Connect with us

ព័ត៌មានអន្ដរជាតិ

បាតុភូត​ចម្លែក៖ ខេត្តថៃ​ទាំង​៧៧ កើតបាតុភូត​ព្រះអាទិត្យ​​ដើរ​ចំពីលើក្បាល​

បានផុស

នៅ

បាតុភូតតារាសាស្ត្រដែលគេស្គាល់ថា «ព្រះអាទិត្យរះចំពីលើក្បាល» នឹងកើតឡើងនៅក្នុងខេត្តចំនួន៧៧នៅទូទាំងប្រទេសថៃក្នុងឆ្នាំនេះ ដោយចាប់ផ្តើមនៅក្នុងស្រុក Betong ក្នុងខេត្ត Yala ចាប់ពីថ្ងៃសុក្រនេះទៅ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី៤ខែមេសានេះ។

(រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បាតុភូត​ព្រះអាទិត្យរះចំពីលើក្បាល​បែប​នេះ​​ នឹង​ធ្វើឲ្យគ្មានស្រមោល។ ​ជាមួយ​គ្នា​នោះ សីតុណ្ហភាព​​​នឹង​កើតឡើង​ខ្ពស់​ជាងធម្មតា​​ រួមជាមួយកត្តាផ្សេងទៀតដូចជាខ្យល់មូសុង ទឹកភ្លៀង និងកម្ដៅក៏មានឥទ្ធិពលលើអាកាសធាតុទាំងមូលផងដែរ។ យោងតាមវិទ្យាស្ថានស្រាវជ្រាវតារាសាស្ត្រជាតិនៃប្រទេសថៃ (NARIT)។

ការកើតឡើងដំបូងនៃបាតុភូតនេះចាប់ផ្តើមនៅថ្ងៃនេះនៅស្រុក Betong ខេត្ត Yala នៅម៉ោង១២ៈ១៩នាទី ថ្ងៃត្រង់ ហើយនឹងបញ្ចប់នៅស្រុក Mae Sai ខេត្ត Chiang Rai នៅម៉ោង ១២ៈ១៧ ថ្ងៃត្រង់ ថ្ងៃទី ២២ឧសភា។

(រូបភាព៖ The Nation)

ប្រទេសថៃជួបប្រទះព្រឹត្តិការណ៍នេះពីរដងក្នុងមួយឆ្នាំ។ ខាងក្រោមនេះជាខេត្តមួយចំនួនដែលអាចសង្កេតឃើញបាតុភូតព្រះអាទិត្យរះចំពីលើក្បាលនៅក្នុងបាតុភូតលើកទីមួយ (ពីខែមេសា-ឧសភា)៖

  • Princess Sirindhorn AstroPark ខេត្ត Chiang Mai: ថ្ងៃទី១៥ ឧសភា ម៉ោង ១២:២១ ថ្ងៃត្រង់
  • ខេត្ត Lampang៖ ថ្ងៃទី ១២ ឧសភា ម៉ោង ១២ៈ១៨ថ្ងៃត្រង់
  • ខេត្ត Nakhon Sawan៖ ថ្ងៃទី ០៣ ខែ ឧសភា ម៉ោង ១២ៈ១៦ថ្ងៃត្រង់
  • ខេត្ត Lopburi ៖ ថ្ងៃទី ៣០ ខែមេសា ម៉ោង ១២ៈ១៥ ថ្ងៃ
  • ទីក្រុង Bangkok៖ ថ្ងៃទី ២៧ ខែមេសា ម៉ោង ១២ៈ១៥ ថ្ងៃត្រង់
  • ខេត្តChonburi៖ ថ្ងៃទី ២៥ ខែមេសា ម៉ោង ១២:១៤ ថ្ងៃត្រង់
  • កន្លែងសង្កេត​តារាសាស្ត្រ​Chalermprakhiat ខេត្ត Chachoengsao៖  ថ្ងៃទី ២៦ ខែ មេសា ម៉ោង១២:១៣ ថ្ងៃត្រង់
  • កន្លែងសង្កេតតារាសាស្ត្រ Chalermprakhiat ខេត្តNakhon Ratchasima៖ ថ្ងៃទី ៣០ ខែមេសា ម៉ោង ១២:០៩ ថ្ងៃត្រង់
  • ខេត្ត Ubon Ratchathani: ថ្ងៃទី ១ ខែឧសភា ម៉ោង ១១:៥៨ ព្រឹក
  • កន្លែងសង្កេតតារាសាស្ត្រ​ Chalermprakhiat ខេត្តKhon Kaen៖ ថ្ងៃទី ៧ ឧសភា ម៉ោង ១២.០៩ ថ្ងៃត្រង់
  • ខេត្ត Sakon Nakhon ៖ វេលា​ម៉ោង​១២ថ្ងៃត្រង់
  • ខេត្ត Udon Thani៖ ថ្ងៃទី ៩ ខែឧសភា ម៉ោង ១២:០៥ថ្ងៃត្រង់
  • ស្រុក Mae Sai ខេត្តChiang Rai៖ ថ្ងៃទី៩ ខែឧសភា ម៉ោង ១២:១៧ ថ្ងៃត្រង់

ចំណែកបាតុភូតលើកទីពីរ ចាប់ពីខែកក្កដាដល់ខែកញ្ញា កើតនៅតាមខេត្តផ្សេងៗទៀត ក្នុងថ្ងៃនិងពេលវេលាជាក់លាក់ដូចគ្នា៕

(រូបភាព៖ The Nation)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣៥ វិនាទី មុន

បាតុភូត​ចម្លែក៖ ខេត្តថៃ​ទាំង​៧៧ កើតបាតុភូត​ព្រះអាទិត្យ​​ដើរ​ចំពីលើក្បាល​

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

​អ្នក​មានសមានចិត្ត​​នឹង​លោក Yoon ចេញតវ៉ា និង​ហាក់​ជូនដំណើរ​ ​​ក្រោមដំណក់​ទឹកភ្លៀង​

ព័ត៌មានជាតិ២២ នាទីutes មុន

ស្វែង​យល់​ពី​លក្ខណៈ​ភូមិសាស្ត្រ​ តំបន់​ឆ្នេរសមុទ្រ​​​ប្រទេស​​កម្ពុជា

ក្រុងសៀមរាប
ព័ត៌មានជាតិ៤៦ នាទីutes មុន

ការរៀបចំតុបតែងកែលម្អសោភ័ណភាព និងកន្លែងកម្សាន្តទាំងក្នុងតំបន់អង្គរ និងក្រុងសៀមរាប សម្រេចបានជាង៨០%

ព័ត៌មានអន្ដរជាតិ៤៩ នាទីutes មុន

មានការ​ប្រឆាំង​ មីន​ អ៊ុងឡាំង ដែលចូលរួម​កិច្ច​ប្រជុំ​ថ្នាក់តំបន់​លើ​កដំបូង​នៅ​បាងកក​

Sokha Hotels

ព័ត៌មានពេញនិយម