ព័ត៌មានអន្ដរជាតិ
ត្រាំ ប្រឈមបាតុកម្មទូទាំងប្រទេសថ្មីទៀត នៅថ្ងៃទី១៩ខែមេសា
ទោះបាតុកម្ម «Hands Off!» បានកន្លងផុត ប៉ុន្តែប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ត្រូវប្រឈមមុខនឹងការតវ៉ាទូទាំងប្រទេសថ្មីទៀត ដែលគេគ្រោងធ្វើនៅថ្ងៃទី១៩ខែមេសាខាងមុខនេះ។

នោះគឺជាបាតុកម្មរៀបចំដោយក្រុម 50501 ដែលជាចលនាមួយ ក៏បានចូលរួមក្នុងការតវ៉ាកាលពីចុងសប្តាហ៍ប្រឆាំងនឹងការដឹកនាំរបស់រដ្ឋបាលលោក ត្រាំ និងទីប្រឹក្សារបស់គាត់គឺលោក Elon Musk ផងដែរ។
តាមការចុះផ្សាយរបស់ Newsweek កាលពីថ្ងៃចន្ទទី៧ខែមេសាឆ្នាំ២០២៥ ក្រុមនេះបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមថា ពួកគេចង់ឲ្យប្រជាជនអាមេរិក៣.៥% ស្មើនឹងជាង១១លាននាក់) ចូលរួម ព្រោះតួលេខនេះគឺជាកម្រិតបង្ហាញពីការតស៊ូជានិរន្ត។

គោលបំណងធំ៤សម្រាប់បាតុកម្មនៅថ្ងៃខាងមុខ គឺដើម្បីប្រឆាំងទៅនឹង៖
១. ការកាត់បន្ថយថវិការបស់សហព័ន្ធ៖ អ្នកតវ៉ាមានក្តីព្រួយបារម្ភអំពីការកាត់បន្ថយមូលនិធិសម្រាប់កម្មវិធីសុខភាព ការអប់រំ និងវប្បធម៌។
២. គោលនយោបាយអន្តោប្រវេសន៍៖ ក្រុមបាតុករ បានសម្តែងការប្រឆាំងចំពោះសកម្មភាពអនុវត្តច្បាប់អន្តោប្រវេសន៍នាពេលថ្មីៗនេះ ដែលគេយល់ថា មានហេតុផលនយោបាយ និងបង្កភាពវឹកវរ។
៣. កង្វល់អំពីសិទ្ធិស៊ីវិល៖ ការដកចេញគោលនយោបាយចម្រុះ និងការគំរាមកំហែងដែលគេយល់ឃើញចំពោះសិទ្ធិរបស់ក្រុមជនជាតិភាគតិច រួមទាំងសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា គឺជាចំណុចស្នូលនៃការតវ៉ា។
៤. គោលនយោបាយសេដ្ឋកិច្ច៖ មានការប្រឆាំងទៅនឹងការដាក់ពន្ធរបស់រដ្ឋបាល ត្រាំ លើដៃគូពាណិជ្ជកម្មពិភពលោក ដែលនាំឲ្យមានអស្ថិរភាពទីផ្សារ។

សូមជម្រាបថា ក្រុម50501 ក៏ធ្លាប់ធ្វើបាតុកម្មទូទាំងប្រទេសក្រោមការដឹកនាំរបស់ខ្លួនផងដែរ ជាពិសេសបាតុកម្មនៅថ្ងៃទី៤ខែកុម្ភៈ។ ពួកគេក៏បានរៀបចំការតវ៉ា «No Kings Day» នៅថ្ងៃទី១៧ខែកុម្ភៈក៏ដូចជាបាតុកម្មលើកទី៣ប្រឆាំងនឹងលោក ត្រាំ នៅថ្ងៃទី៤ខែមីនាផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មនុស្សរាប់លាននាក់ ធ្វើបាតុកម្មប្រឆាំង Donald Trump និង Elon Musk ទូទាំងសហរដ្ឋអាមេរិក

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា