ព័ត៌មានអន្ដរជាតិ
ចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ាកើនលើស៣៣០០នាក់
ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីដ៏ធំនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានកើនឡើងលើសពី ៣៣០០នាក់ ខណៈដែលប្រធានផ្តល់ជំនួយរបស់អង្គការសហប្រជាជាតិបានអំពាវនាវជាថ្មីសម្រាប់ពិភពលោកឱ្យជួយប្រទេសដែលរងគ្រោះដោយគ្រោះមហន្តរាយនេះ។ យោងការចេញផ្សាយរបស់ Al Jazeera។

គ្រោះរញ្ជួយដីកម្រិត ៧,៧រ៉ិចទ័រ ដែលបានវាយប្រហារប្រទេសមីយ៉ាន់ម៉ានៅតំបន់អាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី ២៨ខែមីនា បានបណ្តាលឲ្យមនុស្ស ៣៣៥៤នាក់ស្លាប់ និង ៤៥០៨នាក់រងរបួស និង ២២០ នាក់ផ្សេងទៀតបាត់ខ្លួននៅឡើយ។ នេះបើយោងតាមតួលេខថ្មីផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកាលពីថ្ងៃសៅរ៍ និងដកស្រង់បន្តដោយ Al Jazeera។
មន្ត្រីជំនួយកំពូលរបស់អង្គការសហប្រជាជាតិ លោក Tom Fletcher បានជួបជាមួយជនរងគ្រោះនៅក្នុងទីក្រុង Mandalay ភាគកណ្តាលនៃប្រទេសមីយ៉ាន់ម៉ា ដែលមានទីតាំងនៅជិតចំណុចកណ្តាល ហើយឥឡូវនេះកំពុងរងការខូចខាតយ៉ាងធ្ងន់ធ្ងរនៅទូទាំងទីក្រុង ហើយបានពណ៌នាការបំផ្លិចបំផ្លាញថាជា «គួរឱ្យរន្ធត់»។
តាមការចុះផ្សាយនោះ លោក Tom Fletcher បានសរសេរនៅក្នុងការបង្ហោះនៅលើ X ថា «ពិភពលោកត្រូវតែប្រមូលផ្តុំគ្នានៅពីក្រោយប្រជាជនមីយ៉ាន់ម៉ា» ដោយបានសរសើរក្រុមមនុស្សធម៌ និងសហគមន៍ដែលដឹកនាំការឆ្លើយតបទៅនឹងការរញ្ជួយដីដោយ «ភាពក្លាហាន ជំនាញ និងការប្តេជ្ញាចិត្ត»។
លោក Fletcher បាននិយាយថា «មនុស្សជាច្រើនបានបាត់បង់អ្វីៗទាំងអស់ ហើយនៅតែបន្តឆ្ពោះទៅរកការជួយអ្នកនៅរស់រានមានជីវិត»៕
ដោយ រ៉ាន់ រើយ



-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ