Connect with us

ព័ត៌មានអន្ដរជាតិ

ជា​ក្ដី​សង្ឃឹម! អាមេរិក​អាច​​នឹង​មាន​វ៉ាក់សាំង​កូវីដ​ចាក់​ឲ្យ​កុមារ​ឆាប់ៗ​ខាង​មុខ​នេះ

បានផុស

នៅ


រដ្ឋបាល​​ចំណី​អាហារ​និង​ឱសថ​អាមេរិក (FDA) ធ្លាប់​បាន​បញ្ជាក់​ពី​ការ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ជា​បន្ទាន់ (EUA) ចំពោះ​វ៉ាក់សាំង​កូវីដ“ បុគ្គល​ដែល​មាន​អាយុ ១៦ ឆ្នាំ​ឡើង​ទៅ ​លើកលែង​តែ​​​កុមារ​” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្មេង​តូចៗ​ត្រូវ​បាន​គេ​ដក​ចេញ​ពី​ការ​សាកល្បង​ព្យាបាល​គ្លីនិក​ ហើយ​ក៏​មិន​មាន​ទិន្នន័យ​ស្ដីពី​សុវត្ថិភាព​និង​ប្រសិទ្ធភាព​វ៉ាក់សាំង​នៅ​ក្នុង​ក្រុម​អាយុ​នោះ​ទេ។ ទោះ​យ៉ាងណា​ក៏​ដោយ ​ក្រុមអ្នក​ជំនាញ​សង្ឃឹម​ថា​ វ៉ាក់សាំង​នេះ​នឹង​ត្រូវ​ផ្ដល់​ជូន​កុមារ​នៅ​ឆមាស​ទី ២ នៃ​ឆ្នាំ ២០២១ ។ ដោយសារ​តែ​ Pfizer បាន​ក្លាយ​ជា​វ៉ាក់សាំង​ដំបូង​បង្អស់​ដែល​បាន​រាប់​បញ្ចូល​ទាំង​កុមារ​នៅ​ក្នុង​ការ​សាកល្បង នៅ​សហរដ្ឋអាមេរិក​កាល​ពី​ខែ​កញ្ញា ​​ចន្លោះអាយុ​ពី ១២ ទៅ ១៧ ឆ្នាំ ​រួច​មក​ហើយ។

អ្នក​ស្រាវជ្រាវ​ Robert Hamiltonជា​វេជ្ជបណ្ឌិត FAAP​ នៅ​មជ្ឈមណ្ឌល​សុខភាព Providence Saint John’s រដ្ឋ​កាលីហ្វ័រញ៉ា​និយាយ​ថា “​ អ្នក​ស្រាវជ្រាវ​នៅ​​មិន​បាន​រាប់​បញ្ចូល​ក្មេង​តូច​ៗ​នៅ​ក្នុង​ក្រុម​សិក្សា​នោះ​ទេ ” ។

ក្រុម​អ្នក​ស្រាវជ្រាវ​បន្ត​ថា ” គ្មាន​កុមារ​តូច​ៗ​ណា​ត្រូវ​បាន​ធ្វើ​តេស្ត​លើ​វ៉ាក់សាំង​កូវីដ​ទេ។ ដូច្នេះ​រដ្ឋបាល​ចំណី​អាហារ​និង​ឱសថ​រួម​ទាំង​ស្ថាប័ន​រដ្ឋបាល​ដទៃ​ទៀត ​ដែល​បាន​អនុម័ត​ការ​ចាក់​វ៉ាក់សាំង ​មិន​ត្រូវ​ណែនាំ​ឲ្យ​ចែកចាយ​វ៉ាក់សាំង​ដល់​កុមារ​ រហូត​ដល់​វា​ត្រូវ​បាន​សិក្សា​ឲ្យ​បាន​ត្រឹមត្រូវ​ជាង​នេះ”។

តើ​វ៉ាក់សាំង​កូវីដ​អាច​ប៉ះពាល់​ដល់​កុមារ​តូចៗដែរ​ទេ ប្រសិន​បើ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់?

វេជ្ជបណ្ឌិត Hamilton បន្ថែម​ថា​ យើង​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ ​ប៉ុន្តែ​វា​ជា​ការ​សំខាន់​ដែល​ត្រូវ​ចងចាំ​ថា ​វ៉ាក់សាំង​ទាំងអស់​សុទ្ធ​តែ​មាន​ផល​ប៉ះពាល់​ ហើយ​ជាទូទៅ​វា​មិន​ធ្ងន់ធ្ងរ​ទេ។ ផល​រំខាន​ដែល​ត្រូវ​បាន​គេ​ឃើញ​ក្នុង​ការ​ចាក់​វ៉ាក់សាំង​សម្រាប់​មនុស្ស​ពេញវ័យ​រួមមាន ​ឈឺចាប់ ​ហើម​និង​ឡើង​កន្ទួល​ក្រហម​រួម​ជាមួយ​គ្រុនក្ដៅ​ជាដើម។

ដោយសារ​តែ​កុមារ​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្លាំង ដូច្នេះ​ផល​ប៉ះពាល់​ដែល​មាន​​ចំពោះ​កុមារ​ជួបប្រទះ​ជា​ធម្មតា​អាច​ខ្ពស់​ជាង​ការ​រំពឹង​ទុក ប៉ុន្តែ​នេះ​មានន័យថា វ៉ាក់សាំង​នេះ​កំពុង​ធ្វើការ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖verywellfamily

ចុចអាន៖ស្ត្រី​អាយុ​៤០​ទៅ​៥០​ឆ្នាំ​ទំនង​មាន​​​បញ្ហា​យូរ​ទៀត ក្រោយ​​ព្យាបាល​កូវីដ-១៩ជាហើយ, ការសិក្សាបង្ហាញ

ចុចអាន៖តើអ្នកកើតជំងឺកូវីដ១៩ហើយ មានភាពស៊ាំមិនឲ្យឆ្លងម្តងទៀតបានយូរប៉ុនណា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម