Connect with us

ព័ត៌មានអន្ដរជាតិ

លោក Biden សន្យាចាត់វិធានការភ្លាមៗលើកូវីដ១៩និងអំពានាវដល់ជនជាតិអាមេរិក “កុំយកកំហឹងដាក់មុខ”

បានផុស

នៅ

ក្នុងការថ្លែងសុន្ទរកថា លោក Biden បានងាកទៅរកបញ្ហាជំងឺកូវីដ១៩ស្របពេលសហរដ្ឋអាមេរិកកំពុងប្រឈមនឹងការផ្ទុះឡើងដោយគ្មានការថមថយនៅទូទាំងប្រទេស។

លោកសន្យាថានឹងចាត់វិធានការលើវីរុសនេះនៅថ្ងៃទីមួយនៃការកាន់តំណែងជាប្រធានាធិបតីរបស់លោកខណៈករណីឆ្លងកាន់តែកើនឡើងច្រើនទៅៗ។

ចំនួនករណីប្រចាំថ្ងៃបានកើនលើស១០០,០០០ករណី ៣ថ្ងៃជាប់ៗគ្នាដែលវាបានបង្កើតជាកំណត់ត្រាថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ងាកទៅរកបញ្ហាមួយទៀត ដោយទទួលស្គាល់ការបែកបាក់គ្នាយ៉ាងជ្រាលជ្រៅនៅក្នុងប្រទេសចំពេលមានភាពវឹកវរដែលបណ្តាលមកពីជំងឺឆ្លងនេះ ការរំខានផ្នែកសេដ្ឋកិច្ចនិងយុទ្ធនាការដ៏លំបាក លោក Biden បាននិយាយថា “ភាពតានតឹងមានកម្រិតខ្ពស់បន្ទាប់ពីការបោះឆ្នោតដ៏ស្វិតស្វាញ”។

ទោះបីជាយ៉ាងណាក៏ដោយ លោកបានអំពាវនាវឲ្យជនជាតិអាមេរិកកុំយកកំហឹងនិងបិសាចដាក់មុខ។ លោកនិយាយថា “យើងមានបញ្ហាធ្ងន់ធ្ងរ យើងមិនត្រូវខ្ជះខ្ជាយពេលវេលាលើសង្គ្រាមស៊ីវិលទេ។ យើងអាចជាគូប្រជែងប៉ុន្តែយើងមិនមែនជាសត្រូវនឹងគ្នាឡើយ”។

លោកបានអំពាវនាវឲ្យមានសាមគ្គីភាពនិងបាននិយាយថា លោកនឹងដឹកនាំសម្រាប់ជនជាតិអាមេរិកទាំងអស់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម