ព័ត៌មានអន្ដរជាតិ
ស្រុះគ្នាណាស់ពលរដ្ឋមីយ៉ាន់ម៉ាធ្វើឲ្យប្រទេសក្លាយជាទីក្រុងខ្មោចម្សិលមិញ
ប្រទេសមីយ៉ាន់ម៉ានៅថ្ងៃពុធម្សិលមិញបានក្លាយជាទីក្រុងខ្មោចដែលបានធ្វើឲ្យអាម៉ាស់ចំពោះរបបយោធាដែលបានអះអាងថ្មីៗនេះថា ប្រទេសមានភាពប្រក្រតីវិញ ប៉ុន្តែត្រូវបានប្រជាជនស្ទើរទូទាំងប្រទេសជាពិសេសនៅទីក្រុងធំៗទាំងអស់បានស្ថិតនៅក្នុងផ្ទះ និងបិទទ្វារអាជីវកម្មពេញមួយថ្ងៃ។

ប្រជាជនទូទាំងប្រទេសមីយ៉ាន់ម៉ាបាននាំគ្នាធ្វើការ«តវ៉ាស្ងប់ស្ងាត់មួយថ្ងៃ»ដែលជាផ្នែកមួយនៃយុទ្ធនាការណ៍ប្រឆាំងរបស់ពួកគេទៅនឹងរបបយោធាដែលបានកាន់កាប់អំណាចដោយការធ្វើរដ្ឋប្រហារថ្ងៃ១កុម្ភៈដើម្បីផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតដោយលទ្ធិប្រជាធិបតេយ្យ។
ចាប់តាំងពីពាក់កណ្តាលខែកុម្ភៈមក ទីក្រុងធំៗជាច្រើនទូទាំងប្រទេសត្រូវបានគេមើលឃើញពីភាពវឹកវរទាំងយប់-ថ្ងៃតាមរយៈការបង្ក្រាបបណ្តាលឲ្យស្លាប់របស់ទាហាន និងប៉ូលិសទៅលើអ្នកតរ៉ា។
ហាង និងផ្សារបានកាត់បន្ថយពេលវេលារកស៊ីរបស់ពួកគេកាន់តែខ្លី ដោយសារប្រឈមនឹងបញ្ហាញឹកញាប់ពេករវាងកម្លាំងសន្តិសុខ និងហ្វូងតវ៉ារាប់សិបពាន់នាក់នៅតាមដងវិថីនានា។ អាជីវកម្មជាច្រើនបានបិទទ្វារលឿន។
ផ្លូវដែលតែងតែមានចរាចរណ៍ទាំងយប់ថ្ងៃកក់កុញត្រូវបានបិទដោយរបាំងរបស់កម្លាំងសន្តិសុខដើម្បីទប់ស្កាត់អ្នកតវ៉ាដែលចេះតែកើនឡើងជាលំដាប់។

ដើមសប្តាហ៍មុននេះ របបយោធាមីយ៉ាន់ម៉ាបានប្រឹងប្រែងយ៉ាងខ្លាំងដើម្បីឲ្យអាជីវកម្មបើកទ្វារឡើងវិញដោយកម្លាំងសន្តិសុខឲ្យតែឃើញមនុស្សម្នាបានចាប់បង្ខំបោសសំអាតផ្លូវនានានៅទីក្រុង។
បន្ទាប់មកពួកគេផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វរបស់យោធា និងគ្រប់គ្រងដោយរដ្ឋថា សកម្មភាពអាជីវកម្ម ដូចជា ផ្សារ និងហាងទំនើបនៅទីក្រុងយ៉ាំងហ្គោនដែលជាមណ្ឌលពាណិជ្ជកម្មរបស់ប្រទេសបានបើកដំណើរការធម្មតាដែលបញ្ជាក់ថា «ស្ថានភាពប្រទេសជាតិប្រក្រតីវិញ»។

ជាការឆ្លើយតបនឹងការអះអាងថា ស្ថានភាពប្រក្រតីរបស់របបយោធា ប្រជាជនទូទាំងប្រទេសបាននាំគ្នាបើកយុទ្ធនាការណ៍តាមអនឡាញថា«តវ៉ាស្ងប់ស្ងាត់»មួយថ្ងៃដែលបញ្ជាក់ថា ការអះអាងរបស់របបយោធាផ្ទុយស្រឡះ។
នៅថ្ងៃពុធ ម្សិលមិញ ដងថិវីនៅទូទាំងទីក្រុងធំៗរបស់ប្រទេសមីយ៉ាន់ម៉ាដូចជា ទីក្រុងយ៉ាំងហ្គោន ម៉ាន់ដាឡាយ ណាយពីដោ មុនីវ៉ា និងទីក្រុងជាច្រើនទៀតត្រូវបានស្ងាត់ជ្រងំស្ទើរទាំងស្រុង។
អាជីវកម្មធំៗដូចជាផ្សារទំនើប ហាង សេវាកម្មដឹកជញ្ជូន ផ្សារតាមតំបន់ជាដើមបានបើកតែរយៈពេលខ្លីនាពេលព្រឹកដើម្បីឲ្យប្រជាជនទិញអ្វីដែលចាំបាច់ ហើយបន្ទាប់មកបិទអស់ស្ងាត់អស់ ខណៈអ្នកតវ៉ាក៏អត់ធ្វើសកម្មភាពដែរ។
អ្នកស្រុកឈ្មោះ U Kyaw Thiha រស់នៅក្នុងទីក្រុងបាននិយាយថា ៖«ខ្ញុំមិនដែលឃើញទីក្រុងស្ងប់ស្ងាត់បែបនេះទេក្នុងជីវិតរបស់ខ្ញុំ។ វាស្ងាត់ខ្លាំងជាងខ្លាចកូវីដ-១៩»។
បុរសអាយុ៤០ឆ្នាំបាននិយាយថា ការតវ៉ានៅថ្ងៃពុធគឺជាសក្ខីភាពនៃប្រជាជនសាមគ្គីគ្នាដែលបង្ហាញពីការប្រឆាំងនឹងរបបយោធា។
លោកថា ៖«យើងគ្មានមេដឹកនាំប្រាប់ពួកយើងឲ្យធ្វើអ្វីទេ។ ប្រជាជនពេញចិត្តធ្វើ និងសាមគ្គីគ្នាដោយមនសិការដើម្បីប្រឆាំងនឹងរបបផ្តាច់ការ»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Irrawaddy

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ