ព័ត៌មានអន្ដរជាតិ
ផុតរញ្ជួយដី, មីយ៉ាន់ម៉ា ព្រមានពីហានិភ័យបាក់ទំនប់, ប្រជាជនរាប់ពាន់នាក់ប្រឈមគ្រោះថ្នាក់
ប្រទេសមីយ៉ាន់ម៉ា បានព្រមានឲ្យពលរដ្ឋរបស់ខ្លួននៅតំបន់វាលទំនាបត្រូវប្រយ័ត្នខ្លួនឲ្យមែនទែន បន្ទាប់ពីដឹងថា ទំនប់ទឹកនៅទីក្រុងណៃពិដោ ត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរបន្ទាប់ពីគ្រោះរញ្ជួយដី ដោយមានហានិភ័យបាក់ធ្លាយ គំរាមកំហែងដល់អាយុជីវិតប្រជាជនរាប់ពាន់នាក់។

តាមការចុះផ្សាយរបស់ Khaosod កាលពីថ្ងៃពុធទី២ខែមេសាឆ្នាំ២០២៥, រូបភាពពីផ្កាយរណប Thaichote បង្ហាញឲ្យឃើញពីផលប៉ះពាល់យ៉ាងដំណំនៃទំនប់ Sinthay Lelway ក្នុងតំបន់ Tatkhon។
អាស្រ័យហេតុដូច្នេះហើយ ទើបរដ្ឋាភិបាលមីយ៉ាន់ម៉ា ចេញការព្រមានឲ្យពលរដ្ឋរស់នៅតំបន់ទាបៗ ត្រូវប្រយ័ត្នខ្លួនក្នុងកម្រិតខ្ពស់បំផុត ព្រោះថាករណីអាក្រក់ណាមួយអាចកើតឡើងគ្រប់ពេលវេលា។
ស្របពេលជាមួយគ្នានោះ រដ្ឋាភិបាលមីយ៉ាន់ម៉ា ក៏បញ្ជាឲ្យស្ថាប័នពាក់ព័ន្ធ ចុះទៅពិនិត្យនិងវាយតម្លៃអំពីស្ថានភាពរបស់ទំនប់នេះ ឲ្យបានជាប់លាប់ផងដែរ។

សូមជម្រាបជាថ្មី គ្រោះរញ្ជួយដីកម្រិតធ្ងន់៧.៧រ៉ិចទ័រ ជាមួយជម្រៅ១០គីឡូម៉ែត្រ មានចំណុចកណ្តាលក្បែរទីក្រុង Mandalay បានវាយប្រហារទីក្រុងធំលំដាប់ទី២របស់មីយ៉ាន់ម៉ាមួយនេះ យ៉ាងដំណំ ដោយសម្លាប់មនុស្សនិងបំផ្លាញសំណង់អគារភាគច្រើនឲ្យខ្ទេចហ្មត់ រាបដូចកន្ទេល។
យោងតាមសមាគមសំឡេងប្រជាធិបតេយ្យភូមា (DVB) គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ទី៣ខែមេសាឆ្នាំ២០២៥ តួលេខមនុស្សស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិតធ្ងន់៧.៧រ៉ិចទ័រដ៏សាហាវ បានកើនឡើងដល់ ៣ ៨៦៦នាក់ហើយ ខណៈ ៥ ៤៥៥នាក់របួសនិង៧១៩នាក់បាត់ខ្លួន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ របបសឹកមីយ៉ាន់ម៉ា ប្រកាសបទឈប់បាញ់បណ្ដោះអាសន្ន ព្រោះគ្រោះរញ្ជួយដី

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់