ព័ត៌មានអន្ដរជាតិ
ចិន ប្រកាសប្ដេជ្ញា«ប្រយុទ្ធដល់ទីបញ្ចប់» ជុំវិញការគំរាមពន្ធគយរបស់ ដូណាល់ ត្រាំ
នៅថ្ងៃទី៨ខែមេសាឆ្នាំ២០២៥នេះ ប្រទេសចិនបានប្រកាសសងសឹកសហរដ្ឋអាមេរិក បន្ទាប់ពីការគំរាមកំហែងរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការដាក់ពន្ធបន្ថែម ៥០%លើការនាំចូលរបស់ចិន ដោយប្ដេជ្ញាថាខ្លួននឹង«ប្រយុទ្ធដល់ទីបញ្ចប់»។

ក្រសួងពាណិជ្ជកម្មរបស់ចិន បានចាត់ទុកពន្ធដែលបានស្នើឡើងរបស់អាមេរិកថាគ្មានមូលដ្ឋាន និងជាទម្រង់នៃការសម្លុតជាឯកតោភាគី ដោយសង្កត់ធ្ងន់លើការត្រៀមខ្លួនរបស់ចិនក្នុងការតទល់ ដើម្បីការពារអធិបតេយ្យភាព និងផលប្រយោជន៍សេដ្ឋកិច្ចរបស់ខ្លួន។
ការកើនឡើងភាពតានតឹងនេះ ធ្វើឡើងបន្ទាប់ពីការដាក់ពន្ធគយទៅវិញទៅមកជាបន្តបន្ទាប់រវាងប្រទេសទាំងពីរ។ កាលពីថ្ងៃទី២ខែមេសា អាមេរិកបានអនុវត្តពន្ធ ៣៤%លើទំនិញរបស់ចិន ដែលក្រុងប៉េកាំងបានឆ្លើយតបជាមួយនឹងពន្ធ ៣៤%ដូចគ្នាលើការនាំចូលរបស់អាមេរិក។ ការគំរាមកំហែងចុងក្រោយរបស់លោក ត្រាំ មានគោលបំណងបង្កើនពន្ធបន្ថែមទៀត បើចិនមិនដកវិធានការសងសឹករបស់ខ្លួន។
ជម្លោះពាណិជ្ជកម្មកាន់តែខ្លាំងឡើងបានធ្វើឲ្យទីផ្សារហិរញ្ញវត្ថុពិភពលោកមានការប្រែប្រួលគួរឲ្យកត់សម្គាល់។ វិនិយោគិនបានសម្ដែងការព្រួយបារម្ភអំពីសក្តានុពលសម្រាប់សង្គ្រាមពាណិជ្ជកម្មអូសបន្លាយរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរ។
ទោះបីជាមានភាពតានតឹងដ៏ក្ដៅគគុកក៏ដោយ ក្រសួងពាណិជ្ជកម្មចិនបានបញ្ជាក់ថា ខ្លួនអាចចូលរួមដោះស្រាយជម្លោះតាមរយៈការសន្ទនា ប៉ុន្តែនៅតែមានការតាំងចិត្តក្នុងជំហរប្រឆាំងនឹងអ្វីដែលខ្លួនយល់ថាជាការគំរាមកំហែងរបស់អាមេរិក៕
ដោយ៖ ឈាង

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ២៤ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា