ព័ត៌មានអន្ដរជាតិ
លោក រូតេ៖ ណាតូ មិនពាក់ព័ន្ធផែនការសន្តិភាពនៅអ៊ុយក្រែនទេ បើសមាជិកណាចង់ដាក់ទ័ព សូមបញ្ជូនទៅដោយខ្លួនឯង
ថ្លែងក្នុងបទសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន កាលពីចុងសប្តាហ៍, ប្រមុខអង្គការណាតូ លោក ម៉ាក រូតេ បានបញ្ជាក់យ៉ាងច្បាស់ថា សម្ព័ន្ធភាពយោធាមួយនេះ នឹងមិនពាក់ព័ន្ធជាមួយផែនការកងរក្សាសន្តិភាពនៅអ៊ុយក្រែនទេ។

លោកថ្លែងប្រាប់កាសែត New Voice ថា «ណាតូមិនអាចចូលរួមក្នុងគ្រោងការណ៍នេះបានឡើយ ប៉ុន្តែបើរដ្ឋជាសមាជិកណាចង់ធ្វើបែបនេះ ពួកគេអាចបញ្ជូនទ័ពរបស់ពួកគេទៅបានដោយខ្លួនឯង»។
ស្របពេលជាមួយគ្នានោះ លោករូតេ ក៏អះអាងដែរថា ណាតូគ្មានជាប់ពាក់ព័ន្ធអ្វីសោះក្នុងការចរចាសន្តិភាពរុស្ស៊ី-អ៊ុយក្រែន ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក។ ណាតូមិនបានដាក់លក្ខខណ្ឌឬបន្ទាត់ក្រហមអ្វីទាំងអស់ ព្រោះខ្លួនមិនមែនជាភាគីនៃកិច្ចចរចាសន្តិភាពនោះឡើយ។ កិច្ចពិភាក្សានោះគឺមានអាមេរិកជាអ្នកដឹកនាំហើយក៏មានភាគីរុស្ស៊ីនិងអ៊ុយក្រែន ចូលរួមដែរ។

សូមជម្រាបថា ពាក់ព័ន្ធនឹងផែនការបញ្ជូនកងរក្សាសន្តិភាពទៅអ៊ុយក្រែនក្រោយកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ីឈានដល់ គឺមានមហាអំណាចអឺរ៉ុបចំនួន២ ដូចជាអង់គ្លេសនិងបារាំង ដែលចេញមុខចេញមាត់ខ្លាំងជាងគេ ក្នុងការប្រកូកប្រកាសឲ្យប្រទេសផ្សេងទៀត មកចូលរួមជាមួយខ្លួនក្នុងអ្វីដែលគេឲ្យឈ្មោះថា «ក្រុមចម្រុះឆន្ទៈ»។
នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer ប្រកាសថា ដើម្បីធានាសន្តិសុខនៅអ៊ុយក្រែន ក្រុមចម្រុះនេះមិនមែនត្រឹមដាក់ទ័ពរាប់ម៉ឺននាក់ទេ ប៉ុន្តែក៏នឹងបញ្ជូនយន្តហោះទៅផងដែរ។ លោកអះអាងថា «យើងគាំទ្រអ៊ុយក្រែនទាំងជើងគោកនិងអាកាស ជាមួយប្រទេសអឺរ៉ុបផ្សេងទៀត»។

យ៉ាងណាក្តី ពាក់ព័ន្ធនេះ រុស្ស៊ីព្រមានម្តងហើយម្តងទៀតថា បើអឺរ៉ុបពិតជាដាក់កងរក្សាសន្តិភាពនៅ អ៊ុយក្រែនមែននោះ វានឹងបង្កឲ្យមានសង្គ្រាមធំរវាងណាតូ ជាមួយរុស្ស៊ីជាក់ជាមិនខានឡើយ។
អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev ព្រមានថា នាយករដ្ឋមន្ត្រីអង់គ្លេសនិងប្រធានាធិបតីបារាំង ពិតជាឆោតល្ងង់ណាស់។ ពួកគេចង់បញ្ជូនទ័ពនិងជំនួយយោធាទៅឲ្យរដ្ឋណាស៊ីសម័យទំនើបនៅទីក្រុងកៀវ។ នោះមានន័យថា សង្គ្រាមជាមួយណាតូនឹងផ្ទុះឡើង។
ម្យ៉ាងវិញទៀត ទីក្រុងមូស្គូបានបញ្ចេញប្រតិកម្មខ្លាំងៗ ដោយចោទប្រកាន់ថា អឺរ៉ុបកំពុងចាក់សាំងលើភ្លើង បញ្ឆេះស្ថានការណ៍ឲ្យកាន់តែក្តៅ៕
អត្ថបទ៖ សុខ សុវណ្ណ

-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៧ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ