Connect with us

ព័ត៌មានអន្ដរជាតិ

​កាល​បរិច្ឆេទ​បោះឆ្នោត​ប្រធានាធិបតី​ថ្មី​នៅ​កូរ៉េខាងត្បូង​ទំនង​​ធ្វើនៅថ្ងៃទី៣មិថុនា​

បានផុស

នៅ

សារព័ត៌មានយ៉ុនហាប់ ( Yonhap) ​របស់​កូរ៉េ​ខាងត្បូង​​ បានរាយការណ៍​​នៅ​ថ្ងៃ​ចន្ទនេះ​ថា គណៈ​រដ្ឋមន្ត្រីរបស់ប្រទេស​កូរ៉េខាងត្បូងត្រូវបានគេរំពឹងថានឹង​​អនុម័ត​​​​​កាលបរិច្ឆេទ​​សម្រាប់​​ការ​បោះឆ្នោត​ប្រធានាធិបតី​ថ្មី​​នៅថ្ងៃទី៣​ខែមិថុនាបន្ទាប់ពីការ​​តុ​លាកា​រធម្មនុញ្ញ​​បញ្ចប់តំណែង​​ លោក Yoon Suk Yeol កាលពី​ថ្ងៃទី​​៤​មេសា​កន្លងទៅ​នេះ។

ចៅក្រមតុលាការ​ធម្មនុញ្ញ​​៨រូប​ក្នុងចំណោម​៩រូប​ បាន​បោះឆ្នោត​សម្រេច​ទម្លាក់​លោកYoon Suk Yeol តាម​ការចោទ​ប្រកាន់របស់សភា​។ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ុនហាប់ បានដកស្រង់សម្តីមន្ត្រីរដ្ឋាភិបាលដែល​​​ថ្លែ​ង​ក្នុងលក្ខខ័ណ្ឌ​មិន​បញ្ចេញ​ឈ្មោះ បាននិយាយថា គណៈរដ្ឋមន្ត្រី​​កូរ៉េខាងត្បូង នឹងធ្វើការសម្រេចចិត្តនៅក្នុងកិច្ចប្រជុំមួយនៅថ្ងៃអង្គារ ដោយសារវាត្រូវការអនុម័តថ្ងៃឈប់សម្រាកសម្រាប់ព្រឹត្តិការណ៍នេះ​។

​​​តុលាការ​ធម្មនុញ្ញ​កូរ៉េខាងត្បូង​ដែល​មាន​ចៅក្រម​​​៨រូប​ក្នុង​ចំណោម​៩រូប​ ​ស្ថិតនៅ​ក្នុង​តំណែង​​​​កាល​ពី​ថ្ងៃសុក្រ​​​ទី​៤ខែមេសា​សប្តាហ៍មុន បានសម្រេច​ជាឯកច្ឆ័ន្ទ​​​​​​ដក​​តំណែង​​​លោក Yoon Suk Yeol ​តាម​ការ​ចោទ​ប្រកាន់​របស់​សភា​ សម្រាប់ការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់គាត់​​​កាល​ថ្ងៃទី​​​៣ខែធ្នូ​​ឆ្នាំ​២០២៤​​។

​​ការ​​ចេញសាលក្រម​​ដក​លោក Yoon Suk Yeol ​ចេញ​ពីអំណាច​​​នេះ​ ​បន្ទាប់​ពី​​តុលាការធម្មនុញ្ញ​​រក​ឃើញ​កំហុស​​លើ​ការ​រំលោភលើកាតព្វកិច្ចផ្លូវការរបស់គាត់ដោយការចេញក្រឹត្យច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣​ខែធ្នូ និងការចល័តកងទ័ពដើម្បីបញ្ឈប់ដំណើរការសភា។

ច្បាប់​ធម្មនុញ្ញ​​របស់​​ប្រទេសកូរ៉េ​​ខាងត្បូង​​តម្រូវ​ឱ្យ​មាន​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ថ្មី​ក្នុង​រយៈពេល៦០ថ្ងៃ ប្រសិន​បើ​អ្នក​កាន់​អំណាច​ស្លាប់ ឬ​ត្រូវ​ដក​ចេញ​ពី​តំណែង។

​តាមយុនហ៉ាប់​ដដែល មន្ត្រីនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបាននិយាយថា កាលបរិច្ឆេទដែលបានលើកឡើងនៅក្នុងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយមិនមែនជា​កាល​បរិច្ឆេទ​​​ចុងក្រោយទេ ហើយនឹងមិនក្លាយជាផ្លូវការទេរហូតដល់ការប្រកាសដោយប្រធានាធិបតីស្តីទីគឺនាយករដ្ឋមន្ត្រី Han Duck-soo៕​​

នាយករដ្ឋមន្ត្រី​ និង​ជា​ប្រធានាធិបតីស្តីទី​ លោក Han Duck-soo ទៅ​កាន់​​វិមានរដ្ឋាភិបាល ក្រោយ​​តុលាការ​ធម្មនុញ្ញ​ច្រានចោល​​ការចោទ​ប្រកាន់​របស់សភា និង​ប្រគល់អំណាច​ឲ្យគាត់​វិញ​។ REUTERS

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ នាទីutes មុន

សម្ដេចធិបតី ឱ្យរៀបចំសួនសាធារណៈទំហំ៧០ហិកតានៅទំនប់កប់ស្រូវ ដើម្បីពលរដ្ឋហាត់ប្រាណ

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

​កាល​បរិច្ឆេទ​បោះឆ្នោត​ប្រធានាធិបតី​ថ្មី​នៅ​កូរ៉េខាងត្បូង​ទំនង​​ធ្វើនៅថ្ងៃទី៣មិថុនា​

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

អ៊ុយក្រែន នឹង​បញ្ជូន​ក្រុម​ប្រតិភូ​ទៅ​អាមេរិក​ក្នុង​សប្ដាហ៍​នេះ និយាយ​ពី​​កិច្ចព្រមព្រៀង​រ៉ែ​កម្រ

កីឡា១៥ នាទីutes មុន

អស់ទាស់! Messi ស៊ុតវ៉ូលេមួយជើងឆ្វេងល្អដូចផ្កា ជួយឱ្យ Miami តាមស្មើ Toronto ១-១ (វីដេអូ)

ជីវិតកម្សាន្ដ២៥ នាទីutes មុន

គ្រួសារ Barbie ខឹងសម្បារចំពោះព័ត៌មានដែលថា លក់គ្រឿងអលង្ការសាន់ឆាយ ព្រោះគ្មានលុយ

Sokha Hotels

ព័ត៌មានពេញនិយម