ព័ត៌មានអន្ដរជាតិ
សកម្មជនប្រឆាំងថៃថា «ច្បាប់កាស៊ីណូថៃ» នឹងនាំឲ្យមានរដ្ឋប្រហារ
អតីមេដឹកនាំក្រុមអាវក្រហម លោក ស៊ីណាវ៉ាត្រា លោក ចតុផន ព្រំផាន់ (Chatuporn Promphan) ប្រកាសប្រមូលផ្តុំក្រុមអ្នកគាំទ្រប្រឆាំងការច្បាប់បង្កើតបនលេងល្បែងស៊ីសង (កាស៊ីណូ) នៅថ្ងៃទី ៨-៩ ខែមេសា ដោយណាត់ឱ្យពួកគេពាក់អាវពណ៌ស ដោយលោកបានព្រមានថា ច្បាប់នោះនឹងនាំឲ្យមានអំពើរដ្ឋប្រហារកើតឡើងនៅក្នុងប្រទេសថៃ។

សកម្មជនប្រឆាំងដ៏លេចធ្លោក្នុងសង្គមថៃជាច្រើនទសវត្សរ៍ លោក ចតុផន ព្រំផាន់ បានធ្វើសកម្មភាពយ៉ាងសកម្មប្រឆាំងនឹងច្បាប់បង្កើតបនលេងល្បែងស៊ីសង (កាស៊ីណូ) ដែលគណៈរដ្ឋមន្ត្រីរបស់រដ្ឋាភិបាលដឹកនាំរបស់គណបក្សភឿថៃ ក្រោមការដឹកនាំរបស់ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា កូនស្រីពៅរបស់លោក ថាក់ស៊ីន បានអនុម័ត្ររួចហើយ និងបានព្យាយាមជំរុញសេចក្តីព្រាងច្បាប់ស្តីពីល្បែងកម្សាន្តគ្រប់ប្រភេទ រួមទាំងកាស៊ីណូឲ្យក្លាយជាច្បាប់ពេញលេញឆ្លងកាត់រដ្ឋសភា។
តាមសារព័ត៌មានថៃ The Nations ការប្រកាសរបស់លោក ចតុផន ព្រំផាន់ ត្រូវបានធ្វើឡើងតាមរយៈការប្រាស្រ័យនៅអំឡុងពេលប្រមូលផ្តុំនៅមុខវិមានរដ្ឋាភិបាលកាលពីថ្ងៃទី៦ខែមេសា ឆ្នាំ២០២៥ ដើម្បីប្រឆាំងសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតបនល្បែងស៊ីសងនេះ។
ជាមួយគ្នានេះ លោក ចតុផន ព្រំផាន់ ក៏បានប្រកាសកៀរគរការប្រមូលផ្តុំជាបន្តបន្ទាប់ ពោលគឺនៅថ្ងៃទី៨ ខែមេសាណាត់ប្រមូលផ្តុំតវ៉ានៅមុខវិមានរដ្ឋាភិបាល និងនៅថ្ងៃទី៩ខែមេសា ប្រមូលផ្តុំនៅមុខវិមានរដ្ឋសភា ដោយអំពាវដល់អ្នកប្រមូលផ្តុំតវ៉ាឱ្យពាក់អាវពណ៌សនិងកាន់ដបទឹកសុទ្ធទាំងអស់គ្នា។
លោក ចតុផន ព្រំផាន់ បានបន្តថា ស្ថានការណ៍បច្ចុប្បន្នជិតដល់ពេលកំណត់របស់រដ្ឋាភិបាលហើយ បើទោះបីជារដ្ឋាភិបាលនេះបន្តនៅយូរតទៅទៀតក៏ដោយ ប៉ុន្តែការបង្កើតច្បាប់ស្តីពីបនល្បែងស៊ីសង (កាស៊ីណូ) នឹងធ្វើឱ្យប្រជាជនជាច្រើននាំគ្នាចេញមកធ្វើបាតុកម្មតវ៉ាប្រឆាំងជាក់ជាមិនខាន។
អតីតសកម្មជនដែលធ្លាប់គាំទ្រលោកថាក់ស៊ីន និងបច្ចុប្បន្នបង្ហាញជំហរមិនស្របជាមួយការដឹកនាំរបស់នាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រា ដែលជាកូនស្រីពៅរបស់លោកថាក់ស៊ីន មានជំនឿថា ពេលវេលារបស់រដ្ឋាភិបាលនេះនៅមិនយូរប៉ុន្មានទៀតឡើយ។
តាមការចេញផ្សាយរបស់សារព៍ត៌មានថៃដដែល លោក បានអះអាងថា ថ្មីៗនេះមានបុគ្គលក្នុងជួររដ្ឋាភិបាលបានចេញមកគំរាមបក្សប្រឆាំងថា «កុំហៅយោធាឱ្យធ្វើរដ្ឋប្រហារឱ្យសោះ» ប៉ុន្តែតាមពិតអ្នកដែលហៅយោធាឱ្យធ្វើរដ្ឋប្រហារនោះគឺជារដ្ឋាភិបាលខ្លួនឯងទៅវិញទេ។ ដោយសារការបង្កើតច្បាប់កាស៊ីណូនេះ វានឹងធ្វើឱ្យមានរដ្ឋប្រហារកើតឡើង ហើយនៅទីបញ្ចប់របស់រដ្ឋាភិបាលនេះ នឹងដូចករណីអគារការិយាល័យសវនកម្មរដ្ឋដែលត្រូវបានដួលរលំ បន្ទាប់ពីជួបគ្រោះរញ្ជួយដីថ្មីៗនេះអ៊ីចឹង៕
ដោយ ភ្នាក់ងារ


-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា