ព័ត៌មានអន្ដរជាតិ
DVB៖ ចំនួនអ្នកស្លាប់នៅមីយ៉ាន់ម៉ាព្រោះគ្រោះរញ្ជួយដី មានលើសពី ៤ ០០០នាក់ហើយ
សមាគមសំឡេងប្រជាធិបតេយ្យភូមា (DVB) បានចុះផ្សាយនៅថ្ងៃទី៦ខែមេសាឆ្នាំ២០២៥នេះថា ចំនួនអ្នកស្លាប់ដោយសារតែគ្រោះរញ្ជួយដីដ៏ខ្លាំងកាលពីសប្ដាហ៍មុន បានកើនឡើងដល់ ៤ ១៧៣នាក់ ហើយមានអ្នករងរបួស ៦ ១៦៨នាក់ ខណៈមនុស្ស ៧៦៩នាក់កំពុងបាត់ខ្លួន។

ការរញ្ជួយដីកម្រិត ៧,៧រ៉ិចទ័រដែលបានវាយប្រហារកាលពីថ្ងៃទី២៨ខែមីនា បានធ្វើឲ្យមានការបំផ្លិចបំផ្លាញយ៉ាងសម្បើមនៅទូទាំងភាគកណ្តាលនៃប្រទេសមីយ៉ាន់ម៉ា ដោយទីក្រុង Mandalay ទទួលរងនូវការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុត។ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជា មន្ទីរពេទ្យ សាលារៀន និងកន្លែងសាសនាត្រូវបានខូចខាត ឬបំផ្លាញយ៉ាងធ្ងន់ធ្ងរ។
ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បានលើកឡើងពីតម្រូវការបន្ទាន់សម្រាប់ទីជម្រក ទឹកស្អាត និងការផ្គត់ផ្គង់វេជ្ជសាស្រ្ត ដោយព្រមានពីការផ្ទុះឡើងនៃជំងឺដែលអាចកើតមានដូចជា ជំងឺអាសន្នរោគដោយសារលក្ខខណ្ឌអនាម័យកាន់តែយ៉ាប់យ៉ឺន។
ស្របពេលជម្លោះស៊ីវិលកំពុងបន្តនៅប្រទេសមីយ៉ាន់ម៉ា កិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយបានពើបប្រទះនឹងភាពស្មុគស្មាញខ្លាំង ខណៈមនុស្សជាង ៣លាននាក់ត្រូវជម្លៀសខ្លួន និងជិត ២០លាននាក់កំពុងត្រូវការជំនួយ។ ទោះបីជាមានបទឈប់បាញ់បណ្តោះអាសន្នដែលត្រូវបានប្រកាសដោយយោធានិងក្រុមឧទ្ទាមដើម្បីជួយសម្រួលដល់ការផ្តល់ជំនួយក៏ដោយ ក៏នៅតែមានរបាយការណ៍អំពីការឈ្លានពានរបស់របបសឹកមីយ៉ាន់ម៉ា និងការរារាំងជំនួយជាបន្តបន្ទាប់ ជាពិសេសនៅក្នុងតំបន់ដែលគ្រប់គ្រងដោយក្រុមប្រឆាំង។ អង្គការសិទ្ធិមនុស្សបានចោទប្រកាន់របបសឹកមីយ៉ាន់ម៉ាថាបានបែងចែកជំនួយដោយមិនស្មើភាព ដែលធ្វើឲ្យវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរ៕

ដោយ៖ ឈាង

-
សន្តិសុខសង្គម៣ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់