ព័ត៌មានអន្ដរជាតិ
ត្រាំ ថា ពូទីន និងហ្សេលេនស្គី ត្រៀមខ្លួនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព រួចហើយ
នៅក្នុងយន្តហោះ Air Force One, ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រាប់ទៅអ្នកសារព័ត៌មានថា មេដឹកនាំរុស្ស៊ីនិងអ៊ុយក្រែន ត្រៀមខ្លួនរួចរាល់ហើយក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ដែលសម្របសម្រួលដោយទីក្រុងវ៉ាស៊ីនតោន។ នេះបើយោងតាមការចុះផ្សាយរបស់ RT នៅថ្ងៃសុក្រទី៤ខែមេសាឆ្នាំ២០២៥។

ដ្បិតមិនទាន់លាតត្រដាងអំពីព័ត៌មានលម្អិតក៏ដោយ ប៉ុន្តែប្រមុខសេតវិមានរូបនេះអះអាងថា លោកបានទាក់ទងទាំងជាមួយ វ្ល៉ាឌីមៀរ ពូទីន និងវ៉ូឡូឌីមៀរ ហ្សេលេនស្គី ហើយក៏ពិភាក្សាប្រកបដោយផ្លែផ្កាជុំវិញដំណើរឈានឆ្ពោះទៅរកសន្តិភាពរុស្ស៊ី-អ៊ុយក្រែនហើយដែរ។
ស្របពេលជាមួយគ្នានោះ លោកបានវាយប្រហារអឺរ៉ុបដោយស្តីបន្ទោសថា «អឺរ៉ុបធ្វើរឿងនេះមិនបានទេ ប៉ុន្តែខ្ញុំនឹងធ្វើបាន។ យើងចង់ឃើញសង្គ្រាមចប់ឆាប់ៗ ព្រោះមួយសប្តាហ៍ៗ មានមនុស្សស្លាប់រាប់ពាន់នាក់ឯណោះ»។

យ៉ាងណាក្តី ពាក់ព័ន្ធកិច្ចព្រមព្រៀងនេះដែរ មួយថ្ងៃមុននេះភាគីរុស្ស៊ី បានដាក់ចេញនូវលក្ខខណ្ឌថ្មីរួចហើយទៅសហរដ្ឋអាមេរិក ប្រសិនបើចង់ឲ្យមានសន្តិភាពមែន នោះគឺរុស្ស៊ីទាមទារឲ្យអាមេរិក ត្រូវយល់ឲ្យច្បាស់អំពីឫសគល់នៃសង្គ្រាមនេះជាមុនសិន សឹមនឹងរៀបរៀងកិច្ចព្រមព្រៀងសន្តិភាពថ្មី។
សារព័ត៌មាន JOE បានដកស្រង់សម្តីអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Ryabkov ដែលនិយាយថា «យើងបានពិនិត្យមើលដំណោះស្រាយដែលស្នើឡើងដោយអាមេរិកយ៉ាងយកចិត្តទុកដាក់ បំផុតប៉ុន្តែបើដូចទម្រង់បច្ចុប្បន្ននេះ យើងមិនអាចទទួលយកបានទាំងស្រុងទេ។ តាមដែលយើងអាចមើលឃើញ អាមេរិកត្រូវដោះស្រាយបញ្ហាទាក់ទងនឹងមូលហេតុនៃជម្លោះនេះជាមុនសិន”។

នេះគឺជាលក្ខខណ្ឌថ្មីរបស់រុស្ស៊ី ខុសពីកាលពីខែមីនា ដែលកាលនោះរុស្ស៊ីក៏បង្ហាញលក្ខខណ្ឌ៣ចំណុចទៅសហរដ្ឋអាមេរិកដែរ ដូចជា ១. គ្មានសមាជិកភាពណាតូសម្រាប់អ៊ុយក្រែនឡើយ ២. ត្រូវតែមានកិច្ចព្រមព្រៀងដើម្បីធានាថា គ្មានការដាក់ទ័ពបរទេសលើដីអ៊ុយក្រែន ៣. ត្រូវតែមានការទទួលស្គាល់ជាអន្តរជាតិចំពោះតំបន់គ្រីមៀនិងទឹកដី៤ទៀត ដែលរុស្ស៊ីកាត់យកពីអ៊ុយក្រែន។
ហេតុដូច្នេះទើបមានការសង្ស័យខ្លះថា តើរដ្ឋបាលលោក ត្រាំ នឹងប្រើវិធីសាស្រ្តអ្វីឬទទួលយកលក្ខខណ្ឌបែបណាខ្លះពីភាគីរុស្ស៊ីនិងអ៊ុយក្រែន ដើម្បីនាំសន្តិភាពឲ្យប្រទេសទាំងពីរនេះបាន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី ដាក់លក្ខខណ្ឌថ្មីទៅអាមេរិក បើចង់ឲ្យមានកិច្ចព្រមព្រៀងសន្តិភាពជាមួយ អ៊ុយក្រែន

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់