Connect with us

ព័ត៌មានអន្ដរជាតិ

ប្រជាជនថៃជាង៨៤% នៅតែមានការព្រួយបារម្ភអំពីការរញ្ជួយដី

បានផុស

នៅ

​​បន្ទាប់​ពី​ទទួល​រងគ្រោះ​ពីឥទ្ធិពល​​នៃ​គ្រោះរញ្ជួយដី​​​ដ៏ខ្លាំងក្លា​នៅ​​​ប្រទេសមីយ៉ាន់ម៉ា​រួច​មក វិទ្យាស្ថានស្ទង់មតិថៃបង្ហាញថា ប្រជាជនថៃជាង៨៤% នៅតែមានការព្រួយបារម្ភអំពីការរញ្ជួយដី ដោយរំពឹងថា រដ្ឋាភិបាលនឹងមានប្រព័ន្ធប្រកាសអាសន្ន​ពីគ្រោះមហន្តរាយ​ធម្មជាតិពេលឆាប់ៗនេះ។

​អគារ​កម្ពស់​៣៣ជាន់​​រលំបាក់​ដោយសារ​រងឥទ្ធិពល​​នៃ​គ្រោះរញ្ជួយដី​​​នៅមីម៉ាន់​ម៉ា​។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី៦ខែមេសា ឆ្នាំ២០២៥ វិទ្យាស្ថានស្ទង់មតិថៃ បានបង្ហាញលទ្ធផលពីការធ្វើស្ទង់មតិលើក្រុមប្រជាជនគំរូថៃចំនួន១២៣៩នាក់ ដែលតាមដានព័ត៌មានអំពីព្រឹត្តិការណ៍គ្រោះរញ្ជួយដីដែលធ្វើឡើងចន្លោះពីថ្ងៃទី ១-៤ ខែមេសា ឆ្នាំ២០២៥ បានរកឃើញថា ចំនួនប្រជាជនថៃភាគច្រើនបំផុត៨៩,១១% បានចាប់អារម្មណ៍លើការតាមដានព័ត៌មានអំពីព្រឹត្តិការណ៍គ្រោះរញ្ជួយដីតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមរួមមាន៖ Facebook, X, TikTok, YouTube, Line ជាដើម។ល។ និងប្រជាជនដែលមានការ​ព្រួយ​បារម្ភអំពីបញ្ហាគ្រោះរញ្ជួយដីចំនួន៨៤,៩១% ព្រោះពួកគេគិតថា ថៃនឹងនៅមានគ្រោះរញ្ជួយដីកើតឡើងជាថ្មីទៀតនាពេលខាងមុខ។

ការធ្វើស្ទង់មតិនេះត្រូវបានធ្វើឡើងបន្ទាប់កើតមានគ្រោះរញ្ជួយដីដ៏ខ្លាំក្លាកម្រិត៧,២រ៉ិចទ័រនៅប្រទេសមីយ៉ាន់ម៉ា ហើយបានប៉ះពាល់ដល់ប្រទេសថៃជាពិសេសក្រុងបាងកក បណ្តាលឱ្យអគារកម្ពស់៣០ជាន់កំពុងសាងសង់ដួលរលំរាបដល់ដី។

សេចក្តីរាយការណ៍បានបន្តថា ផ្តើមឡើងពីគ្រោះរញ្ជួយដីលើកនេះ ជាហេតុធ្វើឱ្យប្រជាជនថៃមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពនិងផលប៉ះពាល់ដែលអាចនឹងកើតឡើងទៀតនាពេលអនាគត ហើយបណ្តាឱ្យប្រជាជនប្រមាណ៤៨,៨៣% មានការផ្លាស់ប្តូរអាកប្បកិរិយា ហើយងាកមកតាមដានព័ត៌មានកើនឡើង៧៩,៤៣%។

ប្រជាជនថៃភាគច្រើនចង់ឱ្យ​រដ្ឋាភិបាលនិង​ស្ថាប័ន​ពាក់ព័ន្ធរៀបចំឱ្យមាន​ប្រព័ន្ធ​តាមដាននិងប្រព័ន្ធប្រកាសអាសន្នអំពីគ្រោះមហន្តរាយធម្មជាតិឱ្យបានឆាប់រហ័ស និងផ្តល់សារៈសំខាន់ចំពោះបញ្ហាគ្រោះមហន្តរាយជារបៀបវារៈជាតិ។

ជុំវិញបញ្ហានេះ លោកស្រី Pornpan Buathong ប្រធានវិទ្យាស្ថានស្ទង់មតិថៃបាននិយាយថា យោងតាមលទ្ធផលពីការធ្វើស្ទង់មតិនេះបានឆ្លុះបញ្ចាំងថា សង្គមថៃមានការព្រួយបារម្ភចំពោះគ្រោះមហន្តរាយធម្មជាតិដែលមិនអាចដឹងមុនបាន ស្របពេលមានភាពមិនច្បាស់លាស់ចំពោះប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់រដ្ឋមានការយឺតយ៉ាវ ហើយបណ្តាញសង្គមអនឡាញពោរពេញដោយព័ត៌មានក្លែងក្លាយដែលធ្វើការផ្សព្វផ្សាយយ៉ាងឆាប់រហ័ស។ ដូច្នេះលោកស្រីក៏បានអំពាវនាវឱ្យ​រដ្ឋាភិបាល​ផ្តល់​អាទិភាព​លើ​បញ្ហា​នេះ ដោយពន្លឿនការបង្កើត​ប្រព័ន្ធ​ប្រកាសអាសន្នដែល​មានភាពសុក្រិតត្រឹមត្រូវនិងលឿនរហ័សអាច​ទុក​ចិត្ត​បាន ដឹងដល់ប្រជាជនគ្រប់ទីកន្លែងទាន់ពេលវេលាដើម្បីកុំឱ្យមានបញ្ហាកើតឡើងដដែលៗទៀត៕

ដោយ ភ្នាក់ងារ​

​អគារ​ខ្ពស់​ៗ​នៅ​ប្រទេសថៃ​។ Ing Shinawatra
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង១ នាទីute មុន

ក្រសួងព័ត៌មាន និងសមាគមទីភ្នាក់ងារផ្សាយពាណិជ្ជកម្មកម្ពុជា (CAMAA) ចុះអនុស្សរណៈនៃការយោគយល់ដើម្បីពង្រឹងវិស័យផ្សាយពាណិជ្ជកម្មនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

ប្រជាជនថៃជាង៨៤% នៅតែមានការព្រួយបារម្ភអំពីការរញ្ជួយដី

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

​នាយករដ្ឋមន្ត្រី​ទទួលស្គាល់ថា​ថៃ​​​ជួប​ហេតុការណ៍​នឹកស្មាន​មិន​ដល់ច្រើន​

សេចក្ដីជូនដំណឹង២៧ នាទីutes មុន

សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញចូលរួមពិគ្រោះថ្លៃ ការងារជួសជុលថែទាំ ការងារជួសជុលរុះរើ របងប្រវែង ៦៨ម និងកំពស់ ៣ម មន្ទីរព័ត៌មានខេត្តកែបឆ្នាំ ២០២៥

កីឡា៣៥ នាទីutes មុន

ធន់​ សាក់ស៊ីន​៖​ កីឡាករ​ថៃ​នោះ​មិន​មែន​វាយ​អត់​អស់​សមត្ថភាព​ទេ​ដោយ​សារ​ខ្ញុំ​ចេញ​កាត់​រហូត​

Sokha Hotels

ព័ត៌មានពេញនិយម