ព័ត៌មានអន្ដរជាតិ
អាស៊ីប៉ាពូនូវែលហ្គីណេ ជួបគ្រោះរញ្ជួយដីកម្រិត៦.៩រ៉ិចទ័រ ទាញសញ្ញាព្រមានរលកយក្សស៊ូណាមិ
ABC News ចុះផ្សាយថា ការរញ្ជួយដីកម្រិត៦.៩រ៉ិចទ័រ បានវាយប្រហារប្រទេសអាស៊ីប៉ាពូនូវែលហ្គីណេ នៅម៉ោង៦ព្រឹកថ្ងៃសៅរ៍ទី៥ខែមេសាឆ្នាំ២០២៥ ដោយបណ្តាលឲ្យមានការព្រមានអំពីរលកយកស៊ូណាមិ ឈានដល់កម្ពស់៣ម៉ែត្រ។

យោងតាមភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តរបស់អាមេរិកហៅកាត USSG, ការរញ្ជួយនេះមានជម្រៅ៩គីឡូម៉ែត្រ វាយប្រហារតំបន់មួយស្ថិតនៅចម្ងាយ១៩៤គីឡូម៉ែត្រ ភាគខាងកើតក្រុង Kimbe ដែលជាទីរួមខេត្ត West New Britain។
ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗនេះមិនទាន់មានសេចក្តីរាយការណ៍អំពីការខូចខាត ឬជនរងគ្រោះណាម្នាក់ទេ ខណៈក្រុមមន្ត្រី កំពុងតាមដានស្ថានការណ៍។

សូមជម្រាបថា អាស៊ីប៉ាពូនូវែលហ្គីណេ មានទីតាំងស្ថិតនៅភាគនិរតីមហាសមុទ្រប៉ាស៊ីហ្វិក មានព្រំដែនភាគខាងជើងជាប់ប្រទេសអូស្រ្តាលី ខាងត្បូងជាប់កោះអេក្វាទ័រនិងមីក្រូណេស៊ី ខាងកើតជាប់ឥណ្ឌូណេស៊ី និងខាងលិចជាប់ប្រជុំកោះសូឡូម៉ុន។
ប្រទេសនេះមានផ្ទៃដី ៤៦២ ៨៤០គីឡូម៉ែត្រការ៉េ និងប្រជាជនប្រហែល៩លាននាក់ មានទីតាំងស្ថិតនៅលើតំបន់ខ្សែក្រវាត់ភ្លើងប៉ាស៊ីហ្វិក «Pacific Ring of Fire» ដែលឧស្សាហ៍កើតគ្រោះរញ្ជួយដីគួសម៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ សង្ស័យថា ដែកខុសស្តង់ដារ នាំឲ្យកើតគ្រោះមហន្តរាយបាក់អគារ អំឡុងពេលរញ្ជួយដី

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ