Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះនិង​ទឹក​ជំនន់​នៅ​​​​​រដ្ឋ​ជាច្រើនរបស់​​អាមេរិក​កំពុង​​បង្ក​មហន្តរាយ​ធ្ងន់ធ្ងរ ខណៈ​​មនុស្ស​១៦​នាក់បានស្លាប់​

បានផុស

នៅ

ព្យុះដ៏កាចសាហាវវាយលុកភាគកណ្តាលនិងភាគខាងកើតសហរដ្ឋអាមេរិក សម្លាប់មនុស្សយ៉ាងហោចណាស់១៦នាក់ ​ខណៈភ្នាក់ងារអាកាសធាតុជាតិ​បានព្រមាន​ទុក​ជាមុន​​អំពី​ទឹកជំនន់ភ្លាមៗ​​មាន​សភា​​ព​«ធ្ងន់ធ្ងរ» ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី៧ខែមេសានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្លូវនៃព្យុះដ៏កាចសាហាវនេះ លាតសន្ធឹងពីរដ្ឋ Arkansas ទៅកាន់រដ្ឋ​ Ohio ដែលបានធ្វើឱ្យខូចខាតអគារ ជន់លិចផ្លូវថ្នល់ និងបានបង្កជាព្យុះកំបុតត្បូងរាប់សិបនៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។ នៅក្នុងរដ្ឋ Tennessee រងការវាយប្រហារខ្លាំងបំផុត បណ្ដាលឲ្យមនុស្ស១០​នាក់បានស្លាប់នៅទូទាំងភាគខាងលិចនៃរដ្ឋ។

យោង​តាម អភិបាលរដ្ឋ Kentucky លោក Andy Beshear មនុស្សពីរនាក់ រួមទាំងកុមារម្នាក់បានស្លាប់ដោយសារ​​ទឹកជំនន់នៅក្នុងរដ្ឋនេះ។ ចំណែករបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងអាជ្ញាធរបានឱ្យដឹងថា មានអ្នកស្លាប់ដោយសារខ្យល់ព្យុះចំនួនពីរនាក់ដោយម្នាក់នៅក្នុងរដ្ឋ Missouri និងម្នាក់​ទៀត​នៅក្នុងរដ្ឋ Indiana។ រី​ឯក្មេងអាយុប្រាំ​ឆ្នាំ​ម្នាក់ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងផ្ទះមួយក្នុងទីក្រុង Little Rock រដ្ឋ Arkansas ដោយសារបញ្ហាអាកាស​ធាតុនេះផងដែរ។

(រូបភាព៖ AP)

គេហទំព័រតាមដាន PowerOutage.us បានឱ្យដឹងថា ប្រជាជនជាង១០០០០០នាក់គ្មានថាមពលអគ្គិសនីនៅក្នុងរដ្ឋ Arkansas និង Tennessee គិតត្រឹមព្រឹកថ្ងៃអាទិត្យ។

បើតាមរូបថតដែលត្រូវបានចែករំលែកនៅលើបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បង្ហាញពីការខូចខាតយ៉ាងធ្ងន់ធ្ងរពីព្យុះនៅទូទាំងរដ្ឋជាច្រើន ដោយផ្ទះបានបែកបាក់ រលំដើមឈើ រលំបង្គោលភ្លើង និងរថយន្តក្រឡាប់។

ភ្នាក់ងារអាកាសធាតុជាតិ (NWS) ក៏បានឲ្យបានឲ្យដឹងដែរថា ខ្យល់ព្យុះកំបុតត្បូងពីមធ្យមទៅខ្លាំងអាចកើតមានទៀតនៅផ្នែកខ្លះរដ្ឋTennessee និងរដ្ឋភ្នំ Mississippi រួមជាមួយនឹងព្យុះផ្គររន្ទះខ្លាំង និងទឹកជំនន់ភ្លាមៗដោយសារភៀងធ្លាក់ខ្លាំងនៅក្នុងរដ្ឋជាច្រើនទៀត។

គួរបញ្ជាក់ថាអ្នកវិទ្យាសាស្ត្រនិយាយថា ការឡើងកំដៅផែនដីកំពុងរំខានដល់លំនាំអាកាសធាតុ និងវដ្តទឹក ធ្វើឱ្យអាកាសធាតុកាន់តែផ្លាស់ប្ដូរញឹកញាប់ និងកាន់តែសាហាវ។ កាលពីឆ្នាំមុន សហរដ្ឋអាមេរិកក៏មានសីតុណ្ហភាពខ្ពស់និងត្រូវបានវាយលុកដោយព្យុះកំបុតត្បូង និងខ្យល់ព្យុះសាហាវៗផ្សេងទៀតផងដែរ៕

(រូបភាព៖ AP)
(រូបភាព៖ AP)
(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ នាទីutes មុន

ប្រធានាធិបតីចិន ស៊ី ជីន ពីង នឹងធ្វើទស្សនកិច្ចនៅកម្ពុជាពីថ្ងៃទី១៧-១៨ ខែមេសា

ព័ត៌មានជាតិ៣៤ នាទីutes មុន

សមត្ថកិច្ច​នឹង​រៀប​ចំ​ចំណតយានយន្ត​សម្រាប់​អ្នក​មក​ចូលរួមសង្រ្កាន្តវត្តភ្នំ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ខែមេសា

ព័ត៌មានជាតិ៥៨ នាទីutes មុន

រដ្ឋមន្ត្រីឧស្សាកម្ម៖ សហគ្រាសធុនតូច-មធ្យម រួមចំណែក ៥៨% ផលិតផលក្នុងស្រុកសរុប

សេដ្ឋកិច្ច២ ម៉ោង មុន

អ្នករត់តាក់ស៊ី៖ បច្ចុប្បន្ន រប​រដឹកអ្នកដំណើរមិនសូវកាក់កប ប៉ុន្ដែជំនួសដោយការផ្ញើអីវ៉ាន់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ធនាគារកណ្ដាលរុស្ស៊ីព្រួយបារម្ភពីហានិភ័យសេដ្ឋកិច្ច ជុំវិញការធ្លាក់ចុះតម្លៃប្រេង

Sokha Hotels

ព័ត៌មានពេញនិយម