Connect with us

ព័ត៌មានអន្ដរជាតិ

ពលរដ្ឋឥណ្ឌូណេស៊ី៣រូប​​​ទទួល​​បាន​ទិដ្ឋាការ​ពិសេស​​ពី​​កូរ៉េខាងត្បូង​ ​ព្រោះ​ការ​ជួយ​ក្នុង​ភ្លើង​ឆេះព្រៃ

បានផុស

នៅ

រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសកាលពីថ្ងៃទី៦​ខែមេសា ថា ពលរដ្ឋឥណ្ឌូណេស៊ី​៣នាក់ដែលបានចូលរួមក្នុងប្រតិបត្តិការ​ជួយសង្គ្រោះក្នុងអំឡុងពេលភ្លើងឆេះព្រៃថ្មីៗនេះ នៅក្នុងតំបន់ភាគអាគ្នេយ៍នៃប្រទេសនេះ នឹងបានទទួលទិដ្ឋាការស្នាក់​នៅរយៈពេលវែង (F-2)​​ក្នុង​ប្រទេស​កូរ៉េ​​ខាងត្បូង​​។ នេះបើយោងតាមការចេញផ្សាយរបស់ Eleven Media Group នៅកាលពីថ្ងៃទី០៦ខែមេសា។

(រូបភាព៖​ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការ​ចុះ​ផ្សាយ​នេះ លោក Lee Han-yeong អនុប្រធាននាយកដ្ឋានឆ្លើយតបគ្រោះមហន្តរាយ និងសុវត្ថិភាព ក្រោមក្រសួងមហាផ្ទៃកូរ៉េខាងត្បូង ត្រូវ​បានស្រង់​សម្តីដូច​​បាននិយាយថា៖«ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះអស់ពីដួង​ចិត្តចំពោះការជួយសង្គ្រោះជីវិតមនុស្សជុំវិញខ្លួនដោយ​មិនស្ទាក់ស្ទើរ»។

លោក​បន្ត​​ថា៖«ជនជាតិឥណ្ឌូណេស៊ី៣​នាក់នេះ បានជួយមនុស្សចាស់និងរក្សាពួកគាត់ឱ្យមានសុវត្ថិភាពក្នុងអំឡុងពេលភ្លើង​ឆេះព្រៃ ដូច្នេះយើងបានសម្រេចចិត្តអនុញ្ញាតឱ្យពួកគេរស់នៅក្នុងប្រទេសយើងឲ្យបានយូរ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងពិសេសរបស់ពួកគេចំពោះប្រទេសយើង»។

ទិដ្ឋាការដែលជនជាតិឥណ្ឌូណេស៊ីទាំង៣នាក់ទទួលបានគឺទិដ្ឋាការ F-2 គឺជាទិដ្ឋាការស្នាក់នៅរយៈពេលវែង ដែលជាធម្មតា​ត្រូវបានផ្តល់ឱ្យអ្នកកាន់ទិដ្ឋាការ F-1 សម្រាប់តែសិស្សនិស្សិត​ ឬបុគ្គលដែលមានជំនាញ ឬការវិនិយោគជាក់លាក់ ដែលអនុញ្ញាតឱ្យពួកគេស្នាក់នៅ និងចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ច។

(រូបភាព៖​ Eleven Media Group)

លោក Sugianto ដែលជាអ្នកពន្លត់អគ្កិភ័យអាយុ​៣១ឆ្នាំស្ថិតក្នុងចំណោមមនុស្សបីនាក់ដែលទទួលបានទិដ្ឋាការស្នាក់នៅរយៈពេលវែង។ គាត់បានជួយសង្គ្រោះមនុស្ស​៦០នាក់ដែលមិនអាចគេចផុតនៅពេលដែលភ្លើងឆេះព្រៃរាលដាលដល់ភូមិរបស់គាត់កាលពីយប់ថ្ងៃទី ២៥ខែមីនា។

យោងតាមអ្នកភូមិលោក Sugianto មានចិត្តល្អ ហើយតែងតែជួយមនុស្សចាស់យួររបស់ធ្ងន់ៗនិងជួយដំឡើងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះផ្សេងៗទៀត។ ចំណែកវីរបុរសឥណ្ឌូណេស៊ីពីរនាក់ទៀតក៏ជាបុគ្គលិកពន្លត់អគ្គិសភ័យផងដែរ។

គួរបញ្ជាក់ថាយោងតាមទិន្នន័យរបស់រដ្ឋាភិបាល មានមនុស្សស្លាប់ ៣១នាក់ របួស ៥១នាក់ និងភ្លើងឆេះបំផ្លាញផ្ទៃដី៤៨០០០ហិកតា ដោយសារភ្លើងឆេះព្រៃមិនធ្លាប់មាននៅកូរ៉េខាងត្បូងកាលពីខែមុននេះ៕

(រូបភាព៖​ Eleven Media Group)
(រូបភាព៖​ AP)
(រូបភាព៖​ AP)
(រូបភាព៖​ AP)
(រូបភាព៖​ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤១ វិនាទី មុន

ពលរដ្ឋឥណ្ឌូណេស៊ី៣រូប​​​ទទួល​​បាន​ទិដ្ឋាការ​ពិសេស​​ពី​​កូរ៉េខាងត្បូង​ ​ព្រោះ​ការ​ជួយ​ក្នុង​ភ្លើង​ឆេះព្រៃ

ព័ត៌មានជាតិ២ នាទីutes មុន

អគ្គមេបញ្ជាការកងទ័ព ប្រាប់កម្លាំងឈរជើងតាមព្រំដែនឱ្យពង្រឹងកិច្ចការពារជាតិ

សន្តិសុខសង្គម៤ នាទីutes មុន

ព្រហ្មទណ្ឌខេត្ត កំពុងស្រាវជ្រាវករណីប្រទះឃើញសពបុរសម្នាក់ នៅស្រុកពញាក្រែក

ជីវិតកម្សាន្ដ១២ នាទីutes មុន

​​ក្រោយ​គ្រង​មកុដ​​​ MGI ត្រឹម៤ឆ្នាំ កញ្ញាឯក​វៀត​ណាម​​ ​Thuy Tien ​​មានរឿង​អាស្រូវ​ផ្លូវច្បាប់​ផ្ទួនៗ​

ព័ត៌មានជាតិ១៣ នាទីutes មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

Sokha Hotels

ព័ត៌មានពេញនិយម