ព័ត៌មានអន្ដរជាតិ
ថៃ សង្ស័យថា ដែកខុសស្តង់ដារ នាំឲ្យកើតគ្រោះមហន្តរាយបាក់អគារ អំឡុងពេលរញ្ជួយដី
ថៃ បានដាក់ការសង្ស័យថា មូលហេតុចម្បងមួយ ដែលនាំឲ្យបាក់អគារសវនកម្មនៅទីក្រុងបាងកក ក្រោយរងឥទ្ធិពលដោយគ្រោះរញ្ជួយដីពីប្រទេសមីយ៉ាន់ម៉ា កាលពីចុងខែមីនា គឺបណ្តាលមកពីការប្រើប្រាស់ដែកថែបដែលខុសស្តង់ដារយកទៅសាងសង់។

តាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃសុក្រទី៤ខែមេសាឆ្នាំ២០២៥, លោកស្រីនាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រា បានលើកឡើងថា វាអាចជាចម្លើយច្បាស់ៗដែលថា ដែកខុសស្តង់ដារជាមូលហេតុបណ្តាលឲ្យកើតមានគ្រោះមហន្តរាយបាក់អគារ អំឡុងពេលរញ្ជួយដី។ ពេលនេះរដ្ឋាភិបាលបើកការស៊ើបអង្កេតរួចហើយ ដោយការស៊ើបអង្កេតគឺផ្តោតសំខាន់ទៅលើគុណភាពដែកនៅការដ្ឋានសំណង់នេះតែម្តង។

លោកស្រីបន្តថា ដែកថែបចំនួនប្រាំពីរប្រភេទ ត្រូវបានយកទៅធ្វើតេស្តរួចរាល់ ហើយរកឃើញថា មានដែកពីរប្រភេទដែលខុសស្តង់ដារ នោះគឺដែកកម្រាស់ ២០មិល្លីម៉ែត្រមួយប្រភេទនិង ៣២មិល្លីម៉ែត្រមួយប្រភេទ ដែលទិញពីក្រុមហ៊ុនចិន Xin Ke Yuan Steel Ltd នៅខេត្ត Rayong ប្រទេសថៃ។
សូមជម្រាបជាថ្មី រញ្ជួយដីកម្រិត៧.៧រ៉ិចទ័រ ជាមួយជម្រៅ១០គីឡូម៉ែត្រ បានវាយប្រហារប្រទេសមីយ៉ាន់ម៉ា ដោយបំផ្លាញទីក្រុង Mandalay យ៉ាងធ្ងន់ធ្ងរ ហើយឥទ្ធិពលរបស់វាក៏ជះមកដល់ប្រទេសថៃផងដែរ ដោយប៉ះពាល់ខ្លាំងលើរាជធានីបាងកក ដល់់ថ្នាក់បណ្តាលឲ្យបាក់រលំអគារសវនកម្មនេះ។

តួលេខមនុស្សស្លាប់នៅប្រទេសថៃ គិតត្រឹមថ្ងៃសុក្រគឺមានចំនួន២៩នាក់ ភាគច្រើនជាកម្មករសំណង់ ដែលបាត់បង់ជីវិតក្នុងការបាក់អគារសវនកម្មរដ្ឋនៅខណ្ឌចតុចក្រ ខណៈ៣៣នាក់រងរបួស។
ងាកទៅប្រទេសមីយ៉ាន់ម៉ាឯណោះ មនុស្សស្លាប់ក្នុងគ្រោះធម្មជាតិដ៏មហន្តរាយនេះ បានកើនដល់ជិត៤ ០០០នាក់ ភាគច្រើននៅក្នុងទីក្រុង Mandalay ដែលជាចំណុចកណ្តាលនៃការរញ្ជួយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាជ្ញាធរថៃប្រកាស បញ្ចប់ស្ថានភាពមហន្តរាយ នៅបាងកក លើកលែងតែតំបន់អគារដួលរលំ

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់