ព័ត៌មានអន្ដរជាតិ
តើកម្មករ រងគ្រោះក្នុងហេតុការណ៍បាក់អគារនៅបាងកក ទទួលបានសំណងប៉ុន្មាន?
ប្រទេសថៃ នឹងផ្តល់សំណងដល់កម្មករដែលរងគ្រោះក្នុងហេតុការណ៍បាក់អគារសវនកម្មនៅទីក្រុងបាងកក ដោយគ្រូសារអ្នកស្លាប់នឹងទទួលបានប្រាក់មួយគ្រួសារចន្លោះពី១ទៅ២លានបាត (ជិត៣ម៉ឺនដុល្លារអាមេរិក ដល់ជិត ៥៨ ០០០ដុល្លារអាមេរិក)។

តាមការចុះផ្សាយរបស់ Bangkok Post កាលពីថ្ងៃអាទិត្យទី៦ខែមេសាឆ្នាំ២០២៥, សេចក្តីប្រកាសនេះគឺធ្វើឡើងដោយអគ្គលេខាធិការក្រសួងការងារថៃលោក Boonsong Thapchaiyuth ហើយមិនត្រឹមតែសំណងទេ ក្រសួងក៏នឹងធានារ៉ាប់រងថ្លៃព្យាបាលកម្មកររបួស តាមរយៈការិយាល័យសន្តិសុខសង្គមផងដែរ។
ទន្លឹមនោះ លោកធានាថា ទាំងកម្មករថៃនិងអ្នកមកពីក្រៅប្រទេស គឺក្រសួងនឹងយកចិត្តទុកដាក់យ៉ាងស្មើភាពគ្នាបំផុត សូមកុំបារម្ភ ប៉ុន្តែជូនដំណឹងថា សាច់ញាតិអ្នកស្លាប់អាចដាក់សំណើសុំសំណង ហើយដំណើរការពិនិត្យនឹងធ្វើឡើង រីឯការផ្តល់ប្រាក់នឹងរួចរាល់ក្នុងរយៈពេល១៥ថ្ងៃ។

ទោះបីជាយ៉ាងណាក៏ដោយ កម្មករដែលនឹងទទួលបានសំណងទាំងនេះ ត្រូវតែជាកម្មករចុះឈ្មោះក្នុងគម្រោងសន្តិសុខសង្គម ចំណែកកម្មករដែលមិនស្ថិតក្នុងគម្រោងនេះ ក្រសួងនឹងវាយតម្លៃផ្សេង។
លើសពីនេះ ក្រោមគម្រោងសន្តិសុខសង្គម, រាល់កម្មករដែលបាត់បង់ការងារដោយគ្រោះរញ្ជួយដី នឹងទទួលបានប្រាក់ឧបត្ថម្ភ ៧៥០០បាត (២១៧ដុល្លារអាមេរិក) ក្នុងមួយខែ រយៈពេល៦ខែ។

សូមជម្រាបជាថ្មី រញ្ជួយដីកម្រិត៧.៧រ៉ិចទ័រ ជាមួយជម្រៅ១០គីឡូម៉ែត្រ បានវាយប្រហារប្រទេសមីយ៉ាន់ម៉ា ដោយបំផ្លាញទីក្រុង Mandalay យ៉ាងធ្ងន់ធ្ងរ ហើយឥទ្ធិពលរបស់វាក៏ជះមកដល់ប្រទេសថៃផងដែរ ដោយប៉ះពាល់ខ្លាំងលើរាជធានីបាងកក ដល់់ថ្នាក់បណ្តាលឲ្យបាក់រលំអគារសវនកម្មនេះ។
តួលេខមនុស្សស្លាប់នៅប្រទេសថៃ គិតត្រឹមថ្ងៃសុក្រគឺមានចំនួន២៤នាក់ ភាគច្រើនជាកម្មករសំណង់ ដែលបាត់បង់ជីវិតក្នុងការបាក់អគារសវនកម្មរដ្ឋនៅខណ្ឌចតុចក្រ។
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ សង្ស័យថា ដែកខុសស្តង់ដារ នាំឲ្យកើតគ្រោះមហន្តរាយបាក់អគារ អំឡុងពេលរញ្ជួយដី

-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៦ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល