Connect with us

ព័ត៌មានអន្ដរជាតិ

​ជនស៊ីវិល​មីយ៉ាន់ម៉ា​បន្តរងគ្រោះ​ ក្នុងការ​បំពាន​បទឈប់​បាញ់​ដែលបាន​ប្រកាសក្រោយរញ្ជួយដី​​

បានផុស

នៅ

ការ​វាយ​ប្រហារ​ដោយ​យន្តហោះ​ចម្បាំងរបស់របបយោធាមីយ៉ាន់ម៉ា​បាន​សម្លាប់​មនុស្ស​យ៉ាងហោច​ណាស់​៣នាក់​នៅ​ក្នុង​តំបន់​រញ្ជួយ​ដី ដែល​ជា​សកម្មភាព​​បំពាន​បទ​ឈប់​បាញ់ដែលខ្លួនបានប្រកាសថា ចូលជាធរមានរហូត​ដល់ថ្ងៃទី២២ខែមេសា។ នេះបើយោងតាមការចេញផ្សាយរបស់ The Irrawaddy កាលពីថ្ងៃ០៧ខែមេសា។

(រូបភាព៖ CJ)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារ​ព័ត៌មានខាងលើ បាន​សម្ភាស​ន៍​អ្នកស្រុក ដែល​បាន​អះអាង​ថា ជនស៊ីវិលបីនាក់ក្នុងវ័យចន្លោះពី៥០ទៅ៦០ឆ្នាំបានស្លាប់ និងស្ត្រី២នាក់បានរងរបួស ដោយសារទាហានឆ័ត្រយោងយោធាម្នាក់បានទម្លាក់គ្រាប់បែកពីរគ្រាប់ទៅលើភូមិ Thonepanhla ក្នុងសង្កាត់ Chaung-U ទីក្រុង Sagaing នៅម៉ោងប្រហែល១១ៈ៣០ នាទីយប់ថ្ងៃអាទិត្យ ដែលវាក៏ជាតំបន់រងគ្រោះរញ្ជួយដីផងដែរ។

ការវាយប្រហារនៅតំបន់គ្រោះមហន្តរាយរញ្ជួយដីនេះនៅតែបន្តកើតឡើង បើទោះបីជារបបនេះបានប្រកាសបទឈប់បាញ់រហូតដល់ថ្ងៃទី ២២ ខែមេសា ដើម្បីជួយសម្រួលដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះ និងការស្តារឡើងវិញក្រោយរញ្ជួយដីក៏ដោយ។

(រូបភាព៖ CJ)

គួរបញ្ជាក់ថា ក្រោយរងគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរកាលពីថ្ងៃសុក្រទី២៨ខែមីនា​ របបយោធា​មីយ៉ាន់​ម៉ា​បានប្រកាសបទឈប់បាញ់បណ្ដោះ​អាសន្នរហូត​ដល់ថ្ងៃទី២២ខែមេសា រីឯក្រុមប្រដាប់អាវុធដែលប្រឆាំងរបបនេះក៏បានប្រកាសបទឈប់បាញ់ជាឯកតោភាគីរយៈពេលមួយខែផងដែរ។ ទោះយ៉ាងណារបបនេះនៅតែបន្តការវាយប្រហារតាមរយៈការបាញ់ផ្លោងនិងតាមអាកាស ជាញឹកញាប់ដែលបំពានបទឈប់បាញ់។

កាលពីយប់ថ្ងៃទី០៥ខែមេសាកងកម្លាំងរបបសឹក​មីយ៉ាន់ម៉ាក៏បានបាញ់ផ្លោង​ទៅលើភូមិមួយនៅជិត Myitche ក្នុងតំបន់ទីប្រជុំជន Pakokku របស់ទីក្រុង Magwe ដោយបានដុតបំផ្លាញផ្ទះប្រមាណ១៧ខ្នង និងបង្ខំអ្នកស្រុក​ជា​ច្រើន​​ឱ្យភៀសខ្លួន។

កាលពីថ្ងៃទី០២ខែមេសា ទារកអាយុ៣ខែ និងកុមារអាយុ ១០ ឆ្នាំម្នាក់បានស្លាប់ដោយសារយន្តហោះចម្បាំងរបស់របបយោធាបានទម្លាក់គ្រាប់បែកចំនួន ៣ គ្រាប់ទៅលើភូមិ Nae Ka ក្នុងក្រុង Papun រដ្ឋ Karenនេះបើយោងតាមសហភាពជាតិ Karen កាលពីថ្ងៃចន្ទ។ ក្រុមបដិវត្តន៍ជនជាតិភាគតិចក៏បានឲ្យដឹងថា ការវាយប្រហារតាមអាកាសក៏បានធ្វើឱ្យជនស៊ីវិលពីរនាក់ផ្សេងទៀតរងរបួស និងបានបំផ្លាញផ្ទះនៅក្នុងភូមិ។

(រូបភាព៖ CJ)

សូមបញ្ជាក់ថារហូតមកដល់ពេលនេះគ្រោះរញ្ជួយដីកម្រិត៧.៧រ៉ិចទ័រដែលបានប្រហារប្រទេសមីយ៉ាន់ម៉ាបានសម្លាប់មនុស្សលើសពី៤ពាន់នាក់ហើយ ខណៈរាប់សិបនាក់ទៀតនៅតែបាត់ខ្លួនក្រោមគំនរបាក់បែក។ ក្រុមជួយសង្គ្រោះដែលមកពីប្រទេសផ្សេងៗនៅតែបន្តប្រតិបត្តិការស្រង់សាកសពរហូតមកដល់ពេល។ ចំណែកប្រជាជនដែលរងផលប៉ះពាល់ក្រោយរញ្ជួយដីកំពុងត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់ ខណៈពួកគេបាត់បង់ផ្ទះសម្បែង នាំគ្នាស្នាក់នៅតាមដងផ្លូវនិងទីសាធារណៈដែលប្រឈមនឹងហានិភ័យផ្សេងៗទៀត៕

(រូបភាព៖ karen National Union)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៦ វិនាទី មុន

​ជនស៊ីវិល​មីយ៉ាន់ម៉ា​បន្តរងគ្រោះ​ ក្នុងការ​បំពាន​បទឈប់​បាញ់​ដែលបាន​ប្រកាសក្រោយរញ្ជួយដី​​

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

​​រដ្ឋាភិបាលថៃមិនដកថយរឿងច្បាប់​​កាស៊ីណូ ទោះ​បី​មាន​ការប្រឆាំងខ្លាំង​​ ហើយសភា​ពិភាក្សានៅថ្ងៃពុធ​​

កីឡា៩ នាទីutes មុន

លែង​ឲ្យ​ពិបាក​ទៀត! ព្រះ​ខ័ន​រាជ​ស្វាយរៀប​ចំវិធី​សាស្ត្រ​ចូល​ទស្សនា​នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ​យ៉ាង​ល្អ

សេដ្ឋកិច្ច១៥ នាទីutes មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មជំរុញឱ្យកែច្នៃថ្នាំជក់ ដើម្បីនាំចេញ

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

ជប៉ុន សម្រេច​បន្ត​ដាក់​ទណ្ឌកម្ម​កូរ៉េ​ខាង​ជើង​រយៈពេល​២ឆ្នាំ​ទៀត

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៧ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

សេចក្ដីជូនដំណឹង២៣ ម៉ោង មុន

សេចក្តីជូនដំណឹង ស្តីពី ការងារសាងសង់ផ្លូវភូមិប្រភេទបេតុងអាម៉េ

Sokha Hotels

ព័ត៌មានពេញនិយម