Connect with us

ព័ត៌មានអន្ដរជាតិ

Rubio៖ អាមេរិក​មិន​ចែក​ជំនួយ​មនុស្សធម៌​ច្រើន​ជាង​គេ​ទៀតទេ ទុក​ឲ្យ​ចិន​និង​ឥណ្ឌា​ជួយ​ខ្លះ

បានផុស

នៅ

រដ្ឋមន្ត្រី​ការបទេស​​ លោក Marco Rubio បានប្រកាសថា សហរដ្ឋអាមេរិកនឹងលែងទទួលបន្ទុកផ្នែកជំនួយមនុស្សធម៌ជាសាកលភាគច្រើនទៀតហើយ ដោយជំរុញឲ្យប្រទេសអ្នកមានផ្សេងទៀត ដូចជា ចិន និងឥណ្ឌា បង្កើនការរួមចំណែករបស់ពួកគេ។

លោក Marco Rubio (រូបថត៖ New York Times)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ BBC កាល​ពី​ថ្ងៃ​ទី​៥​ខែ​មេសា លោក Rubio បាន​និយាយ​ថា៖ «អាមេរិក​មិនមែន​ជា​រដ្ឋាភិបាល​ពិភពលោក​ទេ»។ រដ្ឋមន្ត្រី​អាមេរិក​រូប​នេះ បានបញ្ជាក់​ថា អាមេរិកត្រូវតែធ្វើឲ្យ​មានតុល្យភាព​រវាង​ការងារជួយសង្គ្រោះមនុស្សធម៌សកលជាមួយនឹង «តម្រូវការផ្សេងទៀត» និង «អាទិភាពផ្សេងទៀត» ដែលជាផលប្រយោជន៍ជាតិរបស់​​អាមេរិក។

ការ​កត់​សម្គាល់​ទាំង​នេះ បាន​ធ្វើ​ឡើង​​បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧,៧​រ៉ិចទ័រ​នៅប្រទេសមីយ៉ាន់ម៉ា ដែលបានបណ្តាលឲ្យមនុស្ស​រាប់​ពាន់​នាក់​​​បាត់បង់​ជីវិត និងរងរបួស ឬបាត់ខ្លួន។

លោក Rubio បាន​លើក​ឡើង​ថា៖ «​មាន​ប្រទេស​អ្នក​មាន​ជា​ច្រើន​ទៀត​នៅ​លើ​ពិភពលោក ពួកគេ​គួរ​តែ​ចូល​រួម។ យើងនឹងធ្វើការងាររបស់យើង។ យើងមានមនុស្ស​ជួយ​នៅទីនោះ​រួច​ហើយ។ យើងនឹងចាត់​មនុស្ស​ទៅ​​​ទីនោះ​​ច្រើន​ថែម​ទៀត។ យើងនឹងជួយច្រើនតាមដែលអាចធ្វើបាន [ប៉ុន្តែ] វាមិនមែនជាកន្លែងងាយស្រួលបំផុតដើម្បីធ្វើការនោះទេ… ពួកគេមានរបបយោធាដែលមិនចូលចិត្តយើង»។

លោក​បាន​បន្ថែម​ថា៖ «ឥណ្ឌា​គឺ​ជា​ប្រទេស​អ្នក​មាន។ ចិន​ជា​ប្រទេស​អ្នក​មាន។ គ្រប់​គ្នា​គួរ​តែ​ចូលរួម»។

អ្នករិះគន់អះអាងថា ការកាត់បន្ថយប្រតិបត្តិការរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ក្រោម​រដ្ឋបាល​ថ្មី​របស់​លោក ដូណាល់​ ត្រាំ បានរារាំងសមត្ថភាព​ក្នុងការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះវិបត្តិពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ លោក Rubio បានបដិសេធថា ការរុះរើទីភ្នាក់ងារ USAID និងការ​បញ្ជា​របស់​លោក ត្រាំ ក្នុងការផ្អាកជំនួយបរទេសទាំងអស់ មិន​​បានពន្យារពេលការឆ្លើយតបរបស់​អាមេរិក​លើ​ផ្នែក​មនុស្សធម៌​នោះ​ទេ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៤៤ វិនាទី មុន

កីឡាករ​ ធន់​ សាក់ស៊ីន​ ជិត​១,០០០​ដុល្លារ​ថ្ងៃ​នេះ​ជួយ​សម្រាល​ជីវភាព​បាន​ច្រើន​

នយោបាយ២៩ នាទីutes មុន

Breaking News! អ្នកនាំពាក្យ៖ លោក សម សេរី នឹងត្រូវលើកលែងទោសឆាប់ៗនេះ ក្រោមនយោបាយបង្រួបបង្រួមជាតិរបស់សម្តេចតេជោ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

Rubio៖ អាមេរិក​មិន​ចែក​ជំនួយ​មនុស្សធម៌​ច្រើន​ជាង​គេ​ទៀតទេ ទុក​ឲ្យ​ចិន​និង​ឥណ្ឌា​ជួយ​ខ្លះ

ព័ត៌មានជាតិ២ ម៉ោង មុន

លើសពីការធ្វើសង្ក្រាន្ត វិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី ឱ្យសិស្សកែច្នៃអ្វីថ្មីមកតាំងបង្ហាញ

ព័ត៌មានជាតិ២ ម៉ោង មុន

យុវតីមួយរូបច្នៃប្រេងដូងមកតាំងបង្ហាញនៅសង្រ្កាន្តវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី

Sokha Hotels

ព័ត៌មានពេញនិយម