Connect with us

ព័ត៌មានអន្ដរជាតិ

G7៖ សកម្មភាព​សមយុទ្ធ​ចិន​ជុំវិញតៃវ៉ាន់ ប៉ះពាល់​ដល់​សន្តិសុខ​ពិភពលោក

បានផុស

នៅ

ក្រុម​រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G7 បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសមយុទ្ធយោធាទ្រង់ទ្រាយធំនាពេលថ្មីៗនេះរបស់ចិននៅជុំវិញកោះតៃវ៉ាន់ ដោយចាត់ទុក​ថាជា​ «ការ​បង្កហេតុ និងអស្ថិរភាព»។

(រូបថត៖ EPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសេចក្តីថ្លែងការណ៍រួមដែលបានចេញផ្សាយនៅថ្ងៃទី​៦​ខែមេសា​ឆ្នាំ​២០២៥ ក្រុម​រដ្ឋមន្ត្រី G7 បានសង្កត់ធ្ងន់ថា សកម្មភាពទាំងនេះកំពុងបង្កើនភាពតានតឹង​ក្នុង​ច្រកសមុទ្រ និងធ្វើ​ឲ្យ​ប៉ះពាល់ដល់សន្តិសុខ និងវិបុលភាពពិភពលោក។

G7 បានជំរុញឲ្យ​មានការដោះស្រាយដោយសន្តិវិធីនៃបញ្ហាតាមរយៈកិច្ចសន្ទនា ដោយបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់។ ពួកគេក៏បានលើកឡើងពីសារៈសំខាន់នៃការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ ជាពិសេសគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។

សេចក្តីថ្លែងការណ៍នេះធ្វើឡើងបន្ទាប់ពីសមយុទ្ធយោធានាពេលថ្មីៗនេះរបស់ចិន ដែលពាក់ព័ន្ធនឹងសមយុទ្ធបាញ់គ្រាប់ពិត និងសមយុទ្ធផ្លូវអាកាស និងសមុទ្រនៅជិតកោះតៃវ៉ាន់។ ទីក្រុងប៉េកាំងបានពណ៌នាសមយុទ្ធទាំងនេះថាជាការឆ្លើយតបទៅនឹង «ការឃុបឃិត​គ្នា» រវាងសហរដ្ឋអាមេរិក និងតៃវ៉ាន់។ រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ លោក Wellington Koo បានរិះគន់សមយុទ្ធនេះ ដោយនិយាយថា វា​បាន​បង្ហាញ​យ៉ាង​ច្បាស់​ក្រឡែត​ថា​ចិន​ជាអ្នកបង្កបញ្ហាគ្រោះថ្នាក់ដល់សន្តិភាពក្នុងតំបន់៕

ដោយ៖ ឈាង

ចុចអាន៖ ចិន ​បើក​សមយុទ្ធ​យោធា​រួម​គ្នា​ ក្លែង​ធ្វើ​ជា​បិទ​កោះ​​​តៃវ៉ាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម