ព័ត៌មានអន្ដរជាតិ
មិនទាន់ផុតពីគ្រោះរញ្ជួយដីផង ជំងឺអាសន្នរោគ និងរាគរូសផ្សេងទៀត បង្កក្តីបារម្ភខ្លាំងនៅមីយ៉ាន់ម៉ា
អង្គការយូនីសេហ្វប្រចាំប្រទេសមីយ៉ាន់ម៉ា បានព្រមានថា មានហានិភ័យខ្ពស់នៃការកើតនិងឆ្លងជំងឺអាសន្នរោគ និងជំងឺរាគរូសឆ្លងពីទឹក ( AWD) ក្នុងចំណោមប្រជាជនដែលបានផ្លាស់ទីលំនៅដោយការរញ្ជួយដីកាលពីសប្តាហ៍មុន ខណៈការរញ្ជួយដីបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធទឹក អនាម័យ និងការទទួលបានសេវាថែទាំសុខភាពមិនបានដិតដល់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Irrawaddy កាលពីថ្ងៃទី៦ខែមេសា។

អង្គការយូនីសេហ្វ បានអះអាងថា មានករណីជំងឺ AWD ចំនួន៥ត្រូវបានរាយការណ៍ជាផ្លូវការនៅក្នុងទីក្រុង Sagaing ខណៈប្រព័ន្ធផ្សព្វផ្សាយសង្គមបានរាយការណ៍ថា មាន៩៥ករណីនៃជំងឺនេះបានផ្ទុះឡើង។ ជាមួយគ្នានេះដោយសារមានមនុស្សជាច្រើនដេកនៅទីវាល ឬក្នុងទីជម្រកចង្អៀត យូនីសេហ្វក៏មានការព្រួយបារម្ភអំពីការកើនឡើងនៃជំងឺគ្រុនចាញ់ គ្រុនឈាម និងការឆ្លងមេរោគផ្លូវដង្ហើមផងដែរ។
លើសពីនេះ ការរញ្ជួយដីកម្រិតស្រាលជាបន្តបន្ទាប់ធ្វើឲ្យជនរងគ្រោះដោយសារការរញ្ជួយដីជាច្រើនបានបន្តដេកនៅតាមដងផ្លូវ ខ្លះគ្មានផ្ទះសម្បែងដោយសារការរញ្ជួយដី ឬដោយសារតែពួកគេខ្លាចថាការរញ្ជួយដីបន្ថែមទៀតអាចបណ្តាលឱ្យអគារដែលមានការខូចខាតស្រាប់ទៅហើយនោះដួលរលំ។ ប្រជាជនដែលដេកតាមដងផ្លូវទាំងនោះក៏ប្រឈមជាមួយបញ្ហាអាកាសធាតុដូចជាភ្លៀង ផ្គរ ខ្យល់កន្ទ្រាក់ជាដើមថែមទៀត។

ប្រជាជនជាច្រើននៅក្នុងតំបន់រងគ្រោះនៅតែត្រូវការជម្រក និង ជំនួយមនុស្សធម៌ជាចាំបាច់ ទោះបីប្រទេសនានានិងទីភ្នាក់ងាររបស់អង្គការសហប្រជាតិជាច្រើនកំពុងតែស្វះស្វែងផ្ដល់ជំនួយដល់ប្រទេសនេះក៏ដោយ។ ស្របពេលពេលជាមួយគ្នានេះក៏មានការអំពាវនាវពីអន្តរជាតិជាពិសេសប្រទេសចិនឲ្យមានបទឈប់បាញ់ពីរបបយោធាមីយ៉ាន់ម៉ាដឹកនាំដោយលោក មីន អ៊ុងឡាំង ដើម្បីឲ្យក្រុមជំនួយចូលទៅដល់តំបន់រងគ្រោះ។
សូមបញ្ជាក់ថាប្រទេសមីយ៉ាន់ម៉ាបានទទួលរងនូងគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរកម្រិត៧.៧កាលពីសុក្រទី២៨ខែមីនា បណ្ដាលឲ្យមានការបាក់រលំបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរជាពិសេសនៅទីក្រុង Mandalay ដែលជាចំណុចកណ្ដាលនៃការរញ្ជួយដី។ យោងតាមសមាគមសំឡេងប្រជាធិបតេយ្យភូមា (DVB) គិតត្រឹមថ្ងៃទី៦ខែមេសា ចំនួនអ្នកស្លាប់ដោយសារតែគ្រោះរញ្ជួយដីដ៏ខ្លាំងកាលពីសប្ដាហ៍មុននេះ បានកើនឡើងដល់ ៤ ១៧៣នាក់ ហើយមាន អ្នករងរបួស៦១៦៨នាក់ ខណៈមនុស្ស ៧៦៩នាក់កំពុងបាត់ខ្លួន៕



អត្ថបទ៖ ប៊ុន សុភាព

-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៦ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល