ព័ត៌មានអន្ដរជាតិ
មីយ៉ាន់ម៉ា រារាំងមិនឲ្យមានការដឹកជំនួយ យកទៅជួយជនរងគ្រោះដោយរញ្ជួយដី នៅតំបន់ក្រុមប្រឆាំង
តាមការបញ្ជាក់ពីការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (OHCHR) កាលពីថ្ងៃសុក្រទី៤ខែមេសាឆ្នាំ២០២៥, របបយោធាមីយ៉ាន់ម៉ា បានរារាំងមិនឲ្យមានការដឹកជំនួយមនុស្សធម៌ចាំបាច់ យកទៅជួយជនរងគ្រោះដោយរញ្ជួយដីនៅតាមតំបន់ដែលក្រុមប្រឆាំងគ្រប់គ្រងនោះទេ។

លោក James Rodehaver ប្រធាន OHCHR ប្រចាំនៅមីយ៉ាន់ម៉ា និយាយថា របបយោធាបានប្រើយុទ្ធសាស្រ្តវាយប្រហារក្បួនដឹកជំនួយ ដើម្បីរារាំងមិនឲ្យយកទៅជួយអ្នក ដែលមិនគាំទ្ររដ្ឋប្រហារឆ្នាំ២០២១។ អ្នកនៅតាមតំបន់ជាច្រើនជាពិសេស Sagaing កំពុងត្រូវការជំនួយចាំបាច់ យើងមិនអាចបណ្តែតបណ្តោយឲ្យពេលវេលាកន្លងផុតទៅបានទេ ព្រោះពួកគេកំពុងត្រូវការជំនួយបន្ទាន់បំផុត។
យោងតាម OHCHR, ទោះបទឈប់បាញ់ចូលជាធរមាននៅថ្ងៃទី២ខែមេសាក៏ដោយ ប៉ុន្តែកងកម្លាំងលោក មីន អ៊ុងឡាំង នៅតែបើកការវាយប្រហារអាកាសជាច្រើនលើកច្រើនសា ជាពិសេសការវាយឆ្មក់លើក្បួនដឹកជំនួយតែម្តង។

ពាក់ព័ន្ធរឿងនេះដែរ ប្រទេសចិនបានអង្វរករដល់ភាគីទាំងអស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា សូមឈប់បាញ់ប្រហារលើក្បួនដែលដឹកជំនួយសង្គ្រោះបន្ទាន់យកទៅជួយជនរងគ្រោះដោយរញ្ជួយដី តទៅទៀត។
ថ្លែងក្នុងសន្និសីទកាសែតកាលពីថ្ងៃពុធទី២ខែមេសាឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការពារជាតិចិនលោក Guo Jiakun និយាយថា រដ្ឋាភិបាលទីក្រុងប៉េកាំង សូមអំពាវនាវដល់ភាគីទាំងអស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវធានាសុវត្ថិភាពដល់កម្មករសង្គ្រោះរញ្ជួយដី និងក្បួនដឹកគ្រឿងជំនួយពីរដ្ឋចិន និងប្រទេសផ្សេងទៀត ខណៈជំនួយដែលផ្តល់ដោយកាកបាទក្រហមចិន បានទៅដល់ប្រទេសមីយ៉ាន់ម៉ាហើយ និងកំពុងធ្វើដំណើរទៅកាន់តំបន់រងគ្រោះដោយគ្រោះមហន្តរាយនៅទីក្រុង Mandalay។

សូមជម្រាបជាថ្មី គ្រោះរញ្ជួយដីកម្រិតធ្ងន់៧.៧រ៉ិចទ័រ ជាមួយជម្រៅ១០គីឡូម៉ែត្រ មានចំណុចកណ្តាលក្បែរទីក្រុង Mandalay បានវាយប្រហារទីក្រុងធំលំដាប់ទី២របស់មីយ៉ាន់ម៉ាមួយនេះ យ៉ាងដំណំ ដោយសម្លាប់មនុស្សនិងបំផ្លាញសំណង់អគារភាគច្រើនឲ្យខ្ទេចហ្មត់ រាបដូចកន្ទេល។
យោងតាមសមាគមសំឡេងប្រជាធិបតេយ្យភូមា (DVB) គិតត្រឹមព្រឹកថ្ងៃសៅរ៍ទី៥ខែមេសាឆ្នាំ២០២៥ តួលេខមនុស្សស្លាប់បានកើនឡើងដល់ជិត៤ពាន់នាក់ហើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មីន អ៊ុងឡាំង ទៅប្រជុំនៅបាងកក ខណៈមនុស្សស្លាប់ដោយរញ្ជួយដីនៅមីយ៉ាន់ម៉ា កើនដល់ជិត ៤ពាន់

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ