Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន នឹង​បញ្ជូន​ក្រុម​ប្រតិភូ​ទៅ​អាមេរិក​ក្នុង​សប្ដាហ៍​នេះ និយាយ​ពី​​កិច្ចព្រមព្រៀង​រ៉ែ​កម្រ

បានផុស

នៅ

អ៊ុយក្រែន គ្រោងនឹងបញ្ជូនគណៈប្រតិភូផ្លូវការមួយទៅកាន់ទីក្រុងវ៉ាស៊ីនតោននៅក្នុង​សប្តាហ៍នេះ ដើម្បីចរចាលើកិច្ចព្រមព្រៀងថ្មីដែលនឹងផ្តល់សិទ្ធិ​ឲ្យ​សហរដ្ឋអាមេរិកទទួលបានធនធានរ៉ែដ៏មានតម្លៃរបស់ខ្លួន។

(រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារព័ត៌មាន AP រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោកស្រី Yuliia Svyrydenko បានបញ្ជាក់ពីកិច្ចពិភាក្សានាពេលខាងមុខ​នេះ ដោយកត់សម្គាល់ថា គណៈប្រតិភូនឹងមានតំណាងមកពីក្រសួងសេដ្ឋកិច្ច ការបរទេស យុត្តិធម៌ និងហិរញ្ញវត្ថុរបស់ប្រទេសអ៊ុយក្រែន។

ការ​ចរចាពីមុន បានជួបប្រទះឧបសគ្គកាល​ពី​ខែកុម្ភៈ បន្ទាប់ពីកិច្ច​ប្រជុំដ៏ចម្រូងចម្រាសរវាងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី ដែលធ្វើ​ឲ្យ​សេចក្តីព្រាងដំបូង​នៃ​​កិច្ច​ព្រមព្រៀង​មិនទាន់​បាន​ចុះហត្ថលេខា។ ក្រុមអ្នករិះគន់ បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ថា សេចក្តីព្រាង​កាល​ពី​មុន អាច​រារាំង​អ៊ុយក្រែន​មិន​ឲ្យ​​​គ្រប់គ្រង​លើធនធានធម្មជាតិរបស់ខ្លួន មិន​តែ​រ៉ែកម្រ​ប៉ុណ្ណោះ​ទេ ប៉ុន្តែក៏មានឧស្ម័ន និងប្រេងផងដែរ។

យ៉ាង​ណា​មិញ លោកស្រី Svyrydenko បាននិយាយថា សំណើថ្មីរបស់​អាមេរិក​បាន​រួម​បញ្ចូលផែនការ​សម្រាប់មូលនិធិ ឬការវិនិយោគរួមគ្នារវាងប្រទេសទាំងពីរ។

សូម​បញ្ជាក់​ថា រ៉ែ​កម្រ​សំខាន់ៗ​របស់​អ៊ុយក្រែន​ មាន​​​ច្រើន​ជាង​២០​ប្រភេទ ​ដូចជា ទីតានីញ៉ូម លីចូម និងអ៊ុយរ៉ាញ៉ូម ដែលមានសារៈសំខាន់​ជា​យុទ្ធសាស្ត្រ​សម្រាប់ឧស្សាហកម្មអាមេរិកដូចជា លំហអាកាស និងថាមពលនុយក្លេអ៊ែរ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម