Connect with us

ព័ត៌មានអន្ដរជាតិ

UN ផ្តល់ជំនួយ៩៣លានដុល្លារដល់​មីយ៉ាន់ម៉ា​ដែល​រង​គ្រោះ​ដោយសាររញ្ជួយដី​

បានផុស

នៅ

យោងតាម លោក Tom Fletcher អគ្គលេខាធិការរង និងជាប្រធានការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (UNOCHA) អង្គការសហប្រជាជាតិនឹងផ្តល់ជំនួយមនុស្សធម៌ដល់ប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីគ្រោះរញ្ជួយដីនាពេលថ្មីៗនេះ ជាមួយនឹងទឹកប្រាក់សរុបចំនួន៩៣លានដុល្លារអាមេរិក និង៥លានដុល្លារបន្ថែមទៀតពីមូលនិធិឆ្លើយតបគ្រោះអាសន្នកណ្តាលរបស់អង្គការសហប្រជាជាតិ (CERF) ។

(រូបភាព៖ The Nation)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Fletcher បាន​ប្រកាស​ជំនួយ​​នេះ​ក្នុង​អំឡុង​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​ទី​៦​ខែ​មេសា ក្នុង​ទីក្រុង Naypyidaw ជាមួយ​ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សហភាព​មីយ៉ាន់ម៉ា លោក U Than Swe។ កិច្ចប្រជុំនេះក៏មានគណៈប្រតិភូដឹកនាំដោយលោក Fletcher តំណាង UNOCHA ក៏ដូចជាមន្ត្រីជាន់ខ្ពស់មកពីក្រសួងការបរទេសមីយ៉ាន់ម៉ាផងដែរ។

ក្នុងអំឡុងពេលពិភាក្សា លោក Fletcher បានបញ្ជាក់ថា រហូតមកដល់ពេលនេះ សហគមន៍អន្តរជាតិបានសន្យាផ្តល់ប្រាក់ចំនួន៩៣ លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ប្រជាជនដែលរងផលប៉ះពាល់ដោយសាររញ្ជួយដី ហើយ ៥លានដុល្លារអាមេរិកពីមូលនិធិសង្គ្រោះបន្ទាន់របស់អង្គការសហប្រជាជាតិនឹងត្រូវប្រើប្រាស់ភ្លាមៗ។ លោកក៏បានលើកឡើងផងដែរថា បុគ្គលិករបស់អង្គការសហប្រជាជាតិ នឹងត្រូវដាក់ពង្រាយ ដើម្បីបំពេញប្រតិបត្តិការផ្ដល់ជំនួយនេះ។

(រូបភាព៖ UN)

កិច្ចពិភាក្សាក៏បានលើកឡើងពីការឆ្លើយតបទៅនឹងការរញ្ជួយដីដ៏បំផ្លិចបំផ្លាញដែលបានវាយប្រហារប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី ២៨ ខែមីនា ក៏ដូចជាវិធីដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងមីយ៉ាន់ម៉ា និងអង្គការសហប្រជាជាតិក្នុងកិច្ចខិតខំប្រឹងប្រែងឆ្លើយតបនឹងគ្រោះមហន្តរាយ។

បន្ទាប់ពីជំនួបនោះ តំណាងភាគីទាំងសងខាងក៏បានស្មិងស្មាធិ៍មួយសន្ទុះ ដើម្បីគោរពដល់វិញ្ញាណក្ខន្ធអ្នកដែលបាត់បង់ជីវិត ក្នុងគ្រោះរញ្ជួយដីផងដែរ។

សូមបញ្ជាក់ថាប្រទេសមីយ៉ាន់ម៉ាបានរងគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរកម្រិត៧.៧រ៉ិចទ័រកាលពីថ្ងៃទី២៨មីនា ដែលមានចំណុចកណ្ដាលនៅទីក្រុង Mandalay បានបំផ្លិចបំផ្លាញហេដ្ឋរចនាសម្ព័ន្ធនានាធ្ងន់ធ្ងរ ខណៈចំនួនមនុស្សស្លាប់កើនដល់លើស៤ពាន់នាក់និងរាប់សិបនាក់ទៀតនៅតែបាត់ខ្លួន។​ ប្រតិបត្តិការជួយសង្គ្ដ្រោះដែលមានការចូលរួមពីបណ្ដាប្រទេសផ្សេងៗនៅតែបន្តមកដល់ពេលនេះ ហើយប្រជាជនដែលរងផលប៉ះពាល់ក្រោយការរញ្ជួយដីនៅតែត្រូវការជំនួយជាចាំបាច់៕

(រូបភាព៖ AP)
(រូបភាព៖ AP)
(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម