Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ធានាមិនដកខ្លួនចេញពីអង្គការ ណាតូ​ ឡើយ

បានផុស

នៅ

តាមការចុះផ្សាយរបស់ RT, សហរដ្ឋអាមេរិក បានបង្ហាញជំហរយ៉ាងច្បាស់ថា ខ្លួននឹងមិនចាកចេញពីអង្គការណាតូឡើយ សូមប្រទេសជាសមាជិកកុំបារម្ភអី។

រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តីនេះគឺចេញពីមាត់រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio អំឡុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសរបស់អង្គការណាតូនៅទីក្រុងព្រុចសែលនៃប្រទេសបែលហ្ស៊ិក កាលពីថ្ងៃព្រហស្បតិ៍ទី៣ខែមេសាឆ្នាំ២០២៥។

ការអះអាងរបស់លោក Rubio កើតឡើងចំពេលមានភាពស្រពិចស្រពិលចំពោះសមាជិកភាពរបស់សហរដ្ឋអាមេរិក ដោយលោកត្រាំ តែងបង្ហាញការអាក់អន់ស្រពន់ចិត្តនិងគំរាមដកខ្លួនចេញជាច្រើនលើកច្រើនសាព្រោះតែរដ្ឋណាតូមួយចំនួន មិនអាចបំពេញតាមគោលដៅចំណាយបាន។

រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio (រូបថត៖ Reuters)

ពាក់ព័ន្ធរឿងនេះ ឥឡូវរដ្ឋមន្ត្រីការបរទេសអះអាងថា ទីក្រុងវ៉ាស៊ីនតោន នៅតែប្តេជ្ញាចិត្តចំពោះប្លុកយោធាមួយនេះ។ យោងតាមលោក Rubio, «សហរដ្ឋអាមេរិកជាសមាជិករបស់អង្គការណាតូ! សហរដ្ឋអាមេរិកនៅតែសកម្មក្នុងអង្គការណាតូដូចដើម»។

ទោះបីជាយ៉ាងណាក៏ដោយ ក្នុងអំឡុងពេលនោះ​ លោក Rubio ក៏ជំរុញឲ្យរដ្ឋជាសមាជិកទាំងអស់ ធ្វើយ៉ាងណា ត្រូវតែបង្កើនកញ្ចប់ចំណាយលើយោធារបស់ពួកគេផងដែរ។

រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio (រូបថត៖ Reuters)

សូមជម្រាបជាថ្មី ចាប់តាំងពី​ចូលកាន់​​តំណែង​ជា​ប្រធាធិបតី​សហរដ្ឋអាមេរិកជាលើក​ទី២ លោក ត្រាំ បាន​បង្ខំ​ឲ្យសមាជិក​ណាតូ ​បង្កើន​ការ​​បង់​ប្រាក់​​​​​​ក្នុងវិស័យការពារជាតិ ព្រម​ទាំង​​គំរាម​​ដកអាមេរិក​ចេញទៀតោង។

​ក្រោយការគំរាមនោះ ប្រទេស​សមាជិក​នៅតំបន់​បាល់​កង់ មានអេស្តូនី រូម៉ានី​ ឡេតូនី ម៉ុលឡាវី​ បាន​បង្ហាញ​ឆន្ទៈ​បង្កើន​ការ​ចំណាយ​​ក្នុងវិស័យការពារជាតិ ស្របតាម​សំណើរ​របស់លោកត្រាំ។ ក្រៅ​ពី​នេះ ចក្រភព​អង់គ្លេស​​ដែលក៏ជាមហាអំណាច​​ផងដែរនោះ ក៏បាន​បង្កើន​ការ​ចំណាយលើវិស័យ​ការពារជាតិ​យ៉ាងសន្ធឹកសន្ធាប់​ដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ត្រាំ ផ្តាំទៅ ហ្សេលេនស្គី ថា ទោះប្រគល់រ៉ែកម្រ ឲ្យអាមេរិក ក៏អ៊ុយក្រែន មិនអាចចូលណាតូបានដែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

ទីផ្សារភាគហ៊ុនអាមេរិក ធ្លាក់ចុះធ្ងន់ធ្ងរជាប្រវត្តិសាស្រ្ត ក្រោយ ត្រាំ ប្រកាសពន្ធម្សិលមិញ

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

​តើ​នឹងមានអ្វីកើត​ឡើង បើលោក Yoon ត្រូវ​បាន​​បណ្តេញចេញពីអំណាច​?

ព័ត៌មានជាតិ១២ នាទីutes មុន

រដ្ឋមន្ត្រីការពារជាតិ ផ្ដាំកងទ័ពជើងទឹកបន្តការពារសន្តិសុខផ្ទៃសមុទ្រឱ្យកាន់សកម្ម

សេដ្ឋកិច្ច១៦ នាទីutes មុន

មន្ត្រីជាន់ខ្ពស់កម្ពុជា អំពាវនាវឱ្យពលរដ្ឋទុកចិត្តលើរាជរដ្ឋាភិបាល ជុំវិញដំណោះស្រាយ​ការ​ដំឡើង​​ពន្ធរបស់អាមេរិក

ជីវិតកម្សាន្ដ២២ នាទីutes មុន

ភ្នាក់ងារ Seo Ye Ji ប្រកាសដាច់អហង្ការ ដាក់ពាក្យបណ្ដឹងព្រហ្មទណ្ឌ ប្រឆាំងបុគ្គលផ្សាយព័ត៌មានមិនពិត

Sokha Hotels

ព័ត៌មានពេញនិយម