ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង រៀបចំព្រឹត្តិការណ៍ម៉ារ៉ាតុនអន្តរជាតិ ក្រោយផ្អាកអស់៦ឆ្នាំ
នៅថ្ងៃទី៦ខែមេសាឆ្នាំ២០២៥នេះ ប្រទេសកូរ៉េខាងជើងបានរៀបចំការរត់ម៉ារ៉ាតុនអន្តរជាតិទីក្រុងព្យុងយ៉ាងជាលើកដំបូង បន្ទាប់ពីព្រឹត្តិការណ៍នេះផ្អាកអស់រយៈពេល៦ឆ្នាំដោយសារជំងឺរាតត្បាតកូវីដ១៩។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA អ្នកចូលរួមបរទេសមានប្រមាណ ២០០នាក់ ក្នុងនោះមានអត្តពលិកមកពីប្រទេសចិន រូម៉ានី និងបណ្ដាប្រទេសមួយចំនួនទៀត។ ម៉ារ៉ាតុនរបស់កូរ៉េខាងជើង ធ្វើឡើងនៅកីឡដ្ឋាន Kim Il Sung ដែលជាការបង្ហាញពីការបោះជំហានឆ្ពោះទៅរកការបើកប្រទេសកូរ៉េខាងជើងឡើងវិញ ក្រោយរដ្ឋផ្ដាច់ការមួយនេះបានបិទព្រំដែនរបស់ខ្លួនចាប់តាំងពីឆ្នាំ២០២០មកម៉្លេះ។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋធានីព្យុងយ៉ាងនៅតែបិទសម្រាប់ទេសចរណ៍ធម្មតា ដោយមានករណីលើកលែងសម្រាប់តែក្រុមទេសចររុស្ស៊ីប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឲ្យចូលទស្សនាតាំងពីឆ្នាំ២០២៣។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ម៉ារ៉ាតុនអន្តរជាតិក្រុងព្យុងយ៉ាង គឺជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍អបអរសាទរថ្ងៃកំណើត ១៥មេសា របស់អតីតស្ថាបនិកប្រទេសកូរ៉េខាងជើងគឺ លោក គីម អ៊ីលស៊ុង ដែលជាជីតារបស់មេដឹកនាំបច្ចុប្បន្នលោក គីម ជុងអ៊ុន៕
ដោយ៖ ឈាង

-
សន្តិសុខសង្គម២ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់