ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីទទួលស្គាល់ថាថៃជួបហេតុការណ៍នឹកស្មានមិនដល់ច្រើន
នាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រា (Paetorngtarn Shinawatra) បាននិយាយថា ថៃប្រឈមមុខនឹងហេតុការណ៍ផ្ទួនៗគ្នាដែលនឹកស្មានមិនដល់ជាច្រើនក្នុងរយៈពេលចុងក្រោយនេះ ដូចជាហេតុការណ៍ ដួលរលំបាក់អគារដោយការរញ្ជួយដី និងការប្រកាសដំឡើងពន្ធពាណិជកជកម្មរបស់សហរដ្ឋអាមេរិកជាដើម។ នេះបើយោងតាម news.ch7 ផ្សាយថ្ងៃទី៦ ខែមេសា ២០២៥។

នាយករដ្ឋមន្ត្រីថៃលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា បាននិយាយថា ថៃបានជួបប្រឈមមុខនឹងហេតុការណ៍ផ្ទួនៗគ្នាដែលនឹកស្មានមិនដល់ ពោលគឺហេតុការណ៍ដួលរលំអគារការិយាល័យសវនកម្មរដ្ឋដោយសារការរញ្ជួយដីនៅក្រុងបាងកក និងការប្រកាសដំឡើងពន្ធ៣៦% លើផលិតផលថៃដែលនាំចូលសហរដ្ឋអាមេរិក។
នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីថៃ ផែថងថាន បានចេញសេចក្តីថ្លែងការណ៍មួយស្តីពីជំហររបស់រដ្ឋាភិបាលថៃចំពោះគោលនយោបាយដំឡើងពន្ធរបស់សហរដ្ឋអាមេរិក ដោយបានប្រគល់ភារកិច្ចនេះឱ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចជាអ្នកទទួលបន្ទុករៀបចំសំណើសុំការចរចាជាមួយសហរដ្ឋអាមេរិក ជាមួយការរំពឹងថា ថៃគឺជាសម្ព័ន្ធមិត្តនិងជាដៃគូពាណិជ្ជកម្មដែលគួរទុកចិត្តបានជាមួយសហរដ្ឋអាមេរិកក្នុងរយៈពេលវែង។ ទន្ទឹមគ្នានេះ ថៃក៏ត្រូវបង្ក្រាបនូវរាល់មុខទំនិញដែលប្រើប្រាស់ឈ្មោះរបស់ប្រទេសថៃសម្រាប់ការនាំចេញ រួមទាំងរៀបចំការពង្រីកទីផ្សារនាំចេញថ្មីបន្ថែមទៀតផងដែរ។
សេចក្តីថ្លែងការណ៍នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីរដ្ឋបាលអាមេរិករបស់លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី៣ ខែមេ បានប្រកាសដំឡើងពន្ធក្នុងអត្រា៣៦% លើផលិតផលថៃដែលនាំចូលទៅសហរដ្ឋអាមេរិក ហើយប្រទេសជាច្រើនទៀតក៏កំពុងស្ថិតក្នុងស្ថានភាពដូចគ្នានេះផងដែរ។
នាយករដ្ឋមន្ត្រី ផែថងថាន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្នុងរយៈពេល២សប្តាហ៍កន្លងមកនេះ ប្រទេសថៃបានប្រឈមមុខនឹងហេតុការណ៍ដែលនឹកស្មានមិនដល់ផ្ទួនៗគ្នា ទាំងហេតុការណ៍រញ្ជួយដីដែលបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតនិងទ្រព្យសម្បត្តិ និងស្ថានភាពផ្លូវចិត្តរបស់ប្រជាជនថៃ។ លោកស្រីថា រដ្ឋាភិបាលពិតជាយល់ច្បាស់អំពីឧបទ្ទវហេតុទាំងនេះ ហើយនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់លើគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ដើម្បីផ្តល់ជំនួយនិងសំណងចំពោះការខូចខាតដែលបានកើតឡើងនេះ រួមទាំងបញ្ហាការប្រកាសដំឡើងពន្ធ៣៦% លើផលិតផលថៃដែលនាំចេញទៅសហរដ្ឋអាមេរិកផងដែរ។
លោកស្រីថា វិធានការរបស់សហរដ្ឋអាមេរិកនេះ ពិតជាបានប៉ះពាល់យ៉ាងខ្លាំងដល់ការនាំចេញរបស់ថៃ ជាពិសេសផលិតផលអេឡិចត្រូនិក អាហារកែច្នៃ និងផលិតផលកសិកម្ម។ ប៉ុន្តែទោះយ៉ាងណាលោកស្រីថា ថៃធ្លាប់បានឆ្លងកាត់វិបត្តិជាតិជាច្រើនលើកមកហើយ ហើយថៃមានភាពសាមគ្គីគ្នាយ៉ាងល្អ ជួយគ្នាទៅវិញទៅមកដោយទឹកចិត្តសប្បុរសរវាងជនរួមជាតិ ដែលធ្វើឱ្យលោកស្រីមានទំនុកចិត្តថា ថៃពិតជាអាចឆ្លងផុតវិបត្តិទាំងនេះបាន។
ទន្ទឹមគ្នានេះ រដ្ឋាភិបាលថៃបានបង្កើតក្រុមការងារចំពោះកិច្ចមួយដើម្បីដោះស្រាយបញ្ហាទាំងនេះ ចាប់ពីថ្ងៃទី៦ ខែមេសាតទៅនឹងមានការពិភាក្សាជាមួយវិស័យឯកជននិងតំណាងរបស់សហរដ្ឋអាមេរិកអំពីសំណើផ្លូវការនិងក្រៅផ្លូវការរហូតដល់សប្តាហ៍ក្រោយដើម្បីសុំការចរចាជាមួយសហរដ្ឋអាមេរិក ដែលភាគីថៃដឹកនាំដោយលោក Pichai Chunhavajira ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច។
នាយករដ្ឋមន្ត្រី ផែថងថាន បន្តថា អ្វីដែលរដ្ឋាភិបាលថៃនឹងទាក់ទងទៅរដ្ឋាភិបាលសហរដ្ឋអាមេរិកនាពេលនេះ គឺក្នុងនាមថៃមិនមែនគ្រាន់តែជាប្រទេសនាំចេញទៅសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែថៃក៏ជាសម្ព័ន្ធមិត្តនិងជាដៃគូសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកប្រកបដោយភាពជឿជាក់យូរអង្វែងផងដែរ៕
ដោយ ភ្នាក់ងារ



-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៩ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ