ព័ត៌មានអន្ដរជាតិ
គ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា ធ្វើឲ្យស្ត្រីមានផ្ទៃពោះជាង១៧ម៉ឺននាក់ស្ថិតក្នុងហានិភ័យ
គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ ដែលបានវាយប្រហារមីយ៉ាន់ម៉ាកាលពីថ្ងៃទី២៨ខែមីនាឆ្នាំ២០២៥ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធថែទាំសុខភាពរបស់ប្រទេស ដោយបានធ្វើឲ្យស្ត្រីមានផ្ទៃពោះប្រមាណ ១៧៣ ៨៥៥នាក់មិនអាចទទួលបានសេវាសុខភាពសំខាន់ៗ។

មូលនិធិប្រជាជនរបស់អង្គការសហប្រជាជាតិ (UNFPA) បានចុះផ្សាយថា តំបន់ដែលរងគ្រោះខ្លាំងជាងគេដូចជា Sagaing, Mandalay, និង Naypyidaw បានជួបប្រទះការបំផ្លិចបំផ្លាញយ៉ាងខ្លាំងនូវបរិក្ខារពេទ្យ ដែលនាំឲ្យមានការខ្វះខាតថ្នាំពេទ្យ សម្ភារៈ ទឹកស្អាត អាហារ និងទីជម្រក។
ដើម្បីឆ្លើយតបទៅនឹងវិបត្តិនេះ UNFPA បានបែងចែកប្រាក់ចំនួន ៥០ម៉ឺនដុល្លារពីមូលនិធិសង្គ្រោះបន្ទាន់របស់ខ្លួន ដើម្បីដោះស្រាយតម្រូវការរបស់ស្ត្រី និងកុមារីដែលរងផលប៉ះពាល់។ ក្រុមឆ្លើយតបរហ័សរបស់ UNFPA បានចុះទៅដល់ទីក្រុង Mandalay ដោយមានការសម្របសម្រួលជាមួយដៃគូដើម្បីចែកចាយឧបករណ៍សង្គ្រោះបន្ទាន់ សម្រាប់គាំទ្រដល់ការសម្រាលកូនដោយសុវត្ថិភាព។
តំណាង UNFPA បាននិយាយថា៖ «ការសម្រាលកូនមិនអាចបញ្ឈប់បានទេ ទោះបីជាមានការរញ្ជួយដីក្ដី។ ក្រុមការងារ UNFPA កំពុងធ្វើការទាំងថ្ងៃទាំងយប់ ដើម្បីធានាថា ស្ត្រីនិងក្មេងស្រីទទួលបានការគាំទ្រសង្គ្រោះជីវិតដែលពួកគេត្រូវការ។ យើងមិនអាចបណ្ដោយឲ្យវិបត្តិនេះលុបបំបាត់សិទ្ធិស្ត្រី សុវត្ថិភាពពួកគេ ឬក៏អនាគតពួកគេទេ»។
ការរញ្ជួយដី បានធ្វើឲ្យមានស្ថានភាពមនុស្សធម៌ដ៏ធ្ងន់ធ្ងររួចទៅហើយនៅមីយ៉ាន់ម៉ាកាន់តែយ៉ាប់យ៉ឺនមួយកម្រិតបន្ថែមទៀត ខណៈប្រទេសនេះកំពុងប្រឈមមុខនឹងជម្លោះស៊ីវិល ហើយមានប្រជាជនជម្លៀសខ្លួនជាង ៣លាននាក់ ដែលភាគច្រើនជាស្ត្រី និងកុមារី។ ទន្ទឹមនោះការបំផ្លិចបំផ្លាញកន្លែងថែទាំសុខភាព បានធ្វើឲ្យស្ត្រីមានផ្ទៃពោះជាច្រើនមិនមានលទ្ធភាពទទួលបានសេវាថែទាំមុនពេលសម្រាល ឆ្មបដែលមានជំនាញ និងសេវាសម្ភពបន្ទាន់ ដែលបង្កើនហានិភ័យនៃផលវិបាកមាតា និងទារក៕

ដោយ៖ ឈាង

-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៧ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ