីលីពីន និងបានសន្យាដាក់ពង្រាយសមត្ថភាពកម្រិតខ្ពស់ ដើម្បីពង្រឹងការទប់ស្កាត់ប្រឆាំងនឹងការគំរាមកំហែងរួមទាំងសកម្មភាពរបស់ចិននៅសមុទ្រចិនខាងត្បូងផងដែរ។

សមុទ្រ​ចិន​ខាង​ត្បូង​នៅ​តែ​ជា​តំបន់​ដែល​មាន​ជម្លោះ​ជាមួយ​នឹង​ការ​ទាមទារ​ទឹកដី​ត្រួតស៊ីគ្នា​ដែល​ពាក់ព័ន្ធ​នឹង​ប្រទេស​ចិន និង​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​ចំនួន រួម​ទាំង​ហ្វីលីពីន​ផង​ដែរ។

តុលាការមជ្ឈត្តកម្មអន្តរជាតិ បានសម្រេចក្នុងឆ្នាំ​២០១៦​ថា ការទាមទារពង្រីក​ដែន​ទឹក​របស់ចិនមិនមានមូលដ្ឋានផ្លូវច្បាប់ ដែលជាការសម្រេចចិត្តដែលទីក្រុងប៉េកាំងមិនទទួលស្គាល់៕

ដោយ៖ ឈាង

ចុចអាន៖ អាមេរិក បើក​ភ្លើង​បៃតង លក់​យន្តហោះ​ចម្បាំង​តម្លៃជាង ៥​ពាន់លាន​ដុល្លារ​ឲ្យ​ហ្វីលីពីន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ធនធានទឹក ចុះ​ពិនិត្យវឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេមេគង្គ ក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ចាម

សន្តិសុខសង្គម៨ ម៉ោង មុន

ជនសង្ស័យ​ម្នាក់​ឆក់ខ្សែក រត់​ទ្បើងម៉ូតូ ​ត្រូវអ្នកលក់ក្របួចជាប់

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ចិន​ចុះ​កិច្ច​ព្រម​ព្រៀង​រហូត​ដល់​១១៣​​ ​ពង្រឹងឥទ្ធិពល​តំបន់​​ខ្លាំង​មិនធ្លាប់​មាន​ ខណៈ​អាមេរិក​បង្កអរិភាព​

ព័ត៌មានជាតិ១២ ម៉ោង មុន

មកដឹងលម្អិត ពីលក្ខណៈបច្ចេកទេសនាវាជប៉ុនចតនៅកម្ពុជា ដែលមានទម្ងន់ផ្ទុករាប់ពាន់តោន

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធដំបូលព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តឧប្បលវត្តី ខេត្តត្បូងឃ្មុំ

Sokha Hotels

ព័ត៌មានពេញនិយម