Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់​ ព្រមាន​ប្រទេស​ចំនួន​៦ មិន​ឲ្យ​គាំទ្រ​សកម្មភាព​យោធា​អាមេរិក

បានផុស

នៅ

យោង​តាម​ការ​ចុះផ្សាយ​របស់​រ៉យទ័រ​កាល​ពី​ថ្ងៃ​ទី​៦​ខែ​មេសា​ឆ្នាំ​២០២៥ អ៊ីរ៉ង់​បានចេញសារ​ព្រមានដល់ប្រទេសជិតខាង​ខ្លួន​ចំនួន៦​ ដូចជា អ៊ីរ៉ាក់ គុយវ៉ែត អេមីរ៉ាតអារ៉ាប់រួម កាតា តួកគី និងបារ៉ែន ដោយបញ្ជាក់ថា ការគាំទ្រណាមួយសម្រាប់ការវាយប្រហារយោធាអាមេរិកលើអ៊ីរ៉ង់ រួមទាំងការអនុញ្ញាតឲ្យ​ប្រើប្រាស់ដែនអាកាស ឬទឹកដីរបស់ពួកគេ នឹងត្រូវបានចាត់ទុកថាជាអំពើអរិភាព ហើយនឹងត្រូវ​រង​ការ​សងសឹក​យ៉ាង​ធ្ងន់ធ្ងរ​ពី​ទីក្រុង​តេហេរ៉ង់។

លោក Ayatollah Ali Khamenei (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ព្រមា​ននេះ កើតឡើងបន្ទាប់ពីភាពតានតឹងកាន់តែខ្លាំងឡើងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។ ថ្មីៗនេះ អាមេរិកបានបង្កើនវត្តមានយោធារបស់ខ្លួននៅ​​​មជ្ឈិមបូព៌ា ដោយដាក់ពង្រាយយន្តហោះចម្បាំង នាវា និងកម្លាំង​យោធា​ផ្សេងទៀតទៅកាន់តំបន់។

ជាការឆ្លើយតប អ៊ីរ៉ង់បានបង្កើនកម្រិតប្រកាសអាសន្នផ្នែកយោធា និងបានច្រានចោលកិច្ច​ចរចាដោយផ្ទាល់ជាមួយ​អាមេរិកជុំវិញកម្មវិធី​អាវុធ​នុយក្លេអ៊ែរ។ យ៉ាង​ណា​មិញ អ៊ីរ៉ង់​ប្រកាស​ថា ខ្លួន​នៅ​តែ​បើកចំហចំពោះការចរចាដោយប្រយោលដែលសម្របសម្រួលដោយអន្តរការីដូចជា ប្រទេសអូម៉ង់ ​ជា​ដើម។

មេដឹកនាំកំពូល​អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បាន​​ចេញ​បញ្ជា​​ឲ្យ​កងកម្លាំងប្រដាប់អាវុធ​ មានការប្រុងប្រយ័ត្នខ្ពស់។ បន្ថែមពីលើនេះ អ៊ីរ៉ង់បានដាក់ពាក្យបណ្តឹងជាផ្លូវការទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ទាក់ទងនឹងអ្វីដែលខ្លួនពណ៌នាថាជាសុន្ទរកថា «ព្រហើន និងប្រមាថ» ដោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាន​គំរាមកំហែងទម្លាក់គ្រាប់បែក បើ​អ៊ីរ៉ង់​​មិនយល់ព្រមលើលក្ខខណ្ឌថ្មីស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន៕

ដោយ៖ ឈាង

ចុចអាន៖ មេទ័ពអ៊ីរ៉ង់ ប្រកាសមិនឱនក្បាលនិងត្រៀមរួចស្រេច ដើម្បីធ្វើសង្គ្រាមជាមួយប្រទេសណាក៏ដោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម