Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ដាក់លក្ខខណ្ឌថ្មីទៅអាមេរិក បើចង់ឲ្យមានកិច្ចព្រមព្រៀងសន្តិភាពជាមួយ អ៊ុយក្រែន

បានផុស

នៅ

ប្រទេសរុស្ស៊ីបានច្រាលចោលសំណើចាស់ដែលរៀបរៀងដោយសហរដ្ឋអាមេរិក ប៉ុន្តែក៏បានដាក់ចេញនូវលក្ខខណ្ឌថ្មីផងដែរ ប្រសិនបើចង់ឲ្យកិច្ចព្រមព្រៀងសន្តិភាពលេចចេញជារូបរាង។

(រាប់ពីឆ្វេងមកស្តាំ) លោក ត្រាំ, ហ្សេលេនស្គី និងពូទីន (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីខែមីនា, រុស្ស៊ីបានបង្ហាញលក្ខខណ្ឌ៣ចំណុចទៅសហរដ្ឋអាមេរិក បើពិតជាចង់ឲ្យខ្លួនឈប់បាញ់ជាមួយអ៊ុយក្រែនឈានឆ្ពោះទៅរកសន្តិភាព ហើយលក្ខខណ្ឌទាំងនោះមានដូចជា ១. គ្មានសមាជិកភាពណាតូសម្រាប់អ៊ុយក្រែនឡើយ ២. ត្រូវតែមានកិច្ចព្រមព្រៀងដើម្បីធានាថា គ្មានការដាក់ទ័ពបរទេសលើដីអ៊ុយក្រែន ៣. ត្រូវតែមានការទទួលស្គាល់ជាអន្តរជាតិចំពោះតំបន់គ្រីមៀនិងទឹកដី៤ទៀត ដែលរុស្ស៊ីកាត់យកពីអ៊ុយក្រែន។

ទោះបីជាយ៉ាងណាក៏ដោយ ឥឡូវរុស្ស៊ីបានប្តូរគំនិតហើយហើយដាក់ចេញលក្ខខណ្ឌថ្មីវិញ ដោយបើយោងតាមមន្ត្រីរដ្ឋាភិបាលទីក្រុងមូស្គូបានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ទី៣ខែមេសាថា លក្ខខណ្ឌថ្មីនេះ គឺរុស្ស៊ីទាមទារឲ្យអាមេរិក ត្រូវយល់ឲ្យច្បាស់អំពីឫសគល់នៃសង្គ្រាមនេះជាមុនសិន សឹមនឹងរៀបរៀងកិច្ចព្រមព្រៀងសន្តិភាព។

សារព័ត៌មាន JOE បានដកស្រង់សម្តីអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Ryabkov ដែលនិយាយថា «យើងបានពិនិត្យមើលដំណោះស្រាយដែលស្នើឡើងដោយអាមេរិកយ៉ាងយកចិត្តទុកដាក់ បំផុតប៉ុន្តែបើដូចទម្រង់បច្ចុប្បន្ននេះ យើងមិនអាចទទួលយកបានទាំងស្រុងទេ។ តាមដែលយើងអាចមើលឃើញ អាមេរិកត្រូវដោះស្រាយបញ្ហាទាក់ទងនឹងមូលហេតុនៃជម្លោះនេះជាមុនសិន”។

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Ryabkov (រូបថត៖ Reuters)

សូមជម្រាបជាថ្មី សំណើបទឈប់បាញ់រយៈពេល៣០ថ្ងៃជាមួយពន្លឺនៃកិច្ចព្រមព្រៀងសន្តិភាព ត្រូវបានបង្ហាញអំឡុងគណៈប្រតិភូអាមេរិកនិងអ៊ុយក្រែន ជួបពិភាក្សាគ្នានៅប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអង្គារទី១១ខែមីនា។

ពាក់ព័ន្ធបទឈប់បាញ់នេះ រុស្ស៊ី-អ៊ុយក្រែនបានប្តេជ្ញាចិត្ត ផ្អាកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់គ្នាទៅវិញទៅមក។

លុះមកដល់ចុងខែមីនា ភាគីទាំងពីរបានឯកភាពឈប់បាញ់នៅសមុទ្រខ្មៅថែមទៀត ក្នុងគោលបំណងធានាសុវត្ថិភាពនៃការធ្វើនាវាចរណ៍និងទប់ស្កាត់ ការយកកប៉ាល់ពាណិជ្ជកម្មទៅបម្រើការឲ្យយោធា៕ 

អត្ថបទ៖ សុខ សវណ្ណ

ចុចអាន៖ ត្រាំ ឆេះដុំនឹងពូទីន រឿងបទឈប់បាញ់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

​កូរ៉េ​ខាងត្បូង៖ ក្រសួងការ​ពារជាតិ​មិន​អនុវត្ត​តាម​​​​ច្បាប់​អាជ្ញាសឹក​លើក​ទី២ បើ​លោក​ Yoon បានអំណាច​វិញ​​

ព័ត៌មានជាតិ៤ នាទីutes មុន

សមាគមកាត់ដេរនឹងធ្វើការជាមួយរដ្ឋាភិបាល និងភាគីពាក់ព័ន្ធដើម្បីរក្សាឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជានៅទីផ្សារអាមេរិក

ព័ត៌មានជាតិ៥ នាទីutes មុន

កីឡាករជើងចាស់ រិទ្ធ អារុណ ពង្រឹង​ចំណុច​ធំៗ​ត្រៀម​​វាយ​ជា​គូ​ឯក​សប្ដាហ៍​នេះ​

កីឡា៥ នាទីutes មុន

ពាន​សម្តេចតេជោ៖ ព្រះ​ខ័ន​រាជ​ស្វាយរៀង ប៉ះ បឹងកេត, ភ្នំពេញក្រោន ប៉ះ វិសាខា

ព័ត៌មានជាតិ១៣ នាទីutes មុន

សម្តេច ម៉ែន សំអន ៖ ការខិតខំបន្តពង្រឹងពង្រីកចំណងមិត្តភាព ពិតជាបង្ហាញពី កិច្ចសហប្រតិបត្តិការល្អប្រសើរថែមទៀតរវាង កម្ពុជា-វៀតណាម

Sokha Hotels

ព័ត៌មានពេញនិយម