Connect with us

ព័ត៌មានអន្ដរជាតិ

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

បានផុស

នៅ

ដោយសារមើលឃើញស្ថានការណ៍មិនសូវស្រួល បណ្តាអ្នកជំនាញផ្នែកសន្តិសុខរបស់ចក្រភពអង់គ្លេស បាននាំគ្នាចេញការព្រមានព្រោងព្រាតឲ្យប្រជាជនអង់គ្លេសត្រៀមខ្លួន និងរៀបចំរបស់របរសម្រាប់ការរស់រានមានជីវិតក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង ខណៈកំពុងភ័យខ្លាចថា រុស្ស៊ី អាចនឹងបើកការវាយប្រហារបំផ្លាញបំពង់បង្ហូរឧស្ម័ន បង្កជាការដាច់ចរន្តអគ្គិសនី ទ្រង់ទ្រាយធំ។ នេះបើតាមការចុះផ្សាយរបស់ Daily Mail កាលពីថ្ងៃអាទិត្យទី៦ខែមេសាឆ្នាំ២០២៥។

(រូបថត៖ Global News)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាប់តាំងពីអនុវត្តគោលការណ៍បរិស្ថាន Net Zero មក, អង់គ្លេសត្រូវពឹងផ្អែកកាន់តែខ្លាំងឡើងទៅលើការផ្គត់ផ្គង់ថាមពលពីបរទេស ពោលគឺសឹងតែ៤០%នៃការផ្គត់ផ្គង់ឧស្ម័នរបស់ខ្លួន គឺត្រូវនាំចូលមកពីប្រទេសន័រវែស តាមរយៈបំពង់បង្ហូរ Langeled ប្រវែង ១ ១២៦គីឡូម៉ែត្រ។

ហេតុដូចនេះហើយ ទើបអ្នកជំនាញណែនាំឲ្យពលរដ្ឋអង់គ្លេស ត្រូវត្រៀមខ្លួននិងបង្ការជាមុន ក្នុងករណីដែលលោក វ្ល៉ាឌីមៀរ ពូទីន បើកការវាយប្រហារណាមួយទាំងមិននឹកស្មានដល់ ខណៈរបស់ដែលត្រូវត្រៀមទុកមានដូចជាទឹក អាហារកំប៉ុង ថ្នាំពេទ្យ វិទ្យុ ពិល ឯកសារបញ្ជាក់អត្តសញ្ញាណ និងកាំបិត។

ការព្រមាននេះកើតឡើង បន្ទាប់ពីគេចាប់សញ្ញាឃើញថា នាវាចារកម្មរុស្ស៊ី Yantar ធ្វើដំណើរនៅក្បែរហេដ្ឋារចនាសម្ព័ន្ធក្រោមទឹកដ៏សំខាន់របស់អង់គ្លេស ក្នុងសមុទ្រខាងជើង ប៉ុន្មានខែថ្មីៗនេះ។

(រូបថត៖ Yantar Shipyard)

វាក៏កើតឡើងផងដែរ បន្ទាប់ពីទីក្រុងមូស្គូ ត្រូវបានផ្សារភ្ជាប់ទៅនឹងឧប្បត្តិហេតុបំផ្លិចបំផ្លាញជាបន្តបន្ទាប់ នៅក្នុងសមុទ្របាល់ទិក នារយៈពេលពីរឆ្នាំចុងក្រោយនេះ ដែលបណ្តាលឲ្យដាច់ខ្សែកាបនិងខ្ទេចបំពង់បង្ហូរប្រេង។ បំពង់បង្ហូរឧស្ម័ន Nord Stream របស់អាល្លឺម៉ង់ក៏ត្រូវបានបំផ្លាញផងដែរក្នុងឆ្នាំ២០២២។

ការព្រមាននេះទៀតសោត ធ្វើឲ្យគេនឹកឃើញដល់កាលពីចុងខែមុន នៅពេលសហភាពអឺរ៉ុប ព្រមានឲ្យពលរដ្ឋប្រមាណ ៤៥០លាននាក់របស់ខ្លួន ត្រូវទិញនិងត្រៀមរបស់របរសំខាន់ៗស្តុកទុកឲ្យហើយ សម្រាប់ការប្រើប្រាស់រយៈពេលយ៉ាងតិច៧២ម៉ោង។ 

នេះគឺជាការត្រៀមលក្ខណៈសម្រាប់វិបត្តិដែលអាចកើតមានដូចជាគ្រោះមហន្តរាយធម្មជាតិ ជំងឺរាតត្បាត ការវាយប្រហារតាមអ៊ីនធឺណិត និងជម្លោះយោធាជាដើម។ សម្ភារៈដែលត្រូវណែនាំឲ្យពលរដ្ឋទិញស្តុកទុកសម្រាប់ការប្រើប្រាស់ក្នុងគ្រាអាសន្នរយៈពេល៣ថ្ងៃនោះ រួមមានទឹកសុទ្ធ អាហារដែលមិនឆាប់ខូច ថ្នាំពេទ្យ ពិល ថ្ម ឆ្នាំងសាក ខោអាវរងា និងឧបករណ៍ចាំបាច់ផ្សេងៗទៀត៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ សមាជិកសភាអង់គ្លេស ព្រមានឲ្យប្រជាជនត្រៀមខ្លួន នឹងការកែនចូលធ្វើទាហាន បើផ្ទុះសង្គ្រាមលោកលើកទី៣

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

អ៊ីស្រាអែល៖ មុនថ្ងៃ​៧តុលា​២០២៣ ហាម៉ាស​សុំ​៥០០​លាន​ដុល្លារ​ពី​អ៊ីរ៉ង់ ធ្វើ​ផែនការ​វាយ​អ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ឥណ្ឌូណេស៊ីស្នើឱ្យមេដឹកនាំអាស៊ាន ពិភាក្សាពីវិធានការរួម ដើម្បីឆ្លើយតបពន្ធ ត្រាំ

ព័ត៌មានជាតិ៩ នាទីutes មុន

ក្រសួងធម្មការ ក្រើនរំឭកគ្រប់វត្តអារាម បង្កើនប្រុងប្រយ័ត្នការដុតទៀនធូប ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ជីវិតកម្សាន្ដ១៨ នាទីutes មុន

ម៉ូដែលល្បីៗជិត ៣០នាក់ រំលេចគំនិតច្នៃប្រឌិតក្នុងព្រឹត្តិការណ៍ Unfiltered Fashion Show

ចងការប្រាក់
សន្តិសុខសង្គម៨ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍៨ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មេទ័ពអ៊ីរ៉ង់ ប្រកាសមិនឱនក្បាលនិងត្រៀមរួចស្រេច ដើម្បីធ្វើសង្គ្រាមជាមួយប្រទេសណាក៏ដោយ

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៩ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

Sokha Hotels

ព័ត៌មានពេញនិយម