ព័ត៌មានអន្ដរជាតិ
រកឃើញសាកសព Miss Tourism 2018 បន្ទាប់ពីគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា
ប្រព័ន្ធផ្សព្វផ្សាយរបស់មីយ៉ាន់ម៉ា ថ្មីៗនេះបានរាយការណ៍ថា ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពអតីតជ័យលាភីបវកញ្ញាទេសចរណ៍ឆ្នាំ២០១៨ នៅក្រោមគំនរបាក់បែកនៃអគារខុនដូ Sky Villa នៅទីក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីរងគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរកាលពី១សប្ដាហ៍មុន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានVN Express នៅថ្ងៃទី០៤ខែមេសានេះ។

ពេលរកឃើញសាកសពនាងបានពាក់អាវពណ៌ស និងខោជើងវែងនិងនៅតែកាន់កាបូបលុយក្នុងដៃ។ តាមរយៈដំណើរការកំណត់អត្តសញ្ញាណសាកសព នាងគឺជា Sili Mee ដែលបានឈ្នះការប្រកួតបវរកញ្ញាទេសចរណ៍មីយ៉ាន់ម៉ាឆ្នាំ ២០១៨ ដែលជាបវកញ្ញាតំណាងប្រទេសមីយ៉ាន់ម៉ាក្នុងកម្មវិធីប្រកួត Miss Tourism World 2018 និង Miss Tourism World Intercontinental 2019 នៅប្រទេសចិន។
Blessed Entertainment អ្នករៀបចំកម្មវិធី Miss Tourism Myanmar បានបញ្ជាក់ព័ត៌មាននៃការស្លាប់នេះ និងចូលរួមរំលែកទុក្ខដល់គ្រួសារបវកញ្ញារូបនេះផងដែរ ខណៈសព Miss Tourism Myanmar 2018 នឹងត្រូវយកទៅទីក្រុង Yangon ហើយធ្វើបុណ្យតាមពិធីសាសនា។

យោងតាមកាសែត The New York Times អគារ Sky Villa ដែលជាអគារខុនដូកម្ពស់ ១២ជាន់ត្រូវបានសាងសង់ក្នុងឆ្នាំ ២០១៧គឺជាទីតាំងមួយក្នុងចំណោមទីតាំងដែលរងការបំផ្លិចបំផ្លាញធ្ងន់ធ្ងរបំផុតពីគ្រោះរញ្ជួយដី។
សូមបញ្ជាក់ថាគ្រោះរញ្ជួយដីដែលមានកម្រិត ៧.៧ រ៉ិចទ័រ យោងតាមការស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក បានវាយប្រហារកណ្តាលប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ២៨ ខែមីនា ខណៈការរញ្ជួយបានកើតឡើងនៅទូទាំងប្រទេសជិតខាង រួមទាំងប្រទេសថៃ វៀតណាម និងផ្នែកខ្លះនៃប្រទេសចិនផងដែរ។
គិតត្រឹមព្រឹកថ្ងៃសុក្រ, តួលេខមនុស្សស្លាប់ដោយរញ្ជួយដីនៅមីយ៉ាន់ម៉ា បានកើនឡើងដល់ ៣ ៩០១នាក់ និង៥ ៩៧៨នាក់រងរបួស ខណៈ៧១៩នាក់បាត់ខ្លួន។ ទោះបីជាយ៉ាងណា ក្រុមជួយសង្គ្រោះព្រមានថា តួលេខជនរងគ្រោះអាចនឹងបន្តហក់ឡើងខ្ពស់ទៀត ព្រោះនៅមានតំបន់ជាច្រើនដែលក្រុមរុករកមិនទាន់ទៅដល់៕



អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា