ព័ត៌មានអន្ដរជាតិ
“ខ្ញុំមិនអាចទ្រាំបានទេលោកប៉ា ខ្ញុំឈឺណាស់” ពាក្យចុងក្រោយរបស់ក្មេងស្រីអាយុ៧ឆ្នាំដែលត្រូវយោធា មីយ៉ាន់ម៉ាបាញ់សម្លាប់
កុមារីអាយុ៧ឆ្នាំម្នាក់ ត្រូវបានបាញ់សម្លាប់ដោយកងសន្តិសុខនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលធ្វើឲ្យកុមារីរូបនេះ ក្លាយជាជនរងគ្រោះក្មេងជាងគេបំផុត នៅក្នុងការបង្ក្រាបបន្ទាប់ពីរដ្ឋប្រហារយោធាកាលពីខែមុន។

សមាជិកគ្រួសារបាននិយាយថា ក្មេងស្រីនេះត្រូវបានសម្លាប់នៅឯផ្ទះរបស់នាងក្នុងទីក្រុង Mandalay។

បងស្រីរបស់កុមារី Khin Myo Chit បានប្រាប់ BBC ថា ភ្នាក់ងារប៉ូលិសបានចូលឆែកឆេរផ្ទះទាំងអស់នៅក្នុងសង្កាត់របស់ពួកគេនៃទីក្រុង Mandalay កាលពីរសៀលថ្ងៃអង្គារ ដើម្បីស្វែងរកអាវុធនិងធ្វើការចាប់ខ្លួន។

នាង May Thu Sumaya អាយុ២៥ឆ្នាំបាននិយាយថា “ពួកគេបានធាក់ទម្លាយទ្វារ។ នៅពេល ទ្វារ.របើក ពួកគេបានសួរឪពុកខ្ញុំថាតើមានមនុស្សផ្សេងទៀតនៅក្នុងផ្ទះដែរឬទេ?”។
នៅពេលគាត់និយាយថា គ្មាន ពួកគេបានចោទគាត់ថា កុហកហើយចាប់ផ្តើមឆែកឆេរផ្ទះ។

ពេលនោះគឺជាពេលដែលក្មេងតូច Khin Myo Chit រត់ទៅរកឪពុកហើយអង្គុយនៅលើភ្លៅរបស់គាត់។ បន្ទាប់មក ប៉ូលិសបានបាញ់ហើយ ត្រូវចំកុមារីតែម្តង។

នៅក្នុងបទសម្ភាសន៍ដាច់ដោយឡែកជាមួយប្រព័ន្ធផ្សព្វផ្សាយសហគមន៍ Myanmar Muslim Media, ឪពុករបស់ពួកគេឈ្មោះ U Maung Ko Hashin Bai បានរំលឹកពាក្យចុងក្រោយរបស់កូនគាត់។ “នាងនិយាយថា ខ្ញុំមិនអាចទ្រាំបានទេលោកប៉ា ខ្ញុំឈឺណាស់”។

បុរសជាឪពុកនិយាយថា កូនស្រីរបស់គាត់បានស្លាប់ត្រឹមតែកន្លះម៉ោងក្រោយមកខណៈពេលដែលនាងត្រូវបានដឹកតាមឡានទៅព្យាបាល។ ប៉ូលិសក៏បានវាយនិងចាប់ខ្លួនកូនប្រុសអាយុ១៩ឆ្នាំរបស់គាត់ផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ យោធាមិនទាន់ធ្វើអត្ថាធិប្បាយអំពីការស្លាប់នេះទេ។

ក្រុមសិទិ្ធកុមារនិយាយថា កុមារជាង២០នាក់ស្ថិតក្នុងចំណោមមនុស្សរាប់សិបនាក់ ដែលត្រូវបានសម្លាប់។
សរុបទៅ យោធានិយាយថា មនុស្សចំនួន១៦៤នាក់ ត្រូវបានសម្លាប់នៅក្នុងការតវ៉ាប៉ុន្តែក្រុមសកម្មជន ជំនួយសម្រាប់អ្នកទោសនយោបាយ (AAPP) បានដាក់ចំនួនអ្នកស្លាប់រហូតដល់ទៅ ២៦១នាក់ឯណោះ៕

ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា