Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើង បាញ់មីស៊ីល Ballistic ២គ្រាប់ទៀតព្រឹកនេះ

បានផុស

នៅ

រដ្ឋាភិបាលជប៉ុននិយាយថា ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីល Ballistic ចំនួន២គ្រាប់នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។

ក្រុមមន្រ្តីនិយាយថា មីស៊ីលទាំងនេះត្រូវបានបាញ់បង្ហោះនៅម៉ោងប្រហែល៧ព្រឹក (ម៉ោងនៅប្រទេសជប៉ុន)។

This image has an empty alt attribute; its file name is 800_54bd023495f896a.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពួកគេជឿជាក់ថា មីស៊ីលបានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុនហើយភ្លាមៗ មិនមានការគំរាមកំហែងដល់ប្រទេសជប៉ុនទេ។

វាជាមីស៊ីល Ballistic ដំបូងបំផុតដែលបាញ់ដោយ កូរ៉េខាងជើង ក្នុងរយៈពេលជិតមួយឆ្នាំមកនេះ។

This image has an empty alt attribute; its file name is North-Korea-fired-two-missiles-in-first-test-under-Biden-Officials-1068x561-1-1024x538.jpg

ក្រុមប្រឹក្សាសន្តិសុខជាតិរបស់ជប៉ុន បានជួបប្រជុំគ្នារួចទៅហើយ និងកំពុងតាមដានស្ថានការណ៍នេះយ៉ាងយកចិត្តទុកដាក់។

ឧប្បត្តិហេតុថ្ងៃព្រហស្បតិ៍នេះ បានកើតឡើងបន្ទាប់ពីទីក្រុងព្យុងយ៉ាង បាញ់មីស៊ីលរយៈចម្ងាយខ្លីនិងមិនមែនជាមីស៊ីល Ballistic ចំនួនពីរគ្រាប់នៅក្នុងទិសដៅឆ្ពោះទៅរកប្រទេសចិនកាលពីចុងសប្តាហ៍។

This image has an empty alt attribute; its file name is NINTCHDBPICT000543593179-1024x680.jpg

វាកើតឡើងបន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់តំបន់នេះ ដោយរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក Antony Blinken និងរដ្ឋមន្ត្រីការពារជាតិ Lloyd Austin ដើម្បីពិភាក្សាអំពីសម្ព័ន្ធភាពនិងបញ្ហាសន្តិសុខនៅក្នុងតំបន់ ខណៈប្រទេសកូរ៉េខាងជើងត្រូវបានគេមើលឃើញថាជាការគំរាមកំហែងសំខាន់មួយ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ NHK

ចុចអាន៖ កូរ៉េខាងជើង បង្អួតអាវុធមានឥទ្ធិពលបំផុតលើពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១១ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម